skip to Main Content

មូលហេតុ Dogecoin ឡើងខ្លាំងនៅថ្ងៃនេះ

  • Dogecoin បានឡើង 14% កាលពីថ្ងៃព្រហស្បតិ៍ដែលឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2021
  • ឥឡូវនេះ Dogecoin មានតម្លៃទីផ្សារ $31 ពាន់លានដុល្លារដែលធ្វើឱ្យវាធំជាងធនាគារ Deutsche

ការងើបឡើងមកវិញនៃរូបិយប័ណ្ណគ្រីបតូដែលកំពុងបន្តបាននាំឱ្យតម្លៃ dogecoin មានការកើនឡើងផងដែរដែលវាជាកាក់ meme ឆ្កែ Shiba Inu ។

Dogecoin បានកើនឡើង 18% កាលពីថ្ងៃព្រហស្បតិ៍ដល់ $0.22 ដែលឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2021 ។ កាក់គ្រីបតូនេះបានកើនឡើងជាង 40% ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។ វាបានកើនដល់ 145% តាំងពីដើមឆ្នាំ 2024 នេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ក៏ធ្លាប់បានលើកឡើងថាប្រហែលជាថ្ងៃណាមួយអតិថិជនអាចទិញរថយន្តជាមួយ dogecoin ។

តម្លៃ Dogecoin កើនស្របពេលនឹងការកើនឡើងខ្លាំងនៃរូបិយប័ណ្ណគ្រីបតូផ្សេងទៀត។ តម្រូវការកាន់តែច្រើនសម្រាប់ spot bitcoin ETFs និងនៅមុនព្រឹត្តិការណ៍ bitcoin halving នៅខែក្រោយនេះ។

ការកើនឡើងនៃកាក់ meme នេះបានជំរុញឱ្យតម្លៃទីផ្សាររបស់ខ្លួនឡើងដល់ជាង $31 ពាន់លានដុល្លារគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ដែលធ្វើឱ្យវាធំជាងធនាគារ Deutsche Bank ដែលជាធនាគារធំជាងគេទី 8 នៅលើពិភពលោកដែលគ្រប់គ្រងទ្រព្យសម្បត្តិច្រើនជាង $1.3 ពាន់ពាន់លានដុល្លារ។

ប្រតិបត្តិការធំជាច្រើនទៀតរបស់ Dogecoin ដែលមួយៗមានតម្លៃលើសពី $100,000 ។ នេះបង្ហាញថាអ្នកវិនិយោគធំៗដែលត្រូវបានគេស្គាល់ថាជា “ត្រីបាឡែន (whales)” កំពុងទិញវាកាន់តែច្រើន។ សកម្មភាពរបស់ពួកគេបានរួមចំណែកក្នុងការជំរុញតម្លៃ Dogecoin ។

មួយវិញទៀត ការសម្រេចចិត្តរបស់ Coinbase ក្នុងការបើកដំណើរការ Dogecoin Futures បានធ្វើឱ្យតម្រូវការកាក់នេះកើនឡើង។ សម្រាប់រូបិយប័ណ្ណគ្រីបតូដែលត្រូវបានបង្កើតឡើងសម្រាប់ការលេងសើច វាគួរឱ្យភ្ញាក់ផ្អើលណាស់សម្រាប់តម្លៃទីផ្សារនៃ Dogecoin នៅពេលនេះ។

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy