skip to Main Content

ទីផ្សារភាគហ៊ុន៖ ការណែនាំអំពីមុខងារ និងប្រតិបត្តិការរបស់វា

ទីផ្សារភាគហ៊ុន (stock market) ដែលជារឿយៗគេហៅថាផ្សារហ៊ុន (stock exchange) គឺជាទីផ្សារដ៏មមាញឹកដែលមនុស្សធ្វើការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងៗជាសាធារណៈ។ វាជាផ្នែកមួយដ៏សំខាន់នៃហិរញ្ញវត្ថុទំនើប។

ទីផ្សារដ៏មមាញឹកនេះដំណើរការតាមរយៈ exchange ផ្លូវការ និងទីផ្សារ OTC (over-the-counter) ដែលត្រួតពិនិត្យដោយនិយតករដើម្បីប្រាកដថាការជួញដូរមានភាពយុត្តិធម៌ និងតម្លាភាព។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីរបៀបដែលទីផ្សារភាគហ៊ុនដំណើរការ និងមុខងាររបស់វា។

តើទីផ្សារភាគហ៊ុនគឺជាអ្វី?

ទីផ្សារភាគហ៊ុនគឺជាវេទិកាមួយដែលជួយសម្រួលដល់ការទិញ និងលក់មូលបត្រ (securities) ជាចម្បងគឺភាគហ៊ុនរបស់ក្រុមហ៊ុន។ វារួមបញ្ចូលបណ្តាញនៃ stock exchanges និងទីផ្សារ OTC ដូចជាផ្សារហ៊ុនញូវយ៉ក (NYSE) និង Nasdaq ជាកន្លែងដែលអ្នកជួញដូររួមគ្នាដើម្បីជួញដូរភាគហ៊ុន។ Exchanges ទាំងនេះប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិដ៏តឹងរ៉ឹងដែលត្រួតពិនិត្យដោយអាជ្ញាធរដូចជា គណៈកម្មការមូលបត្រ (SEC) និងអាជ្ញាធរនិយតកម្មឧស្សាហកម្មហិរញ្ញវត្ថុ (FINRA) នៅសហរដ្ឋអាមេរិក។

ការយល់ដឹងអំពីទីផ្សារភាគហ៊ុន

ទីផ្សារភាគហ៊ុនដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុ។ វាដើរតួនាទីជាឧបករណ៍វាស់ស្ទង់សេដ្ឋកិច្ចទាំងមូល ជាកន្លែងស្វែងរកតម្លៃ និងការធានានៃភាពយុត្តិធម៌ សាច់ប្រាក់ (liquidity) និងតម្លាភាព។ វាបានចាប់ផ្តើមនៅក្នុងឆ្នាំ 1773 នៅពេលដែលផ្សារហ៊ុនទីក្រុងឡុងដ៍ (London Stock Exchange) ដែលជាទីផ្សារភាគហ៊ុនដំបូងគេរបស់ពិភពលោកបានកើតឡើងនៅក្នុងហាងកាហ្វេមួយដែលជាបដិវត្តហិរញ្ញវត្ថុមួយ។ សហរដ្ឋអាមេរិកក៏បានចូលរួមជាមួយ exchange របស់ខ្លួននៅទីក្រុង Philadelphia ក្នុងឆ្នាំ 1790 ហើយក្រោយមកបានបង្កើត Wall Street ក្នុងឆ្នាំ 1792 តាមរយៈកិច្ចព្រមព្រៀង Buttonwood ដែលបានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ល្បីមួយ។

សព្វថ្ងៃនេះ ទីផ្សារភាគហ៊ុនដំណើរការតាមប្រព័ន្ធអេឡិចត្រូនិច ដោយជំនួសប័ណ្ណភាគហ៊ុន (physical share certificates) ពីអតីតកាល។ SEC និង FINRA ក្នុងចំណោមអ្នកផ្សេងទៀតគ្រប់គ្រងទីផ្សារទាំងនេះដោយធានានូវការការពារដល់អ្នកវិនិយោគ និងសុចរិតភាពទីផ្សារ។

តើទីផ្សារភាគហ៊ុនដំណើរការដោយរបៀបណា?

ទីផ្សារភាគហ៊ុនដើរតួជាទីផ្សារចម្បង (primary) និងទីពីរ (secondary)។ នៅក្នុងទីផ្សារចម្បង ក្រុមហ៊ុននានាបានចេញភាគហ៊ុនជាសាធារណៈជនជាលើកដំបូងតាមរយៈការផ្តល់ជាសាធារណៈដំបូង initial public offerings (IPOs) ។ ដំណើរការនេះអនុញ្ញាតឱ្យក្រុមហ៊ុនប្រមូលដើមទុនពីអ្នកវិនិយោគដែលទិញភាគហ៊ុនក្នុងតម្លៃកំណត់មួយ។ ក្រុមហ៊ុនក៏អាចបញ្ចេញភាគហ៊ុនបន្ថែមតាមរយៈការផ្តល់ជូន ដូចជាផ្តល់សិទ្ធិដល់អ្នកវិនិយោគចាស់ក្នុងការទិញភាគហ៊ុនបន្ថែមក្នុងតម្លៃបញ្ចុះ (rights issues) ឬការផ្តល់ជូនបន្ត (follow-on offerings) ឬសូម្បីតែទិញត្រឡប់មកវិញ ឬលុបចោល (delist) ភាគហ៊ុនរបស់ពួកគេ។

អ្នកវិនិយោចូលរួមក្នុងទីផ្សារភាគហ៊ុនដោយរំពឹងថានឹងទទួលបានប្រាក់ចំណេញពីការកើនឡើងតម្លៃភាគហ៊ុន ឬទទួលបានភាគលាភ។ Stock exchange ដើរតួនាទីជាអ្នកសម្របសម្រួលដោយគិតថ្លៃសេវារបស់ខ្លួនពីក្រុមហ៊ុន និងដៃគូហិរញ្ញវត្ថុ។ នៅក្នុងទីផ្សារបន្ទាប់បន្សំ (secondary) អ្នកវិនិយោគទិញ និងលក់មូលបត្រដែលខ្លួនមានរួចហើយ។ វាជួយសម្រួលដល់ការជួញដូរទ្រព្យសកម្មដែលមានស្រាប់។

សូចនាករកម្រិតទីផ្សារ និងវិស័យជាក់លាក់ដូចជា S&P 500 និង Nasdaq 100 ជួយតាមដានចលនាទីផ្សារទាំងមូល។

មុខងារនៃទីផ្សារភាគហ៊ុន

ទីផ្សារភាគហ៊ុនបម្រើមុខងារសំខាន់ៗជាច្រើន រួមទាំងការធានានូវតម្លាភាពតម្លៃ សាច់ប្រាក់ ការស្វែងឃើញតម្លៃ និងការជួញដូរដោយយុត្តិធម៌។ វាផ្តល់នូវការចូលមើលទិន្នន័យអំពីការបញ្ជាទិញ និងលក់ទាំងអស់ដោយធានាថាតម្លៃត្រឹមត្រូវ និងតម្លាភាព។ ការស្វែងរកតម្លៃមានន័យថាការរកឃើញតម្លៃភាគហ៊ុនដោយពិចារណាលើចំនួនអ្នកទិញ និងអ្នកលក់ទាំងអស់នៅក្នុងទីផ្សារ។ ដំណើរការនេះធានាថាការបញ្ជាទិញត្រូវបានផ្គូផ្គងប្រកបដោយប្រសិទ្ធភាព។

អ្នកចូលរួមក្នុងទីផ្សាររួមមានអ្នកបង្កើតទីផ្សារ (market makers) អ្នកវិនិយោគ (investors) អ្នកជួញដូរ  (traders) អ្នកប្រមើលមើល (speculators) និងអ្នកការពារ (hedgers) ដែលម្នាក់ៗមានតួនាទីរៀងៗខ្លួន។ អ្នកបង្កើតទីផ្សារផ្តល់នូវសាច់ប្រាក់ងាយស្រួល (liquidity) អ្នកវិនិយោគកាន់កាប់ភាគហ៊ុនរយៈពេលវែង អ្នកជួញដូរទិញ លក់ហ៊ុនឆាប់រហ័ស ហើយអ្នកការពារហានិភ័យប្រើប្រាស់ឧបករណ៍និស្សន្ទសម្រាប់ការគ្រប់គ្រងហានិភ័យ។

របៀបដែលទីផ្សារភាគហ៊ុនត្រូវបានគ្រប់គ្រង

ទីផ្សារភាគហ៊ុនជុំវិញពិភពលោកត្រូវបានគ្រប់គ្រងដោយអាជ្ញាធរហិរញ្ញវត្ថុក្នុងស្រុក ដូចជា SEC នៅសហរដ្ឋអាមេរិក។ និយតករទាំងនេះមើលការខុសត្រូវលើ exchanges ដោយធានានូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ។ ក្រុមហ៊ុនដែលបានចុះបញ្ជីត្រូវតែប្រកាន់ខ្ជាប់នូវតម្រូវការជាក់លាក់ ដូចជាការរាយការណ៍ហិរញ្ញវត្ថុទាន់ពេលវេលា និងការបង្ហាញពីការអភិវឌ្ឍន៍សាជីវកម្មដើម្បីរក្សាបាននូវសមិទ្ធិផលទីផ្សារសម្រាប់អ្នកចូលរួមក្នុងទីផ្សារទាំងអស់។

ការមិនអនុលោមតាមច្បាប់អាចនាំឱ្យមានការផ្អាកការជួញដូរ និងវិធានការវិន័យផ្សេងទៀតដោយរក្សាបាននូវសុចរិតភាពទីផ្សារ។

សារៈសំខាន់នៃទីផ្សារភាគហ៊ុន

ទីផ្សារភាគហ៊ុនគឺជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចទីផ្សារសេរី។ វាអនុញ្ញាតឱ្យក្រុមហ៊ុនប្រមូលដើមទុន ខណៈពេលដែលអ្នកវិនិយោគអាចទទួលបានប្រាក់ចំណេញ និងទទួលបានភាគលាភនៅពេលភាគហ៊ុនក្រុមហ៊ុនកើនឡើង។ លើសពីនេះ វាជួយបុគ្គលក្នុងការសន្សំ និងការវិនិយោគលុយរបស់ពួកគេអាចជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងបង្កើតទ្រព្យសម្បត្តិកាន់តែច្រើន។

តើនរណាជាអ្នកជួយដល់អ្នកវិនិយោគជួញដូរនៅលើទីផ្សារភាគហ៊ុន?

អ្នកវិនិយោគតែងតែពឹងផ្អែកលើអន្តរការីដើម្បីជួយពួកគេយល់ពីភាពស្មុគស្មាញនៃទីផ្សារភាគហ៊ុន។ ឈ្មួញកណ្តាល (stockbrokers) ជួយសម្រួលការទិញ និងលក់ភាគហ៊ុន ខណៈពេលដែលអ្នកគ្រប់គ្រងផលប័ត្រ (portfolio managers) គ្រប់គ្រងការវិនិយោគលើផលប័ត្រជំនួសអតិថិជន។ អ្នកជំនាញហិរញ្ញវត្ថុដើរតួនាទីជាអ្នកតំណាងក្រុមហ៊ុនដែលជួយដល់សកម្មភាព ដូចជាការផ្តល់ជាសាធារណៈដំបូង (IPO) និង ការរួមបញ្ចូលក្រុមហ៊ុន mergers and acquisitions (M&A)។

សរុបមក ទីផ្សារភាគហ៊ុនគឺជាស្ថាប័នដ៏សំខាន់ដែលជំរុញដល់កំណើនសេដ្ឋកិច្ច។ វាផ្តល់ឱកាសវិនិយោគ និងដើរតួនាទីជាឧបករណ៍វាស់ស្ទង់សុខភាពសេដ្ឋកិច្ច។ ការយល់ដឹងអំពីមុខងាររបស់វា និងរបៀបដែលវាដំណើរការអាចផ្តល់សិទ្ធិអំណាចដល់បុគ្គលនីមួយៗក្នុងការសម្រេចចិត្តវិនិយោគដ៏ឆ្លាតវៃនៅក្នុងពិភពហិរញ្ញវត្ថុដែលផ្លាស់ប្តូរឥតឈប់ឈរ។

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy