ប្រភេទនៃការវិនិយោគភាគហ៊ុនអាមេរិក
អ្នកវិនិយោគដែលចង់បង្កើនប្រាក់ចំណេញត្រូវចងចាំថា វាមិនអាចទៅរួចទេក្នុងការជៀសវាងហានិភ័យទាំងស្រុងពេលកំពុងវិនិយោគ។ ជាទូទៅ S&P 500 ជួបប្រទះនឹងការធ្លាក់ចុះ 20% រៀងរាល់ 4 ឆ្នាំម្តង។
យុទ្ធសាស្ត្រវិនិយោគតែមួយគត់សម្រាប់អ្នកវិនិយោគគ្រប់រូបគឺមិនមានឡើយ ប៉ុន្តែគោលបំណងរបស់ CamAusLife Academy គឺដើម្បីជួយអ្នកវិនិយោគម្នាក់ៗបង្កើតផលប័ត្រដែលត្រឹមត្រូវសម្រាប់ពួកគេ។ ខាងក្រោមនេះ អ្នកនឹងស្វែងយល់ពីប្រភេទនៃការវិនិយោគភាគហ៊ុនអាមេរិក៖
ប្រភេទនៃការវិនិយោគ
1. ភាគហ៊ុនប្រភេទ Aggressive
ភាគហ៊ុនទាំងនេះអាចផ្តល់ផលចំណេញច្រើន ប៉ុន្តែក៏មកជាមួយនឹងហានិភ័យខ្ពស់ និងការប្រែប្រួលតម្លៃផងដែរ។ វាជារឿងធម្មតាទេសម្រាប់ភាគហ៊ុនប្រភេទ Aggressive ធ្លាក់ចុះ 30% ឬច្រើនជាងនេះ ដូច្នេះអ្នកត្រូវផ្តោតលើការវិនិយោគរយៈពេលវែងជាជាងការប្រែប្រួលក្នុងរយៈពេលខ្លី។
លក្ខណៈទូទៅនៃភាគហ៊ុន Aggressive ៖
- ជាធម្មតា ក្រុមហ៊ុនខ្នាតតូចដល់ខ្នាតមធ្យមដែលមានប្រាក់ចំណូលកើនឡើងយ៉ាងឆាប់រហ័ស
- ក្រុមហ៊ុនដែលណែនាំបច្ចេកវិទ្យា ឬគំនិតថ្មីៗ និងយកឈ្នះដៃគូប្រកួតប្រជែងដើម្បីចាប់យកឱកាសទីផ្សារធំ
- ប្រហែលជាមិនទាន់បង្កើតប្រាក់ចំណូលវិជ្ជមាន ឬលំហូរសាច់ប្រាក់ជាប់លាប់នៅឡើយ
2. ភាគហ៊ុនប្រភេទមធ្យម (Moderate)
ភាគហ៊ុនទាំងនេះអាចផ្តល់នូវប្រាក់ចំណេញមួយចំនួនដែលអាចជួយការពារផលប័ត្ររបស់អ្នកពីការខាតបង់ក្នុងរយៈពេលខ្លី។ ពួកវាប្រហែលជាមិនស្ថិតនៅជួរមុខនៃឧស្សាហកម្មរបស់ខ្លួនឡើយ ប៉ុន្តែក្រុមហ៊ុនទាំងអស់នេះនឹងទទួលជោគជ័យក្នុងរយៈពេលវែង។
លក្ខណៈទូទៅនៃភាគហ៊ុន Moderate ៖
- ជាធម្មតា ក្រុមហ៊ុនខ្នាតមធ្យមដល់ខ្នាតធំដែលមានអាជីវកម្មរឹងមាំ ហើយនៅមានកន្លែងច្រើនសម្រាប់ការលូតលាស់
- ជាទូទៅ បន្តបង្កើនប្រាក់ចំណេញ
- មានសក្តានុពលក្នុងការក្លាយជាក្រុមហ៊ុនឈានមុខគេ
3. ភាគហ៊ុនប្រភេទ Cautious
ភាគហ៊ុនទាំងនេះបង្ហាញពីលទ្ធផលអាជីវកម្មដែលអាចប៉ានស្មាន និងអាចទុកចិត្តបាន តែជាធម្មតាវាមិនផ្តល់ផលចំណេញច្រើននោះទេ។ វាល្អសម្រាប់ការរក្សាដើមទុនវិនិយោគ និងការបង្កើតប្រាក់ចំណូលដែលធ្វើឱ្យភាគហ៊ុនប្រភេទនេះមានតម្លៃនៅក្នុងផលប័ត្ររបស់អ្នក។
លក្ខណៈទូទៅនៃភាគហ៊ុន Cautious ៖
- ជាធម្មតា ក្រុមហ៊ុនខ្នាតមធ្យមដល់ធំដែលមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់
- តារាងតុល្យការរឹងមាំ ប្រាក់ចំណូលល្អ និងការបង្កើតលំហូរសាច់ប្រាក់ដ៏រឹងមាំ
- ទំនងជាផ្តល់រង្វាន់ដល់ម្ចាស់ភាគហ៊ុនជាមួយនឹងភាគលាភ
ភាគហ៊ុន 10 ដែលអ្នកអាចទិញពេលនេះ
របៀបប្រើប្រាស់ប្រភេទវិនិយោគ
អ្នកត្រូវ ចុះឈ្មោះ ជាសមាជិក Gold ឬ Diamond ដើម្បីអានអត្ថបទទាំងមូល
You need a Gold or Diamond membership plan to read this full article