skip to Main Content

កាក់ USDT

គេហទំព័រ​ផ្លូវការ https://tether.to/

USDT គឺជា stablecoin (រូបិយបណ្ណគ្រីបតូដែលមានតម្លៃថេរ) ដែលចម្លងតម្លៃនៃប្រាក់ដុល្លារអាមេរិក។ USDT ចេញដោយក្រុមហ៊ុន Tether ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ កាក់នេះអាចមានតម្លៃដូចនឹងដុល្លារអាមេរិកបានតាមរយៈការរក្សានូវផលបូកនៃក្រដាសពាណិជ្ជកម្ម ប្រាក់បញ្ញើ សាច់ប្រាក់ កំណត់ត្រា reverse repo និងវិក្កយបត្ររតនាគារនៅក្នុងទុនបម្រុងដែលស្មើតម្លៃ USD ទៅនឹងចំនួន USDT ដែលកំពុងចរាចរ។

បានបើកដំណើរការដំបូងនៅក្នុងខែកក្កដា ឆ្នាំ 2014 ដែលមានឈ្មោះថា Realcoin ។ Realcoin ជាកាក់គ្រីបតូស្រទាប់ទីពីរដែលត្រូវបានបង្កើតលើ blockchain របស់ Bitcoin តាមរយៈការប្រើប្រាស់វេទិកា Omni ។ ក្រោយមកវាត្រូវបានប្តូរឈ្មោះទៅជា USTether ហើយចុងក្រោយនេះមានឈ្មោះថា USDT ។ បន្ថែមពីលើការដំណើរការលើ blockchain របស់ Bitcoin ក្រោយមក USDT ត្រូវបានអាប់ដេតដើម្បីដំណើរការលើ blockchain របស់ Ethereum, EOS, Tron, Algorand, និង OMG ។

គោលបំណងរបស់ USDT គឺដើម្បីរួមបញ្ចូលគ្នានូវលក្ខណៈដែលមិនមានការរឹតបន្តឹងនៃរូបិយប័ណ្ណគ្រីបតូដែល USDT អាចត្រូវបានផ្ញើរវាងអ្នកប្រើប្រាស់ដោយមិនចាំបាច់មានភាគីទីបីជាជំនួយ ហើយជាមួយនឹងតម្លៃស្ថិរភាពស្មើនឹងប្រាក់ដុល្លារអាមេរិក។

Stablecoin ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងជាការការពារអតិផរណាក្នុងរយៈពេលថ្មីៗនេះ។ បើប្រៀបធៀបទៅនឹងការរក្សារូបិយប័ណ្ណ fiat ដូចជាប្រាក់ដុល្លារនៅក្នុងគណនីសន្សំជាមធ្យមបានត្រឹមតែ 1-2% ចំណែកឯ stablecoin វិញ អ្នកប្រើប្រាស់អាចឲ្យខ្ចីកាក់ស្ថិរភាពរបស់ពួកគេ ហើយទទួលបានការប្រាក់ចាប់ពី 3% រហូតដល់ 20% ក្នុងមួយឆ្នាំ។ ទោះជាយ៉ាងនេះក្តី អ្នកត្រូវគិតពីបទប្បញ្ញត្តិ ហានិភ័យនៃវេទិកា និងកត្តាផ្សេងៗទៀត។

USDT ដែលមានឈ្មោះដំបូងថា Realcoin ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ 2014 ដោយ Brock Pierce, Reeve Collins និង Craig Sellars ។