ភាគហ៊ុនមួយដែលអ្នកគួរលក់ចោលបើកំពុងមានវាក្នុងដៃ
នៅថ្ងៃទី 19 ខែសីហា ក្រសួងយុត្តិធម៌អាមេរិក (DoJ) បានបញ្ចប់ការត្រួតពិនិត្យរបស់ខ្លួនលើការរួមបញ្ចូលគ្នានៃក្រុមហ៊ុន Hawaiian Holdings និង Alaska Air Group ។ នេះមានន័យថាឧបសគ្គដ៏ធំបំផុតសម្រាប់ការរួមបញ្ចូលគ្នាត្រូវបានជម្រះ ទោះបីជាការយល់ព្រមផ្សេងទៀតនៅតែត្រូវមានក៏ដោយ។
ភាគហ៊ុនរបស់ Hawaiian បានកើនឡើងជាង 10% ដល់ $17.70 បន្ទាប់ពីព័ត៌មានមួយនេះ។ តម្លៃនេះគឺជិតដល់ $18 ដុល្លារ (តម្លៃគោលដៅ) ក្នុងមួយហ៊ុនគឺតិចជាងត្រឹមតែ 1.5% ប៉ុណ្ណោះ ប៉ុន្តែវាអាចចំណាយពេល 9 ខែ ឬច្រើនជាងនេះដើម្បីបញ្ចប់ការរួមបញ្ចូលក្រុមហ៊ុនទាំង 2 នេះដោយមិនមានភាពប្រាកដប្រជា ដូច្នេះប្រសិនបើអ្នកបានទិញ និងកំពុងមានភាគហ៊ុន Hawaiian Holdings (HA) អ្នកគួរលក់ភាគហ៊ុននេះចេញ។
រឿងដែលបានកើតឡើង
កាលពីប៉ុន្មានខែមុន ទីផ្សារមានការប្រុងប្រយ័ត្ន ហើយភាគហ៊ុនរបស់ហាវ៉ៃកំពុងជួញដូរប្រហែល 40% ក្រោមតម្លៃទិញ (buyout price) ។ Buyout price គឺជាចំនួនទឹកប្រាក់ដែលក្រុមហ៊ុនមួយយល់ព្រមបង់ក្នុងមួយហ៊ុនដើម្បីទិញក្រុមហ៊ុនមួយផ្សេងទៀត។ ក្នុងករណីនេះ វាសំដៅទៅលើ $18 ដុល្លារក្នុងមួយហ៊ុនដែលក្រុមហ៊ុន Hawaiian Holdings ត្រូវបានកំណត់ដើម្បីទទួលបាននៅក្នុងការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Alaska Air Group ។
ឥឡូវនេះ ក្រសួងយុត្តិធម៌អាមេរិកបានសម្រេចចិត្តមិនប្រជែងនឹងការរួមបញ្ចូលគ្នានេះ ដែលជាមូលហេតុធ្វើឲ្យតម្លៃភាគហ៊ុននេះបានកើនឡើង។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែត្រូវការការយល់ព្រមជាច្រើនទៀតពីនាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ការព្រួយបារម្ភអំពីការងើបឡើងវិញរបស់ក្រុមហ៊ុនហាវ៉ៃពី Covid-19 និងការធ្លាក់ចុះនៃការចំណាយលើការធ្វើដំណើរកម្សាន្ត។ ប្រសិនបើការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនទាំង 2 នេះទៅមិនរួចទេ បញ្ហានឹងកើតឡើងដោយសារតម្លៃហ៊ុនកើនឡើងតិចតួច និងហានិភ័យជាច្រើនទៀតដែលធ្វើអ្នកវិនិយោគនឹងបាត់បង់ចំណាប់អារម្មណ៍លើភាគហ៊ុនមួយនេះ។
អ្នកមិនចាំបាច់ប្រញាប់ប្រញាល់ក្នុងការលក់ទេ ព្រោះហានិភ័យនៃការច្របាច់បញ្ចូលគ្មានៅមានកម្រិតទាប។ ទោះជាយ៉ាងណាក៏ដោយ យើងគិតថាមានឱកាសវិនិយោគល្អជាងនេះដែលអ្នកអាចរកបាននៅពេលនេះ។
ចុះចំណែកភាគហ៊ុន Alaska Air Group (ALK) តើអ្នកគួរលក់ដែរឬទេ?
អ្នកត្រូវ ចុះឈ្មោះ ជាសមាជិក Gold ឬ Diamond ដើម្បីអានអត្ថបទទាំងមូល
You need a Gold or Diamond membership plan to read this full article