skip to Main Content

ភាគហ៊ុនទិញហើយធ្លាក់ 20% តើគួរលក់ ឬទុក?

ការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនជៀសមិនផុតពីការខាតបង់នៅពេលភាគហ៊ុនដែលអ្នកទិញធ្លាក់ថ្លៃ។ វាជាអារម្មណ៍មិនស្រួលនៅពេលឃើញការវិនិយោគរបស់អ្នកធ្លាក់ចុះ ជាពិសេសនៅពេលអ្នកកំពុងខាតបង់ច្រើន។

ឧទាហរណ៍ថាអ្នកបានទិញភាគហ៊ុនរបស់ ABC ក្នុងតម្លៃ $1,000 ដុល្លារក្នុងមួយហ៊ុន តែក្រុមហ៊ុននេះកំពុងជួបបញ្ហានាពេលថ្មីៗនេះ ជាមួយនឹងការកើនឡើងនៃថ្លៃដើម និងការប្រកួតប្រជែងកាន់តែច្រើន។ ជាហេតុធ្វើឱ្យភាគហ៊ុនរបស់អ្នកធ្លាក់ចុះមកត្រឹម $800 ដុល្លារក្នុងមួយហ៊ុន នេះមានន័យថាអ្នកកំពុងខាត 20% ប្រសិនបើអ្នកលក់នៅថ្ងៃនេះ។ នៅក្នុងស្ថានភាពនេះ តើអ្នកគួរលក់ទាំងខាត ឬទុកឱ្យវាងើបឡើងមកវិញ?

វាយតម្លៃហេតុផលនៃការធ្លាក់ចុះភាគហ៊ុន

ជំហានដំបូងគឺត្រូវវាយតម្លៃឡើងវិញថាហេតុអ្វីបានជាអ្នកវិនិយោគលើភាគហ៊ុននេះកាលពីដំបូង។ តើ​ទស្សនវិស័យ​រយៈពេល​វែង​របស់​ក្រុមហ៊ុន​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ​ឬ​គ្រាន់ជា​ការ​ធ្លាក់​ចុះ​ដោយសារ​កត្តា​បណ្ដោះអាសន្ន​? ប្រសិនបើអ្នកនៅតែមានជំនឿលើអនាគតរបស់ក្រុមហ៊ុន វាអាចសមហេតុផលក្នុងការរក្សាការវិនិយោគរបស់អ្នក ឬសូម្បីតែទិញបន្ថែមទៀតខណៈពេលដែលតម្លៃនៅទាប។

ក៏ប៉ុន្តែ ប្រសិនបើអ្នកកំណត់ថាភាគហ៊ុនធ្លាក់ចុះដោយសារបញ្ហារចនាសម្ព័ន្ធជាមួយឧស្សាហកម្ម ឬគំរូអាជីវកម្មរបស់ក្រុមហ៊ុន ការ​លក់ទាំង​ខាត​អាចជារឿងល្អដើម្បីជៀសវាងការធ្លាក់​ចុះកាន់តែច្រើន។

ពិចារណាលើពេលវេលាវិនិយោគរបស់អ្នក

ពេលវេលាវិនិយោគផ្ទាល់ខ្លួនរបស់អ្នកគឺជាកត្តាសំខាន់មួយទៀត។ ប្រសិនបើគោលបំណងវិនិយោគរបស់អ្នកគឺរយៈពេលវែង ហើយអ្នកនៅតែមានការជឿជាក់លើក្រុមហ៊ុននេះ អ្នកអាចរើសយកជម្រើសរង់ចាំឱ្យភាគហ៊ុនឡើងថ្លៃវិញ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ត្រូវ​ការ​លុយប្រញាប់ អ្នក​អាចលក់ដើម្បី​ជៀស​វាង​ការ​ធ្លាក់​ចុះ​រយៈពេលយូរ។

វាយតម្លៃការធ្វើពិពិធកម្មផលប័ត្ររបស់អ្នក

ពិនិត្យមើលផលប័ត្រវិនិយោគរួមរបស់អ្នក។ តើផលប័ត្ររបស់អ្នកបានធ្វើពិពិធកម្មល្អ ឬនៅរួមទាំងប្រភេទទ្រព្យសកម្ម វិស័យ និងឧស្សាហកម្មផ្សេងៗគ្នា? ការធ្វើពិពិធកម្ម (ការវិនិយោគចម្រុះ) អាចជួយកាត់បន្ថយហានិភ័យបានទោះ​បី​ភាគហ៊ុនមួយធ្លាក់ចុះ 20% ។ តែប្រសិនបើការធ្លាក់ចុះនៃភាគហ៊ុនមួយនេះប៉ះពាល់ដល់ផលប័ត្ររបស់អ្នក វាអាចជាសញ្ញាដែលអ្នកគួរលក់ភាគហ៊ុនមួយនេះហើយ។

ស្វែងយល់ពីផលប៉ះពាល់ពន្ធ

ពន្ធក៏ពាក់ព័ន្ធផងដែរនៅពេលសម្រេចចិត្តលក់ ឬបន្តទុកភាគហ៊ុនដែលខាតបង់។ ប្រសិនបើអ្នកលក់ភាគហ៊ុនទាំងខាត អ្នកប្រហែលជាអាចប្រើការខាតបង់ទាំងនេះដើម្បីទូទាត់ប្រាក់ចំណេញពីការវិនិយោគផ្សេងទៀត ដែលវាអាចកាត់បន្ថយថ្លៃពន្ធសរុបរបស់អ្នក។

អ្នកគួរមានយុទ្ធសាស្ត្រចាកចេញ (Exit Strategy)

អ្នកត្រូវ ចុះឈ្មោះ ជាសមាជិក Gold ឬ​ Diamond ដើម្បីអានអត្ថបទទាំងមូល

You need a Gold or Diamond membership plan to read this full article

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy