skip to Main Content

SEC របស់អាមេរិកបានអនុម័ត Ethereum ETFs ឱ្យដំណើរការជាផ្លូវការហើយ

គណៈកម្មការមូលបត្រអាមេរិក (SEC) បានអនុម័ត Ethereum ETFs ពី Nasdaq, CBOE និង NYSE exchanges នៅថ្ងៃទី 23 ខែឧសភា ឆ្នាំ 2024 ។ ការសម្រេចចិត្តនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ។ ផ្ទុយពីការគិតរបស់ក្រុមហ៊ុន និងឧស្សាហកម្មមួយចំនួនដែលថា SEC អាចនឹងបដិសេធលើការដាក់ពាក្យសុំ។

SEC បានយល់ព្រមឱ្យ Ethereum ETFs ចំនួន 8 ដើម្បីដំណើរការជាផ្លូវការនៅសហរដ្ឋអាមេរិកដែលមានដូចជា BlackRock, Fidelity, Grayscale, Bitwise, VanEck, Ark, Invesco Galaxy និង Franklin Templeton ។ ការអនុម័តរបស់ SEC នៃ bitcoin ETFs ក្នុងខែមករា ឆ្នាំ 2024 បានត្រួសត្រាយផ្លូវសម្រាប់ការសម្រេចចិត្តមួយនេះ។

ខណៈពេលដែលការដាក់ពាក្យត្រូវបានអនុម័ត អ្នកចេញ spot eth ETFs នៅតែត្រូវការ SEC ដើម្បីអនុម័តការចុះបញ្ជី ETF រៀងៗខ្លួនមុនពេល ETFs ទាំងនេះអាចចាប់ផ្តើមការជួញដូរបាន។ មិនមានពេលវេលាកំណត់សម្រាប់ SEC ក្នុងការសម្រេចចិត្តលើការការចុះបញ្ជីទាំងនេះនៅឡើយទេ។

ការសម្រេចចិត្តនេះត្រូវបានគេមើលឃើញថាជាការអភិវឌ្ឍន៍ជាវិជ្ជមានសម្រាប់ឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូដែលឃើញមានកំណើនគួរឱ្យកត់សម្គាល់ និងការចាប់អារម្មណ៍កាន់តែច្រើនពីអ្នកវិនិយោគ។