ហេតុផលទាំង 6 ក្នុងការលក់ភាគហ៊ុន
ការរកលុយពីភាគហ៊ុនពាក់ព័ន្ធនឹងការសម្រេចចិត្តពីរ៖ ទិញចំពេលត្រូវ និងលក់ចំពេលត្រូវ។ ប្រសិនបើអ្នកវិនិយោគលក់លឿនពេក ហើយតម្លៃភាគហ៊ុនកើនឡើង នោះពួកគេនឹងបាត់បង់ប្រាក់ចំណេញបន្ថែម។ ប្រសិនបើពួកគេលក់យឺតពេក ហើយភាគហ៊ុនធ្លាក់ចុះ នោះពួកគេនឹងបាត់បង់ឱកាស។
អ្នកវិនិយោគប្រើយុទ្ធសាស្រ្តដើម្បីកំណត់ថាពេលណា និងមូលហេតុដែលដល់ពេលត្រូវលក់ភាគហ៊ុន។ ក្នុងករណីខ្លះ ការសម្រេចចិត្តលក់ភាគហ៊ុនអាចដោយសារហេតុផលផ្ទាល់ខ្លួន ដូចជាការបាត់បង់ការងារ ការចូលនិវត្តន៍ ឬការទិញផ្ទះ។ អត្ថបទនេះស្វែងយល់ពីមូលហេតុផ្សេងៗដែលអ្នកវិនិយោគសម្រេចចិត្តលក់ភាគហ៊ុន។
1. កំហុសហិរញ្ញវត្ថុ
អ្នកវិនិយោគគួរតែជៀសវាងការសម្រេចចិត្តដោយអន្ទះអន្ទែង ដូចជាការទិញភាគហ៊ុនដ៏ច្រើនដោយមិនបានស្រាវជ្រាវត្រឹមត្រូវ។ ប្រសិនបើអ្នកដឹងថាអ្នកកំពុងធ្វើខុសផ្នែកហិរញ្ញវត្ថុ ជារឿយៗវាជាការល្អក្នុងការលក់ភាគហ៊ុន ទោះបីជាលក់ទាំងខាតក៏ដោយ។ ជៀសវាងការទិញភាគហ៊ុនឡើងលឿនពេកដោយមិនបានពិនិត្យថាអ្នកវិនិយោគអស់ប៉ុន្មាន និងហានិភ័យអ្វីខ្លះដែលអាចកើតមាន។
2. ចំណេញលឿន
ការលក់ភាគហ៊ុនដោយសារតែការកើនឡើងតម្លៃយ៉ាងឆាប់រហ័សប្រហែលមិនមែនជាការសម្រេចចិត្តដ៏ល្អបំផុតនោះទេ។ អ្នកវិនិយោគត្រូវមើលពីមូលហេតុនៃការកើនឡើងតម្លៃ ទោះបីជាផ្អែកលើមូលដ្ឋាន ឬពាក្យចចាមអារ៉ាមក៏ដោយ។ ការស្រាវជ្រាវធ្វើឱ្យអ្នកអាចសម្រេចចិត្តច្បាស់លាស់មិនថាអ្នកលក់ទាំងអស់ ឬមួយចំនួនសិន ខណៈពេលដែលអនុវត្ត stop order សម្រាប់ការគ្រប់គ្រងហានិភ័យ។
3. គោលដៅតម្លៃ
ការបង្កើតគោលដៅតម្លៃគឺជាយុទ្ធសាស្ត្រទូទៅក្នុងចំណោមអ្នកជួញដូរ។ ប្រសិនបើភាគហ៊ុនឡើងដល់តម្លៃដែលអ្នកបានគិតទុក វាអាចដល់ពេលដែលត្រូវលក់ហើយដើម្បីជៀសវាងឱកាសដែលនឹងបាត់បង់ និងជៀសវាងការសោកស្តាយ។ អ្នកវិនិយោគតែងតែកំណត់គោលដៅតម្លៃជាច្រើនដោយផ្អែកលើកត្តាផ្សេងៗគ្នា ដូចជាតម្លៃដែលគេទិញដំបូង ឬកម្រិតនៃការជួញដូរពីមុន។
អ្នកត្រូវ ចុះឈ្មោះ ជាសមាជិក Gold ឬ Diamond ដើម្បីអានអត្ថបទទាំងមូល
You need a Gold or Diamond membership plan to read this full article