skip to Main Content

Bitcoin Mining នៅរុស្ស៊ីនឹងស្របច្បាប់ក្នុងពេលឆាប់ៗ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាជាផ្លូវការលើច្បាប់មួយដែលផ្តល់ភាពស្របច្បាប់ដល់ការជីកយក cryptocurrency នៅក្នុងប្រទេសរុស្ស៊ី។ ការអនុម័តច្បាប់នេះគឺដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រាក់ដុល្លារសហរដ្ឋអាមេរិកក្នុងពាណិជ្ជកម្មអន្តរជាតិ។ ច្បាប់នេះនឹងចូលជាធរមាននៅខែវិច្ឆិកា ឆ្នាំ 2024 ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ច្បាប់នេះណែនាំអំពីគោលគំនិតសំខាន់ៗមួយចំនួន រួមមាន crypto mining, mining pools និងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធ mining ។ 

ច្បាប់ថ្មីនេះតម្រូវឱ្យសហគ្រិនចុះឈ្មោះជាមួយរដ្ឋាភិបាលទើបអាចចូលរួមក្នុង cryptocurrency mining បាន ក៏ប៉ុន្តែ miners នៅតាមផ្ទះអាចចូលរួមដោយមិនចាំបាច់ចុះឈ្មោះក្នុងលក្ខខណ្ឌការប្រើប្រាស់ថាមពលរបស់ពួកគេស្ថិតក្រោមការកំណត់ដោយរដ្ឋាភិបាល។

លើសពីនេះទៀត ច្បាប់នេះអនុញ្ញាតឱ្យមានការជួញដូរទ្រព្យសម្បត្តិហិរញ្ញវត្ថុឌីជីថលបរទេសនៅលើវេទិកា Blockchain របស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ធនាគារនៃប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការហាមឃាត់ការដាក់ទ្រព្យសម្បត្តិមួយចំនួនប្រសិនបើពួកគេមើលឃើញថាជាការគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសនេះ។

យោងតាម ​​TASS ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋាភិបាលនាពេលថ្មីៗនេះ ប្រធានាធិបតីពូទីនបានសង្កត់ធ្ងន់ថាប្រទេសរុស្ស៊ីត្រូវការ “ចាប់យកឱកាស” ក្នុងការបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់រូបិយប័ណ្ណឌីជីថល។ លោកបានលើកឡើងពីសក្តានុពលនៃរូបិយប័ណ្ណឌីជីថលដែលអាចរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី។

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy