skip to Main Content

កាក់ Polygon

គេហទំព័រ​ផ្លូវការ https://polygon.technology/

Polygon (ដើមឡើយមានឈ្មោះ Matic Network) គឺជាវេទិការដែលមានរចនាសម្ព័ន្ធល្អ និងងាយស្រួលប្រើដំបូងគេសម្រាប់ការធ្វើមាត្រដ្ឋាន Ethereum និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ សមាសធាតុស្នូលរបស់វាគឺ Polygon SDK ជា framework ដែលគាំទ្រការបង្កើតកម្មវិធីជាច្រើនប្រភេទ។

ការប្រើ Polygon អ្នកអាចបង្កើត optimistic rollup chains, ZK rollup chains, stand alone chains ឬប្រភេទ infra ផ្សេងទៀតដែលត្រូវការដោយអ្នកអភិវឌ្ឍន៍។

Polygon មានប្រសិទ្ធភាពបំប្លែង Ethereum ទៅជា multi-chain system ពេញលេញ (ហៅកាត់ថា Internet of Blockchains) ។ ប្រព័ន្ធខ្សែសង្វាក់ច្រើននេះគឺស្រដៀងទៅនឹងប្រព័ន្ធផ្សេងទៀតដូចជា Polkadot, Cosmos និង Avalanche រួមផ្សំជាមួយគុណសម្បត្តិនៃសុវត្ថិភាពរបស់ Ethereum ប្រព័ន្ធអេកូដ៏រស់រវើក និងការបើកចំហរ។

Ticker របស់ Polygon គឺ MATIC ហើយវានឹងបន្តដើរតួយ៉ាងសំខាន់ក្នុងការធានាដល់ប្រព័ន្ធ និងការបើកដំណើរការអភិបាលកិច្ច។ Polygon គឺជាដំណោះស្រាយធ្វើមាត្រដ្ឋានស្រទាប់ 2 (Layer 2 scaling solution) ដែលគាំទ្រដោយ Binance និង Coinbase ។ គម្រោងនេះស្វែងរកការជំរុញឱ្យមានការទទួលយករូបិយប័ណ្ណគ្រីបតូយ៉ាងច្រើនដោយការដោះស្រាយបញ្ហានៃការធ្វើមាត្រដ្ឋានលើ blockchains ជាច្រើន។

Polygon រួមបញ្ចូល Plasma Framework និង proof-of-stake blockchain architecture ។ Plasma framework នេះត្រូវបានប្រើដោយ Polygon ដូចដែលបានស្នើឡើងដោយសហស្ថាបនិករបស់ Ethereum គឺលោក Vitalik Buterin ដែលអនុញ្ញាតឱ្យមានការអនុវត្តយ៉ាងងាយស្រួលនៃកិច្ចសន្យាឆ្លាតវៃដែលអាចពង្រីកខ្លួនបាន និងស្វយ័ត។

Polygon អាចមានប្រតិបត្តិការរហូតដល់ 65,000 ក្នុងមួយវិនាទីនៅលើខ្សែសង្វាក់ម្ខាង រួមជាមួយនឹងពេលវេលាបញ្ជាក់ប្លុកតិចជាង 2 វិនាទី។ Framework នេះក៏អនុញ្ញាតឱ្យបង្កើតកម្មវិធីហិរញ្ញវត្ថុវិមជ្ឈការជាសកលនៅលើ blockchain មូលដ្ឋានតែមួយ។

MATIC ជា token ERC-20 ដែលដំណើរការនៅលើ Ethereum blockchain ។ Tokens ទាំងនេះត្រូវបានប្រើសម្រាប់សេវាកម្មបង់ប្រាក់នៅលើ Polygon និងជារូបិយប័ណ្ណទូទាត់រវាងអ្នកប្រើប្រាស់ដែលប្រតិបត្តិការនៅក្នុងប្រព័ន្ធអេកូរបស់ Polygon ។ ថ្លៃសេវាប្រតិបត្តិការនៅលើខ្សែសង្វាក់ Polygon ក៏ត្រូវបានបង់ជា token MATIC ផងដែរ។

Polygon ត្រូវបានបើកដំណើរការក្នុងខែតុលា ឆ្នាំ 2017 ។ Polygon ត្រូវបានបង្កើតឡើងដោយ Jaynti Kanani, Sandeep Nailwal និង Anurag Arjun ដែលជាអ្នកអភិវឌ្ឍន៍ blockchain ដែលមានបទពិសោធន៍ពីរនាក់ និងម្នាក់ទៀតជាអ្នកប្រឹក្សាអាជីវកម្ម។

សរុមមកវិញ Polygon ជាដំណោះស្រាយធ្វើមាត្រដ្ឋានស្រទាប់ 2 (Layer 2 scaling solution) ដែលមានន័យថាគម្រោងនេះមិនស្វែងរកការ upgrade ស្រទាប់ blockchain មូលដ្ឋានបច្ចុប្បន្នរបស់ខ្លួនក្នុងពេលឆាប់ៗនេះទេ។ គម្រោងនេះផ្តោតលើការកាត់បន្ថយភាពស្មុគស្មាញនៃការពង្រីកខ្លួន និងប្រតិបត្តិការ blockchain ភ្លាមៗ។