តើត្រូវចាប់ផ្តើមវិនិយោគភាគហ៊ុនក្នុងឆ្នាំ 2024 ដោយរបៀបណា?
វិធីដ៏មានប្រសិទ្ធភាពមួយក្នុងការកសាងទ្រព្យសម្បត្តិសម្រាប់បុគ្គលជាច្រើនគឺការវិនិយោគលើភាគហ៊ុន។ ជាមួយនឹងភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា និងជម្រើសឈ្មួញកណ្តាលដ៏ច្រើន ការបើកគណនីទិញភាគហ៊ុនគឺកាន់តែងាយស្រួល និងឆាប់រហ័ស។ វេទិកាទិញ និងលក់ភាគហ៊ុនដ៏លេចធ្លោមួយរបស់អាមេរិកគឺ Interactive Brokers (IBKR) ។
ហេតុអ្វីត្រូវជ្រើសរើស Interactive Brokers ?
Interactive Brokers ជាជម្រើសដ៏ពេញនិយមរបស់អ្នកវិនិយោគ និងអ្នកជួញដូរដែលមានអតិថិជនជាង 2 លាននាក់នៅជុំវិញពិភពលោក។ វាផ្តល់នូវគុណសម្បត្តិធំៗដូចជា៖
1. តម្លៃទាប៖ IBKR ផ្តល់នូវតម្លៃប្រកួតប្រជែងខ្ពស់ ជាមួយនឹងកម្រៃជើងសារទាបបំផុតមួយក្នុងឧស្សាហកម្មនេះ។ កត្តានេះគឺមានសារៈសំខាន់សម្រាប់អ្នកវិនិយោគដែលចង់បង្កើនប្រាក់ចំណេញរបស់ពួកគេដោយកាត់បន្ថយការចំណាយលើការជួញដូរ។
2. ប្រើប្រាស់ជាសកល៖ IBKR ផ្តល់នូវការចូលទៅកាន់ទីផ្សារជាង 135 ក្នុងប្រទេសចំនួន 200 ។ នេះជាអត្ថប្រយោជន៍សម្រាប់អ្នកវិនិយោគដែលចាប់អារម្មណ៍ក្នុងការធ្វើពិពិធកម្មផលប័ត្ររបស់ពួកគេនៅទូទាំងទីផ្សារអន្តរជាតិ។ អ្នកវិនិយោគនៅប្រទេសកម្ពុជាក៏អាចប្រើប្រាស់ IBKR បានផងដែរ។
3. ឧបករណ៍ជួញដូរកម្រិតខ្ពស់៖ IBKR ផ្តល់ជូននូវឧបករណ៍ជួញដូរកម្រិតខ្ពស់ដែលត្រូវបានរចនាឡើងសម្រាប់វិនិយោគិនគ្រប់កម្រិតដោយបង្ហាញពីតារាងដែលអាចប្ដូរតាមបំណងបាន និងទិន្នន័យទីផ្សារផ្ទាល់។ ឧបករណ៍ទាំងនេះអាចឱ្យអ្នកប្រើប្រាស់ធ្វើការសម្រេចចិត្តវិនិយោគដោយទំនុកចិត្ត។
ជំហាននៃការបើកគណនី IBKR
ការបើកគណនី IBKR គឺសាមញ្ញ ហើយអ្នកអាចធ្វើបានតាមប្រព័ន្ធអ៊ីនធឺណិត។
ជំហានទី 1៖ កំណត់ប្រភេទគណនីរបស់អ្នក
IBKR ផ្តល់ជូនប្រភេទគណនីផ្សេងៗ រួមទាំងបុគ្គល (Individual) រួម (Joint) IRA និងច្រើនទៀត។ ជ្រើសរើសប្រភេទគណនីដែលស្របតាមគោលដៅវិនិយោគ និងការពិចារណាលើពន្ធរបស់អ្នក។
ជំហានទី 2៖ ប្រមូលឯកសារចាំបាច់
ដើម្បីបើកគណនី IBKR បាន អ្នកត្រូវផ្តល់ព័ត៌មានដូចជា៖
– ព័ត៌មានផ្ទាល់ខ្លួន (ឈ្មោះ អាស័យដ្ឋាន ថ្ងៃខែឆ្នាំកំណើត)
– ព័ត៌មានការងាររបស់អ្នក
– ឯកសារបញ្ជាក់អត្តសញ្ញាណ (លិខិតឆ្លងដែន ឬប័ណ្ណបើកបរ) និងឯកសារបញ្ជាក់ទីលំនៅ (វិក័យប័ត្រទឹកភ្លើង ឬរបាយការណ៍ធនាគារ)
ជំហានទី 3៖ បំពេញពាក្យសុំតាមអ៊ីនធឺណិត
ចូលទៅកាន់គេហទំព័រ IBKR ហើយស្វែងរកផ្នែកបើកគណនី។ បំពេញទម្រង់ពាក្យសុំតាមអ៊ីនធឺណិតឱ្យបានត្រឹមត្រូវ ផ្តល់ព័ត៌មានលម្អិតដែលត្រូវការទាំងអស់ និងផ្តល់ឯកសារចាំបាច់។
ជំហានទី 4៖ រង់ចាំចម្លើយពី IBKR
បន្ទាប់ពីការដាក់ពាក្យរួចរាល់ អ្នកត្រូវរង់ចាំចម្លើយពីក្រុមការងារ IBKR ថាតើការបំពេញពាក្យសុំរបស់អ្នកគ្រប់គ្រាន់តាមតម្រូវការរបស់ក្រុមហ៊ុនដែលឬអត់។ ប្រសិនបើព័ត៌មាន ឬឯកសារមិនគ្រប់គ្រាន់ IBKR នឹងប្រាប់អ្នកតាមរយៈអ៊ីមែល។
គន្លឹះក្នុងការវិនិយោគដោយជោគជ័យ
ខណៈពេលដែលការបើកគណនីជាមួយ IBKR គឺជាជំហានដំបូងដ៏សំខាន់មួយ ការវិនិយោគដែលទទួលបានជោគជ័យតម្រូវឱ្យមានការរៀនសូត្របន្ត និងការសម្រេចចិត្តជាយុទ្ធសាស្ត្រ៖
– បន្តរៀន៖ ពង្រីកចំណេះដឹងរបស់អ្នកជាបន្តបន្ទាប់អំពីនិន្នាការទីផ្សារភាគហ៊ុន យុទ្ធសាស្ត្រវិនិយោគ និងបច្ចេកទេសគ្រប់គ្រងហានិភ័យ។
– ធ្វើពិពិធកម្មផលប័ត្ររបស់អ្នក៖ បែងចែកការវិនិយោគរបស់អ្នកជាមួយនឹងប្រភេទទ្រព្យសកម្ម និងឧស្សាហកម្មផ្សេងៗគ្នាដើម្បីកាត់បន្ថយហានិភ័យ។
– តាមដានការវិនិយោគរបស់អ្នក៖ ពិនិត្យមើលផលប័ត្ររបស់អ្នកឱ្យទៀងទាត់ និងកែតម្រូវភាគហ៊ុនរបស់អ្នកតាមតម្រូវការដោយផ្អែកលើលក្ខខណ្ឌទីផ្សារ និងគោលដៅហិរញ្ញវត្ថុរបស់អ្នក។
សេចក្តីសន្និដ្ឋាន
ការវិនិយោគភាគហ៊ុនតាមរយៈ Interactive Brokers ក្នុងឆ្នាំ 2024 អនុញ្ញាតឲ្យអ្នកទិញ និងលក់ភាគហ៊ុនអាមេរិកជាមួយនឹងតម្លៃសេវាទាប។ មិនថាអ្នកជាអ្នកវិនិយោគថ្មីថ្មោង ឬអ្នកមានបទពិសោធន៍ស្រាប់ទេ IBKR ផ្តល់នូវឧបករណ៍ និងការគាំទ្រក្នុងការកសាងអនាគតហិរញ្ញវត្ថុរបស់អ្នកបាន។