តើការ mining Bitcoin ដំណើរការយ៉ាងដូចម្តេច
ការ mining Bitcoin គឺជាបេះដូងនៃបណ្តាញ Bitcoin ។ បើគ្មានវាទេ Bitcoin blockchain នឹងមិនអាចដំណើរការបានដូចសព្វថ្ងៃនេះដែរ។ អត្ថបទនេះនឹងពន្យល់ពីអ្វីជាការ mining Bitcoin របៀបដែលវាដំណើរការ និង ប្រភេទ hardware ដែលប្រើដើម្បីជីកយក Bitcoin ។
តើការ mining Bitcoin ជាអ្វី?
ការ mining Bitcoin ផ្តល់មុខងារសំខាន់ពីរនៅលើបណ្តាញ Bitcoin ។ ទីមួយ mining គឺជាដំណើរការដែលប្រតិបត្តិការថ្មីត្រូវបានផ្ទៀងផ្ទាត់ដោយបណ្តាញ។ ទីពីរ mining គឺជារបៀបដែល Bitcoins ថ្មីត្រូវបានបង្កើតឡើង។ ស្រដៀងទៅនឹងការជីកយកមាសពិតដែរ ការផ្គត់ផ្គង់ Bitcoin មានកំណត់។ អ្នក mining Bitcoin ប្រកួតប្រជែងគ្នា ឬធ្វើការជាមួយគ្នាដើម្បីបង្កើត Bitcoin ថ្មី ហើយទទួលបានរង្វាន់ជា Bitcoin ជាមួយនឹងដំណើរការមួយនេះ។ ដំណើរការ mining នេះហាក់ដូចជាស្មុគស្មាញខ្លាំង ប៉ុន្តែនៅពេលដែលបំបែកដំណើរការនេះ វាពិតជាសាមញ្ញណាស់។
តើការ mine Bitcoin ដំណើរការដោយរបៀបណា?
ការ mining Bitcoin ប្រើប្រាស់ផ្នែករឹង hardware កុំព្យូទ័រដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការគណនាដ៏ស្មុគស្មាញ។ ការដែលធ្វើនេះគឺដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការទាំងអស់ និងបង្កើតប្លុកថ្មី (ក្រុមនៃប្រតិបត្តិការដែលបានផ្ទៀងផ្ទាត់)។ Miner ប្រកួតប្រជែងគ្នាដើម្បីក្លាយជាអ្នកដំបូងក្នុងការដោះស្រាយបញ្ហាប្លុក។ បន្ទាប់ពី miner ដែលជោគជ័យបានដោះស្រាយបញ្ហាដំបូង ប្លុកថ្មីមួយត្រូវបានដាក់បន្ថែមទៅក្នុងសៀវភៅកត់ត្រា ledger ហើយ miner នោះទទួលបានរង្វាន់ប្លុក (ចំនួនដែលបានកំណត់ទុកជាមុននៃ Bitcoin ដែលទើប mine បាន) ហើយដំណើរការនេះចាប់ផ្តើមម្តងទៀត។ នៅពេលដែលបញ្ហាបន្ទាប់ត្រូវបានដោះស្រាយ ប្លុកថ្មីមួយទៀតនឹងត្រូវបានភ្ជាប់ទៅខាងចុងនៃប្លុកមុន។ ដូច្នេះ “ខ្សែសង្វាក់នៃប្លុក” ឬ “blockchain” ត្រូវបានកើតឡើង។
តើ Hardware មួយណាដែលត្រូវការដើម្បីជីកយក Bitcoin?
ដើមឡើយ Satoshi Nakamoto បានរចនា Bitcoin ដែលអាចត្រូវបាន mine ដោយប្រើ CPU (ខួរក្បាលរបស់កុំព្យូទ័រ) នៅក្នុងកុំព្យូទ័រ desktop ឬ laptop ក៏ប៉ុន្តែនៅពេលដែល Bitcoin កាន់តែមានប្រជាប្រិយភាព ការ mining កាន់តែពិបាកដោយសារតែការប្រកួតប្រជែងគ្នាបានកើនឡើង។ Miner ភាគច្រើនបានរកឃើញថាពួកគេអាចសម្រេចបាននូវថាមពលនៃការ mining បន្ថែមដោយប្រើកាតក្រាហ្វិក graphics cards ដែលធ្វើឱ្យការ mining ដោយប្រើ CPU មិនសូវពេញនិយម។ នៅតែមានអ្នក mining Bitcoin ដោយប្រើ graphics cards កម្រិតខ្ពស់ ប៉ុន្តែ miner ភាគច្រើនឥឡូវនេះប្រើឧបករណ៍ជីកយក Bitcoin ពិសេសហៅថា Application Specific Integrated Circuits (ASICs) ដែលអាចដោះស្រាយបញ្ហាបានលឿនជាង និងចំណាយថាមពលតិចជាង CPU និង GPU ។
គន្លឹះសំខាន់ៗ មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការ mining Bitcoin គឺការប្រើប្រាស់ Application Specific Integrated Circuit (ASIC)។ វាផ្តល់ដំណើរការលឿនជាង CPU និង GPU ។