រដ្ឋាភិបាលអាឡឺម៉ង់បានផ្ទេរ Bitcoin ក្នុងទឹកប្រាក់រាប់សិបលានដុល្លារ
រដ្ឋាភិបាលអាឡឺម៉ង់បានផ្ទេរប្រាក់រាប់លានដែលបានរឹបអូសជា Bitcoin ទៅកាន់គ្រីបតូ exchanges ធំៗចំនួនពីរ។
ទិន្នន័យពី Arkham បានបង្ហាញថាកាបូបមួយដែលភ្ជាប់ទៅនឹងការិយាល័យប៉ូលីសឧក្រិដ្ឋកម្មសហព័ន្ធអាល្លឺម៉ង់ (BKA) បានផ្ទេរ $24 លានដុល្លារជា BTC ក្នុងប្រតិបត្តិការពីរទៅកាន់ Kraken និង Coinbase ។
កាលពីថ្ងៃអង្គារ BTC ក្នុងតម្លៃ $30 លានដុល្លារត្រូវបានផ្លាស់ទីទៅកាន់កាបូបថ្មីមួយទៀត តែមិនមែនជា exchange នោះទេ។ ការផ្ទេរទាំងនេះបានបន្ថែមលើ $130 លានដុល្លារជា BTC ដែលបានផ្ញើទៅ exchanges ផ្សេងៗនៅថ្ងៃទី 19 ខែមិថុនា និង $65 លានដុល្លារជា BTC បានផ្ញើនៅថ្ងៃទី 20 ខែមិថុនា។
ទោះជាយ៉ាងណាក៏ដោយ Bitcoin បានធ្លាក់ចុះក្រោម $60,000 កាលពីថ្ងៃអង្គារចំពេលនៃព័ត៌មានមួយនេះ។ កាបូប Bitcoin របស់រដ្ឋាភិបាលអាឡឺម៉ង់នេះនៅតែមានជាង 46,000 Bitcoin ដែលគិតជាទឹកប្រាក់គឺជិត 3 ពាន់លានដុល្លារ។