កាក់ Ethereum
គេហទំព័រផ្លូវការ https://www.ethereum.org/
Ethereum គឺជាប្រព័ន្ធ open-source blockchain វិមជ្ឈការដែលមានគ្រីបតូផ្ទាល់ខ្លួនគឺ Ether ។ ETH ដំណើរការជាវេទិកាសម្រាប់រូបិយប័ណ្ណគ្រីបតូជាច្រើនផ្សេងទៀត ក៏ដូចជាសម្រាប់ការអនុវត្តកិច្ចសន្យាឆ្លាតវៃវិមជ្ឈការ។
Ethereum ត្រូវបានណែនាំជាលើកដំបូងនៅក្នុងសៀវភៅសក្នុងឆ្នាំ 2013 ដោយ Vitalik Buterin ។ Buterin រួមជាមួយនឹងសហស្ថាបនិកផ្សេងទៀតបានទទួលមូលនិធិសម្រាប់គម្រោងមួយនេះក្នុងព្រឹត្តិការណ៍ផ្តល់ជូនជាសាធារណៈតាមអ៊ីនធឺណិតមួយ (crowdsale) ក្នុងរដូវក្តៅកាលឆ្នាំ 2014 ។ ក្រុមការងារគម្រោងបានរៃអង្គាសប្រាក់បាន 18.3 លានដុល្លារជា Bitcoin ហើយតម្លៃរបស់ Ethereum នៅក្នុងការផ្តល់ជូនកាក់ដំបូង (ICO = Initial Coin Offering) គឺ $0.311 ដុល្លារជាមួយនឹងការលក់ជាង 60 លាន Ether ។ ដោយគិតតាមតម្លៃរបស់ Ethereum ឥឡូវនេះ វាធ្វើឱ្យផលចំណេញលើការវិនិយោគ (ROI = Return on Investment) ក្នុងអត្រាប្រចាំឆ្នាំលើសពី 270% ដែលស្ទើរតែបួនដងនៃការវិនិយោគរបស់អ្នកជារៀងរាល់ឆ្នាំចាប់តាំងពីរដូវក្តៅនៃឆ្នាំ 2014 ។
មូលនិធិ Ethereum បានចាប់ផ្តើមដំណើរការ blockchain ជាផ្លូវការនៅថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2015 ក្រោមគំរូ prototype ដែលមានឈ្មោះថា “Frontier” ។ ចាប់តាំងពីពេលនោះមក មានការអាប់ដេតបណ្តាញជាច្រើនបានកើតឡើង។
ខាងក្រោមនេះជាការ អាប់ដេត ខ្លះៗ៖
“Constantinople” នៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2019
“Istanbul” នៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2019
“Muir Glacier” នៅថ្ងៃទី 2 ខែមករា ឆ្នាំ 2020
“Berlin” នៅថ្ងៃទី 14 ខែមេសា ឆ្នាំ 2021
ហើយថ្មីៗនេះនៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2022 “Paris (The Merge)” ។
គោលដៅផ្ទាល់ខ្លួនរបស់ Ethereum គឺដើម្បីក្លាយជាវេទិកាសកលសម្រាប់កម្មវិធីវិមជ្ឈការដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មកពីជុំវិញពិភពលោកអាចសរសេរ និងដំណើរការកម្មវិធីដែលធន់នឹង censorship (គ្មានរដ្ឋាភិបាល ឬអង្គការណាអាចមានឥទ្ធិពល ឬផ្លាស់ប្តូរប្រតិបត្តិការនៅលើ blockchain) downtime (ប្រព័ន្ធមិនដំណើរការ) និង fraud (ការក្លែងបន្លំ)។
នៅឆ្នាំ 2022 Ethereum បានប្តូរឈ្មោះនៃការផ្លាស់ប្តូរខ្លួនពី proof-of-work ទៅ proof-of-stake ។ ពី Ethereum 2.0 ទៅ The Merge ។ The Merge នេះបានកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ Ethereum រហូតដល់ 99.95% ។