skip to Main Content

កាក់ Dogecoin

គេហទំព័រ​ផ្លូវការ https://dogecoin.com/

Dogecoin (DOGE) គឺផ្អែកលើ “doge” ជាអ៊ិនធឺណិត meme ដ៏ពេញនិយម និងមានរូបពូជឆ្កែ Shiba Inu នៅលើ logo របស់ Doge ។ រូបិយប័ណ្ណឌីជីថល open-source នេះត្រូវបានបង្កើតឡើងដោយ Billy Markus មកពីទីក្រុង Portland, Oregon និង Jackson Palmer មកពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ កាក់នេះត្រូវបាន fork ពី Litecoin ក្នុងខែធ្នូ ឆ្នាំ 2013។ អ្នកបង្កើត Dogecoin បានស្រមៃថាវាជារូបិយប័ណ្ណគ្រីបតូដ៏រីករាយ គួរឲ្យអស់សំណើចដែលនឹងមានចំណាប់អារម្មណ៍លើសពី Bitcoin ព្រោះវាផ្អែកលើ meme សុនខ។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះ tweets ជាច្រើននៅលើ Twitter ថា Dogecoin គឺជាកាក់សំណព្វចិត្តរបស់គាត់។

Dogecoin ខុសពី proof-of-work protocol របស់ Bitcoin ។ មួយក្នុងចំណោមនោះគឺវាប្រើបច្ចេកវិទ្យា Scrypt ។ Altcoin នេះក៏មានពេលវេលាប្លុក 1 នាទីផងដែរ ហើយការផ្គត់ផ្គង់សរុបគឺគ្មានដែនកំណត់ដែលមានន័យថាចំនួន Dogecoin ដែលអាចជីកយកបានគឺមិនមានកំណត់ទេ។ អ្នកអាចជីកយក Dogecoin ដោយទោល ឬដោយចូលរួម mining pool ។ Doge miner អាចជីកយករូបិយប័ណ្ណឌីជីថលនេះដោយប្រើប្រាស់ Windows, Mac ឬ Linux និងជាមួយ GPU ។ នៅឆ្នាំ 2014 អ្នកក៏អាចជីកយក Litecoin ក្នុងដំណើរការដូចគ្នានៃការជីកយក Dogecoin ផងដែរ ព្រោះតែដំណើរការទាំងពីរត្រូវបានរួមបញ្ចូលគ្នា។

Dogecoin ត្រូវបានប្រើជាចម្បងជាប្រព័ន្ធផ្តល់លុយ tip ជារង្វាន់ដល់ការបង្កើត ឬចែករំលែកមាតិកាដែលមានគុណភាពនៅលើ Reddit និង Twitter ។ អ្នកអាចទទួលបានធីបជា Dogecoin ដោយចូលរួមក្នុងសហគមន៍ដែលប្រើរូបិយប័ណ្ណឌីជីថល ឬអ្នកអាចទទួលបាន Dogecoin របស់អ្នកពី Dogecoin faucet ។ Dogecoin faucet គឺជាគេហទំព័រមួយដែលនឹងផ្តល់ឱ្យអ្នកនូវចំនួនតូចមួយនៃ Dogecoin ដោយឥតគិតថ្លៃជាការណែនាំអំពីរូបិយប័ណ្ណនេះ បន្ទាប់មកទើបអ្នកអាចចាប់ផ្តើមប្រាស្រ័យទាក់ទងគ្នាក្នុងសហគមន៍ Dogecoin ។

ភាពជោគជ័យរបស់ Dogecoin គឺដោយសារតែទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង Elon Musk ដែលវាជាកាក់ដែលលោកចូលចិត្តខ្លាំង ។ Musk បានចាប់ផ្តើមការ tweet ពី Dogecoin នៅដើមឆ្នាំ 2021 ដោយចែករំលែកពី Lion King DOGE ដែលធ្វើឲ្យតម្លៃ DOGE កើនឡើង។ ក្រោយមកតម្លៃ DOGE បានធ្លាក់ចុះបណ្តោះអាសន្នដោយសារតែការមិនពេញចិត្តពីអ្នកវិនិយោគចំពោះ tweet មួយចំនួនរបស់ Musk ដែលធ្វើឲ្យមានការបង្ហាញខ្លួនលោកក្នុងកម្មវិធី Saturday Night Live ដែលរំពឹងថាតម្លៃកាក់នេះនឹងកើនឡើងវិញ។  

ផ្ទុយពីការរំពឹងទុក ក្រោយពីចូលរួម SNL នេះមក DOGE ធ្លាក់ថ្លៃខ្លាំងទោះបីជា Musk សន្យាថានឹងឲ្យតម្លៃរបស់វាឡើងខ្ពស់។ ប៉ុន្មានខែបន្ទាប់ Musk ហាក់ដូចជាបាត់បង់ចំណូលចិត្ត ហើយតម្លៃរបស់ DOGE បានធ្លាក់ចុះជាង 70% ពី all-time high ។ ទោះជាយ៉ាងណាក៏ដោយ Musk នៅតែមានឥទ្ធិពលលើ Dogecoin ដោយសារតម្លៃ Doge នៅតែកើនឡើងក្រោយ tweets ម្តងម្កាលរបស់លោក។

ថ្មីៗនេះ ក្រោយពី Elon Musk ក្លាយជាម្ចាស់ Twitter ពេញសិទ្ធិ តម្លៃ Dogecoin បានកើនឡើងជាង 100% ព្រោះគេគិតថា Musk អាចនឹងប្រើ Dogecoin ជាជម្រើសបង់ប្រាក់លើ Twitter សម្រាប់សេវា Blue tick និងការគ្រប់គ្រង scam និង bots ។