របៀបកាត់បន្ថយកម្រៃជើងសារលើការវិនិយោគ
អ្នកខំប្រឹងដើម្បីរកលុយ ហើយអ្នកគួរតែរក្សាទុកវានៅក្នុងហោប៉ៅរបស់អ្នកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ប៉ុន្តែប្រសិនបើអ្នកកំពុងគិតអំពីការវិនិយោគសាច់ប្រាក់ដែលរកបានដោយលំបាករបស់អ្នកដើម្បីបង្កើនទ្រព្យសម្បត្តិរបស់អ្នក មានរឿងមួយចំនួនដែលអ្នកគួរដឹង។ ការវិនិយោគភ្ជាប់មកជាមួយនឹងហានិភ័យដែលអាចកាត់បន្ថយប្រាក់ចំណេញរបស់អ្នក ហើយមួយផ្សេងទៀតដែលអាចកាត់ប្រាក់ចំណេញរបស់អ្នកបានគឺការចំណាយលើថ្លៃសេវា (fees) និងកម្រៃជើងសា (commisions) ដូច្នេះ តើអ្នកពិតជាអាចរក្សាការចំណាយរបស់អ្នកឱ្យទាបបានដែរឬទេ? ចម្លើយខ្លីគឺបាន!
ការយល់ដឹងអំពីថ្លៃសេវានៃការវិនិយោគ
ការវិនិយោគភាគច្រើនភ្ជាប់មកជាមួយនឹងថ្លៃសេវា។ វាជាវិធីតែមួយគត់ដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុអាចរកចំណូលបាន។ ដោយគិតថ្លៃសេវាពីអ្នក ស្ថាប័នទាំងនេះអាចបន្តដំណើរការ និងផ្តល់ជូនអ្នកនូវសេវាកម្មរបស់ពួកគេ។
ថ្លៃឈ្មួញកណ្តាល (Brokerage Fee)
ថ្លៃសេវាទូទៅបំផុតមួយគឺថ្លៃឈ្មួញកណ្តាលដែលគិតជារៀងរាល់ឆ្នាំដោយក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុដូចជា ក្រុមហ៊ុនឈ្មួញកណ្តាល អចលនទ្រព្យ និងស្ថាប័នហិរញ្ញវត្ថុ។ ថ្លៃសេវានេះគ្របដណ្តប់លើការថែទាំគណនី ការស្រាវជ្រាវ ការជាវ (subscriptions) ឬដើម្បីចូលប្រើវេទិកាវិនិយោគណាមួយ។
កម្រៃជើងសារ (Commissions)
កម្រៃជើងសារដែលត្រូវបានគេស្គាល់ថាជាកម្រៃការជួញដូរគឺជាការគិតប្រាក់ដែលបង់ដោយឈ្មួញកណ្តាលសម្រាប់ការប្រតិបត្តិការជួញដូរមូលបត្រ។ ថ្លៃសេវាខុសគ្នារវាងក្រុមហ៊ុន ដូច្នេះហើយវាជារឿងសំខាន់ក្នុងការត្រួតពិនិត្យថ្លៃសេវារបស់ឈ្មួញកណ្តាល មុនពេលប្រើប្រាស់សេវាកម្មរបស់ពួកគេ។ លើសពីនេះ ក្រុមហ៊ុនមូលនិធិវិនិយោគគិតថ្លៃគ្រប់គ្រង ឬថ្លៃប្រឹក្សាដែលជាធម្មតាគិតជាភាគរយនៃទ្រព្យសកម្មសរុបដែលពួកគេគ្រប់គ្រង។
មូលដ្ឋានគ្រឹះនៃការចំណាយលើការជួញដូរ
កម្រៃជើងសារ និងថ្លៃសេវានៃការជួញដូរមានភាពខុសគ្នាក្នុងចំណោមក្រុមហ៊ុនឈ្មួញកណ្តាល។ ក្រុមហ៊ុនខ្លះគិតថ្លៃសេវាខ្ពស់សម្រាប់ការជួញដូរនីមួយៗ ខណៈពេលដែលក្រុមហ៊ុនផ្សេងទៀតជ្រើសរើសជម្រើសដែលគិតថ្លៃទាបជាង។ ឧទាហរណ៍ ក្រុមហ៊ុនឈ្មួញកណ្តាលបញ្ចុះតម្លៃ (discount brokerage firms) អាចគិតថ្លៃសេវាត្រឹមតែ $10 ដុល្លារសម្រាប់ការជួញដូរភាគហ៊ុនធម្មតាម្តងៗ ចំណែកឈ្មួញកណ្តាលដែលបម្រើសេវាកម្មពេញលេញ (full-service brokers) អាចគិតថ្លៃសេវា $100 ដុល្លារ ឬច្រើនជាងនេះក្នុងការជួញដូរម្តង។ កត្តាសំខាន់គឺចំនួនទឹកប្រាក់ដែលបានវិនិយោគក្នុងការជួញដូរនីមួយៗ មិនមែនដោយសារភាពញឹកញាប់នៃការជួញដូរនោះទេ។
ពិចារណាលើស្ថានភាពមួយដែលឈ្មួញកណ្តាលគិតថ្លៃ $20 ដុល្លារក្នុងការជួញដូរម្តង។ ប្រសិនបើអ្នកវិនិយោគ $1,000 នោះកម្រៃជើងសារស្មើនឹង 2% នៃតម្លៃជួញដូររបស់អ្នក។ ដើម្បីរ៉ាប់រងការចំណាយលើកម្រៃជើងសាររបស់អ្នក និងទទួលបានប្រាក់ចំណេញ អ្នកត្រូវរកបានយ៉ាងតិច 4% លើការវិនិយោគរបស់អ្នកដោយរាប់បញ្ចូលទាំងការទិញ និងការលក់ភាគហ៊ុនរបស់អ្នក។ ថ្លៃសេវាប្រភេទនេះមិនគិតថាតើអ្នកជួញដូរញឹកញាប់ប៉ុណ្ណានោះទេ អ្វីដែលសំខាន់នោះគឺការជួញដូររបស់អ្នកត្រូវរកភាគរយគ្រប់គ្រាន់ដើម្បីរ៉ាប់រងថ្លៃចំណាយនៃកម្រៃជើងសាររបស់អ្នក។
អ្នកត្រូវ ចុះឈ្មោះ ជាសមាជិក Gold ឬ Diamond ដើម្បីអានអត្ថបទទាំងមូល
You need a Gold or Diamond membership plan to read this full article