skip to Main Content

កាក់ Cardano

គេហទំព័រ​ផ្លូវការ https://cardano.org/

Cardano គឺជាវេទិកា blockchain ប្រភេទ proof-of-stake ដែលគោលដៅរបស់វាគឺដើម្បីអនុញ្ញាតឱ្យ “អ្នកផ្លាស់ប្តូរ changemaker អ្នកច្នៃប្រឌិត innovator និងអ្នកចក្ខុវិស័យ visionary” ដើម្បីនាំមកនូវការផ្លាស់ប្តូរបែបវិជ្ជមានជាសកល។ គម្រោង open-source នេះក៏មានគោលបំណងជួយក្នុងការបង្កើតសង្គមមួយឲ្យកាន់តែមានសុវត្ថិភាព តម្លាភាព និងយុត្តិធម៌។

Cardano ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2017 ហើយដាក់ឈ្មោះតាមអ្នកមានចំណេះដឹងខ្ពស់ជនជាតិអ៊ីតាលីម្នាក់ឈ្មោះ Gerolamo Cardano ក្នុងសតវត្សទី 16 ។ និមិត្តសញ្ញា ADA យកឈ្មោះតាមគណិតវិទូសតវត្សទី 19 គឺ Ada Lovelace ដែលត្រូវបានគេចាត់ទុកថាជាអ្នកសរសេរកម្មវិធីកុំព្យូទ័រដំបូងគេរបស់ពិភពលោក។ កាក់ ADA នេះត្រូវបានរចនាឡើងដើម្បីធានាថាម្ចាស់កាក់អាចចូលរួមក្នុងប្រតិបត្តិការរបស់បណ្តាញ។ ដោយសារតែមូលហេតុនេះ អ្នកដែល hold រូបិយប័ណ្ណគ្រីបតូមានសិទ្ធិបោះឆ្នោតលើការផ្លាស់ប្តូរដែលបានស្នើឡើងណាមួយទៅលើកម្មវិធី។

ក្រុមដែលនៅពីក្រោយស្រទាប់ blockchain និយាយថាមានករណីប្រើប្រាស់គួរឱ្យទាក់ទាញមួយចំនួនរួចហើយសម្រាប់បច្ចេកវិទ្យារបស់វាដែលមានបំណងអនុញ្ញាតឱ្យកម្មវិធីវិមជ្ឈការ និងកិច្ចសន្យាឆ្លាតវៃត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នា modularity។

នៅខែសីហា ឆ្នាំ 2021 លោក Charles Hoskinson បានប្រកាសពីការចាប់ផ្តើមឲ្យដំណើរការ Alonzo hard fork ដែលបណ្តាលឱ្យតម្លៃ Cardano កើនឡើងដល់ 116% នៅក្នុងខែបន្ទាប់។ នៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2021 Alonzo hard fork របស់ Cardano ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការដោយនាំយកមុខងារកិច្ចសន្យាឆ្លាតវៃមកដល់ blockchain នេះ។ មានកិច្ចសន្យាឆ្លាតវៃជាង 100 ត្រូវបានបង្កើតឡើងក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការចាប់ផ្តើម។

Cardano ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនកសិកម្មដើម្បីតាមដានផលិតផលស្រស់ៗពីចំការទៅដល់ដៃអតិថិជន ខណៈពេលដែលផលិតផលផ្សេងទៀតដែលបង្កើតឡើងនៅលើវេទិកាដែលអនុញ្ញាតឱ្យរក្សាទុកព័ត៌មានសម្ងាត់ផ្នែកអប់រំ ហើយអ្នកលក់រាយអាចទប់ស្កាត់ទំនិញក្លែងក្លាយបាន។

Cardano ត្រូវបានបង្កើតឡើងដោយលោក Charles Hoskinson ដែលជាសហស្ថាបនិកម្នាក់របស់បណ្តាញ Ethereum ផងដែរ។ គាត់គឺជានាយកប្រតិបត្តិនៃ IOHK ដែលជាក្រុមហ៊ុនបង្កើត Blockchain របស់ Cardano ។