របៀបទិញភាគហ៊ុនដោយប្រើប្រាស់គណនីរបស់អ្នក
នៅពេលដែលនិយាយពីពិភពនៃការជួញដូរភាគហ៊ុន អ្នកត្រូវដឹងពីរបៀបទិញ និងលក់ភាគហ៊ុន។ នៅក្នុងអត្ថបទនេះ យើងនឹងមើលពីជម្រើសពេញនិយមមួយចំនួនដែលអ្នកអាចបង្កើត និងទិញភាគហ៊ុនបាន។
មូលដ្ឋានគ្រឹះនៃការទិញភាគហ៊ុន
មុននឹងរៀនពីវិធីសាស្រ្តផ្សេងៗគ្នាក្នុងការទិញភាគហ៊ុន វាចាំបាច់ណាស់ក្នុងការស្វែងយល់ពីរបៀបដែលភាគហ៊ុនត្រូវបានជួញដូរជាទូទៅ។ ភាគហ៊ុនត្រូវបានចុះបញ្ជី និងត្រូវបានជួញដូរនៅលើ exchanges ដូចជាផ្សារហ៊ុនញូវយ៉ក (NYSE) និងទីផ្សារ Nasdaq ដែលអ្នកទិញ និងអ្នកលក់ត្រូវការជំនួយពីឈ្មួញកណ្តាល ឬអន្តរការី។ ក្រុមហ៊ុនតូចៗ ឬក្រុមហ៊ុនដែលមានហានិភ័យជារឿយៗត្រូវបានគេហៅថា penny stocks ដែលអាចជួញដូរលើវេទិការដោយមិនសូវមានការគ្រប់គ្រងតឹងរឹង។ វាត្រូវបានគេស្គាល់ថាជាទីផ្សារលក់តាមបញ្ជរ (OTC)។
ជម្រើសក្នុងការទិញភាគហ៊ុន៖
1. ឈ្មួញកណ្តាលពេញលេញ
Full-service brokers ត្រូវចំណាយពេលស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុ របៀបរស់នៅ និងគោលដៅវិនិយោគរបស់អ្នក។ ពួកគេអាចផ្តល់នូវសេវាកម្មជាច្រើន រួមទាំងការធ្វើផែនការហិរញ្ញវត្ថុ ផែនការអចលនៈទ្រព្យ ការណែនាំអំពីពន្ធ និងផែនការចូលនិវត្តន៍ដែលធ្វើឱ្យឈ្មួញកណ្តាលទាំងនេះស័ក្តិសមសម្រាប់បុគ្គលដែលចូលចិត្តវិធីសាស្រ្តរួមសម្រាប់ហិរញ្ញវត្ថុរបស់ពួកគេ។ ខណៈពេលដែលឈ្មួញកណ្តាលពេញលេញមកជាមួយនឹងតម្លៃខ្ពស់ ការណែនាំផ្ទាល់ខ្លួនដែលពួកគេផ្តល់ជូនអាចមានតម្លៃដែលធ្វើឲ្យពួកគេក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកចាប់ផ្តើមដំបូង។
2. ឈ្មួញកណ្តាលតាមអ៊ីនធឺណិត
ឈ្មួញកណ្តាលតាមអ៊ីនធឺណិត (Online/discount brokers) មិនផ្តល់ដំបូន្មានវិនិយោគផ្ទាល់ខ្លួនទេ។ ពួកគេមានតម្លៃទាបដោយសារតែគ្មានការិយាល័យ ហើយពួកគេគិតថ្លៃលើប្រតិបត្តិការនីមួយៗ។ ការបើកគណនីជាមួយពួកគេច្រើនតែរហ័ស និងមានតម្លៃសមរម្យដែលធ្វើឲ្យវាជាជម្រើសស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តវិធីសាស្រ្តវិនិយោគដោយខ្លួនឯង។ ឈ្មួញកណ្តាលទាំងនេះជាធម្មតាផ្តល់នូវការស្រាវជ្រាវ និងធនធានសម្រាប់អ្នកវិនិយោគដែលអាចរៀនដោយខ្លួនឯង ដូច្នេះប្រសិនបើអ្នកមានចំណេះដឹង និងជំនឿក្នុងការគ្រប់គ្រងការវិនិយោគផ្ទាល់ខ្លួនរបស់អ្នក នេះអាចជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។
3. ផែនការទិញភាគហ៊ុនដោយផ្ទាល់ (DSPP)
ក្រុមហ៊ុនមួយចំនួន ជាពិសេសក្រុមហ៊ុនដែលបានបង្កើតឡើងយ៉ាងល្អផ្តល់ជូននូវជម្រើសមួយដែលគេស្គាល់ថាជាផែនការទិញភាគហ៊ុនផ្ទាល់ (Direct Stock Purchase Plan)។ ជាមួយនឹង DSPPs អ្នកវិនិយោគអាចទិញភាគហ៊ុនដោយផ្ទាល់ពីក្រុមហ៊ុនដោយមិនត្រូវការឈ្មួញកណ្តាល។ ខណៈពេលដែលវាហាក់ដូចជាងាយស្រួល វាបានភ្ជាប់មកជាមួយនូវការកំណត់។ នៅពេលវិនិយោគលើក្រុមហ៊ុនជាច្រើន អ្នកត្រូវរក្សា DSPPs ជាមួយក្រុមហ៊ុននីមួយៗដែលអាចមានភាពស្មុគស្មាញ។ លើសពីនេះ ឈ្មួញកណ្តាលអនឡាញជាច្រើននាពេលបច្ចុប្បន្ននេះ ផ្តល់ជូននូវការជួញដូរដោយមិនគិតកម្រៃជើងសារ ដែលធ្វើឱ្យពួកគេក្លាយជាជម្រើសដ៏មានប្រសិទ្ធភាពសម្រាប់ការទិញភាគហ៊ុន។
របៀបជួញដូរភាគហ៊ុន
អ្នកត្រូវ ចុះឈ្មោះ ជាសមាជិក Gold ឬ Diamond ដើម្បីអានអត្ថបទទាំងមូល
You need a Gold or Diamond membership plan to read this full article