កាក់ BNB
គេហទំព័រផ្លូវការ https://bnbchain.org/en
Binance ត្រូវបានបើកដំណើរការក្នុងខែកក្កដា ឆ្នាំ 2017។ Binance គឺជា exchange រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតនៅទូទាំងពិភពលោកដោយផ្អែកលើបរិមាណជួញដូរប្រចាំថ្ងៃ។ Binance មានគោលបំណងនាំយក exchanges រូបិយប័ណ្ណគ្រីបតូទៅកាន់ជួរមុខនៃសកម្មភាពហិរញ្ញវត្ថុទូទាំងពិភពលោក។ គំនិតនៅពីក្រោយឈ្មោះរបស់ Binance គឺដើម្បីបង្ហាញពីគំរូ paradigm ថ្មីនេះនៅក្នុងហិរញ្ញវត្ថុសកល — Binary Finance ឬ Binance ។
ក្រៅពីជា exchange រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតនៅទូទាំងពិភពលោក Binance បានបើកដំណើរការប្រព័ន្ធអេកូឡូស៊ីទាំងមូលជាមួយមុខងារជាច្រើនសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន។ បណ្តាញ Binance រួមមាន Binance Chain, Binance Smart Chain, Trust Wallet និងគម្រោងស្រាវជ្រាវផ្សេងៗដែលប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យា blockchain ដើម្បីនាំយកហិរញ្ញវត្ថុសម័យថ្មីទៅកាន់ពិភពលោក។ BNB គឺជាផ្នែកសំខាន់មួយនៃដំណើរការជោគជ័យនៃគម្រោងរង sub-projects ជាច្រើនរបស់ Binance ។
Changpeng Zhao គឺជាស្ថាបនិក founder និងជានាយកប្រតិបត្តិ CEO របស់ Binance ។ ក្នុងឆ្នាំ 2001 លោក Zhao បានចូលរួមជាមួយ Bloomberg ជាប្រធានផ្នែកអភិវឌ្ឍន៍ Tradebook futures ។ គាត់បានចំណាយពេល 4 ឆ្នាំជាមួយក្រុមហ៊ុនមួយនេះ ហើយក្រោយមកបានចូលរួមជាដៃគូជាមួយ Fusion Systems ។
ចាប់តាំងពីឆ្នាំ 2013 មក Changpeng Zhao បានចូលរួមយ៉ាងសកម្មជាមួយបច្ចេកវិទ្យា blockchain និងរូបិយប័ណ្ណគ្រីបតូ។ គាត់បានក្លាយជាប្រធានផ្នែកអភិវឌ្ឍន៍នៅ Blockchain ហើយនៅឆ្នាំ 2015 គាត់បានបង្កើតក្រុមហ៊ុន BijieTech ។ ក្នុងឆ្នាំ 2017 លោក Zhao បានបើកដំណើរការ Binance ជាផ្លូវការ ហើយគាត់បានក្លាយជា CEO របស់ក្រុមហ៊ុនតាំងពីពេលនោះមក។
He Yi គឺជាសហស្ថាបនិក និងជាប្រធានផ្នែកទីផ្សារនៅ Binance។ គាត់បានចាប់ផ្តើមអាជីពជាអានព័ត៌មានតាមទូរទស្សន៍ និងជាពិធីការនីនៅទូរទស្សន៍ China Travel TV ក្នុងឆ្នាំ 2012។ ក្រោយមកនៅក្នុងឆ្នាំ 2014 Yi ក្លាយជាសហស្ថាបនិក OKCoin ដែលជា exchange fiat-to-crypto ធំជាងគេនៅក្នុងប្រទេសចិននៅពេលនោះ។ ក្នុងឆ្នាំ 2017 Yi បានចូលរួមជាមួយ Changpeng Zhao ហើយរួមគ្នាបង្កើត crypto exchange ធំបំផុតនៅទូទាំងពិភពលោកគឺ Binance នេះឯង។