Bitcoin miner ម្នាក់ទទួលបាន $199,098 ក្រោយជីកប្លុកដោយជោគជ័យ
អ្នកជីក Bitcoin ម្នាក់បានជីកប្លុកលេខ 858,978 នៅលើ Bitcoin Blockchain ដោយជោគជ័យ ហើយ miner ម្នាក់នេះទទួលបាន 3.275 BTC ជារង្វាន់ដែលមានតម្លៃ $199,098 ដុល្លារនៅពេលនោះ។ ប្លុកដែលត្រូវបានជីកយកនេះមានប្រតិបត្តិការចំនួន 2,391 នេះបើយោងតាមទិន្នន័យ blockchain ។
Bitcoin mining គឺជាដំណើរការដែល bitcoins ថ្មីត្រូវបានបង្កើតឡើង។ វាពាក់ព័ន្ធនឹងការប្រើប្រាស់កុំព្យូទ័រដ៏មានឥទ្ធិពលដើម្បីដោះស្រាយបញ្ហាគណិតវិទ្យាដ៏ស្មុគស្មាញដើម្បីផ្ទៀងផ្ទាត់ និងកត់ត្រាប្រតិបត្តិការនៅលើ blockchain ។ អ្នកជីក bitcoin ឬ miner នឹងទទួលបាន bitcoins ថ្មីជារង្វាន់ ហើយថ្លៃប្រតិបត្តិការក៏ត្រូវបានបង់ដោយអ្នកប្រើប្រាស់ផងដែរ។
ការជីក Bitcoin មានការប្រកួតប្រជែងខ្លាំងដែលជារឿយៗ mining pool ធំៗត្រូវបានប្រើ ដូច្នេះសមិទ្ធិផលរបស់ miner ម្នាក់នេះគឺមិនមែនជារឿងងាយស្រួលនោះឡើយ។ ជាទូទៅ miner ដែលមាន 38PH នឹងដោះស្រាយប្លុកមួយរាល់ប្រហែល 4 ខែម្តង។