skip to Main Content

តើមានរឿងអ្វីកើតឡើងនៅពេលភាគហ៊ុនមួយត្រូវបានដកចេញពី S&P 500?

ក្រុមហ៊ុនដែលមានភាគហ៊ុននៅក្នុងបញ្ជី S&P 500 គឺជាសមិទ្ធិផលដ៏ធំមួយ។ វាបង្ហាញថាក្រុមហ៊ុនទាំងនេះគឺជាអ្នកឈានមុខនៅក្នុងទីផ្សារ និងមានការជឿទុកចិត្តខ្លាំងពីអ្នកវិនិយោគ ក៏ប៉ុន្តែពេលខ្លះក្រុមហ៊ុនត្រូវបានដកចេញពីបញ្ជីនេះ។ ជាទូទៅ ក្រុមហ៊ុនទាំងនេះអាចនៅក្នុង S&P 500 ប្រហែល 21 ឆ្នាំ។

ការលុបឈ្មោះអាចកើតឡើងដោយសារហេតុផលផ្សេងៗគ្នា និងអាចមានផលប៉ះពាល់ ដូចជាការធ្លាក់ចុះនៃតម្លៃភាគហ៊ុន និងការបាត់បង់ចំណាប់អារម្មណ៍ពីអ្នកវិនិយោគ។ 

តើ S&P 500 ជាអ្វី?

S&P 500 គឺជាបញ្ជីក្រុមហ៊ុនធំៗចំនួន 500 នៅសហរដ្ឋអាមេរិកដែលដំណើរការល្អ និងត្រូវបានតាមដានយ៉ាងដិតដល់ដោយអ្នកវិនិយោគ។ ក្រុមហ៊ុនល្បីៗជាច្រើនស្ថិតនៅក្នុង S&P 500 មានដូចជា Apple, Microsoft និង Amazon ។

ដើម្បីដាក់បញ្ចូលក្នុង S&P 500 បាន ក្រុមហ៊ុនមួយត្រូវមានតម្លៃទីផ្សារយ៉ាងហោចណាស់ $18 ពាន់លានដុល្លារ ហើយមានភាគហ៊ុនគ្រប់គ្រាន់សម្រាប់ការជួញដូរជាសាធារណៈ និងបង្ហាញពីដំណើរការហិរញ្ញវត្ថុដ៏ល្អ។

ហេតុអ្វីបានជាក្រុមហ៊ុនត្រូវដកចេញពី S&P 500?

ក្រុមហ៊ុនអាចត្រូវបានដកចេញពី S&P 500 ដោយសារហេតុផល 2 ធំៗ៖ ដោយស្ម័គ្រចិត្ត ឬដោយស្វ័យប្រវត្តិ។

ការដកយកចេញដោយស្ម័គ្រចិត្ត៖

  • ប្រែទៅជាក្រុមហ៊ុនឯកជន៖ ក្រុមហ៊ុនមួយចំនួនសម្រេចចិត្តបញ្ឈប់ការជួញដូរជាសាធារណៈ
  • ការរួមបញ្ចូលគ្នា៖ ប្រសិនបើក្រុមហ៊ុនមួយបញ្ចូលគ្នា ឬត្រូវបានទិញដោយក្រុមហ៊ុនមួយទៀត វាអាចនឹងត្រូវដកចេញពី S&P 500

ការដកយកចេញដោយស្វ័យប្រវត្តិ៖

  • តម្លៃទីផ្សារធ្លាក់ចុះ៖ ប្រសិនបើតម្លៃទីផ្សាររបស់ក្រុមហ៊ុនធ្លាក់ក្រោមតម្រូវការដែលបានកំណត់ វាអាចត្រូវបានដកចេញ
  • បញ្ហាហិរញ្ញវត្ថុ៖ ក្រុមហ៊ុនដែលមានបញ្ហាហិរញ្ញវត្ថុ ដូចជាការខាតប្រាក់អស់ជាច្រើនត្រីមាស ក៏អាចត្រូវបានដកចេញផងដែរ
  • បញ្ហាបទប្បញ្ញត្តិ៖ ប្រសិនបើក្រុមហ៊ុនមិនគោរពតាមច្បាប់កំណត់ដោយនិយតករទេ វាអាចត្រូវបានដកចេញពី S&P 500

តើមានរឿងអ្វីកើតឡើងនៅពេលដែលក្រុមហ៊ុនមួយត្រូវបានដកចេញ?

នៅពេលដែលក្រុមហ៊ុនមួយត្រូវបានដកចេញពី S&P 500 ផលប៉ះពាល់អវិជ្ជមានអាចកើតឡើងលើទាំងភាគហ៊ុន និងអ្នកវិនិយោគផ្ទាល់។

ផលប៉ះពាល់រយៈពេលខ្លី៖

  • តម្លៃភាគហ៊ុនធ្លាក់ចុះ៖ ភាគហ៊ុនជាញឹកញាប់ធ្លាក់ចុះភ្លាមៗបន្ទាប់ពីការដកចេញ ដោយសារតែមូលនិធិវិនិយោគ (investment funds) ជាច្រើនលក់ភាគហ៊ុនដោយស្វ័យប្រវត្តិ
  • បាត់បង់ចំណាប់អារម្មណ៍៖ ក្រុមហ៊ុនដែលត្រូវបានដកចេញអាចទទួលបានការចាប់អារម្មណ៍កាន់តែតិចពីអ្នកវិនិយោគ និងអ្នកវិភាគ

ផលប៉ះពាល់រយៈពេលវែង៖

  • កាត់បន្ថយការវិនិយោគ៖ អ្នកវិនិយោគដែលតាមដាន S&P 500 អាចនឹងលក់ភាគហ៊ុនដែលបានដកចេញចោល។ នេះធ្វើឱ្យតម្រូវការភាគហ៊ុនធ្លាក់ចុះ
  • ការស្រាវជ្រាវកាន់តែតិច៖ ការវិភាគលើក្រុមហ៊ុននឹងត្រូវបានកាត់បន្ថយពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលអាចធ្វើឱ្យការទាក់ទាញអ្នកវិនិយោគថ្មីកាន់តែពិបាក

ក្រុមហ៊ុនដែលត្រូវបានដកចេញពី S&P 500 ក្នុងឆ្នាំ 2024

  1. Whirlpool ៖ តម្លៃភាគហ៊ុនធ្លាក់ចុះ ដំណើរការមិនល្អ និងតម្លៃទីផ្សារធ្លាក់ចុះ
  2. ក្រុមហ៊ុនអាកាសចរណ៍អាមេរិច (American Airlines) ៖ បំណុលច្រើន បញ្ហាផ្នែកហិរញ្ញវត្ថុដោយសារការរំខានពីការធ្វើដំណើរ និងប្រាក់ចំណេញតិច
  3. Etsy ៖ ចំណូលថយចុះក្រោយជំងឺ covid និងការប្រកួតប្រជែងកាន់តែច្រើន

ក្រុមហ៊ុនផ្សេងទៀតដែលត្រូវបានដកចេញនៅឆ្នាំ 2024 រួមមាន Zion Bancorp,  Bio-Rad Laboratories, Illumina និង Comerica, Pioneer Natural Resources ។

តើអ្នកគួរទុក ឬលក់ពេលភាគហ៊ុនដែលអ្នកបានទិញត្រូវបានដកចេញ?

អ្នកត្រូវ ចុះឈ្មោះ ជាសមាជិក Diamond ឬ Gold ដើម្បីអានអត្ថបទទាំងមូល

You need a Diamond or Gold membership plan to read this full article

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy