កាក់ Polkadot
Polkadot គឺជា open-source sharded multichain protocol ដែលភ្ជាប់ និងរក្សាសុវត្ថិភាពបណ្តាញនៃ blockchain ឯកទេស។ វាសម្រួលដល់ការផ្ទេរទិន្នន័យ ឬប្រភេទទ្រព្យសកម្មផ្សេងៗ មិនមែនត្រឹមតែ tokens មួយមុខនោះទេ ហើយនេះអនុញ្ញាតឱ្យ blockchains អាចធ្វើដំណើរការជាមួយគ្នាបាន។ Polkadot ត្រូវបានរចនាឡើងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់អ៊ីនធឺណិតវិមជ្ឈការនៃ blockchains ដែលត្រូវបានគេស្គាល់ផងដែរថាជា Web3 ។
Polkadot ជា layer-0 metaprotocol ព្រោះវាពិពណ៌នាពីទម្រង់មួយសម្រាប់បណ្តាញនៃស្រទាប់ 1 blockchains ដែលត្រូវបានគេស្គាល់ថា parachains (ខ្សែសង្វាក់ស្របគ្នា)។ ក្នុងនាមជា metaprotocol Polkadot ក៏មានសមត្ថភាពធ្វើបច្ចុប្បន្នភាពកូដផ្ទាល់ខ្លួនដោយស្វ័យប្រវត្តិតាមរយៈការគ្រប់គ្រងលើខ្សែសង្វាក់ (on-chain governance) ស្របតាមអ្នក hold កាក់នេះក្នុងសហគមន៍។
Polkadot ផ្តល់នូវមូលដ្ឋានគ្រឹះមួយដើម្បីគាំទ្រគេហទំព័រវិមជ្ឈការដែលគ្រប់គ្រងដោយអ្នកប្រើប្រាស់របស់ខ្លួន និងដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការបង្កើតកម្មវិធី ស្ថាប័ន និងសេវាកម្មថ្មីៗ។
ជ្រើសរើសគម្រោងដើម្បីអានបន្ត