ក្រុមហ៊ុន Verizon ទិញយក Frontier ក្នុងទឹកប្រាក់ $20 ពាន់លានដុល្លារ
ក្រុមហ៊ុន Verizon Communications បានប្រកាសពីការទិញក្រុមហ៊ុន Frontier Communications នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ $20 ពាន់លានដុល្លារក្នុងបំណងពង្រឹងសមត្ថភាពបណ្តាញខ្សែកាបរបស់ខ្លួន។
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង Verizon នឹងបង់ $38.50 ដុល្លារក្នុងមួយហ៊ុនរបស់ Frontier ដែលមានតម្លៃសរុបប្រហែល $20 ពាន់លានដុល្លារ។ ការទិញយកនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលប្រហែល 18 ខែដោយរង់ចាំការយល់ព្រមពីម្ចាស់ហ៊ុនរបស់ Frontier ទាំងអស់។
ចំណែកឯផ្សារហ៊ុនអាេមរិកកាលពីថ្ងៃព្រហស្បតិ៍វិញ S&P 500 និង Dow Jones បានធ្លាក់ចុះនៅក្នុងការជួញដូរ។ អ្នកវិនិយោគមានការប្រុងប្រយ័ត្នមុនរបាយការណ៍ការងារអាមេរិកនៅថ្ងៃសុក្រនេះដែលអាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ធនាគារកណ្តាលលើអត្រាការប្រាក់។ ទោះជាយ៉ាងណាក៏ដោយ Nasdaq បានឡើងក្រោយការជួញដូរត្រូវបានបញ្ចប់។
នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ សន្ទស្សន៍សំខាន់ៗរបស់ Wall Street បានកើនឡើង ខណៈដែលរបាយការណ៍បានបង្ហាញពីការពង្រីកនៅក្នុងវិស័យសេវាកម្មកាលពីខែមុន និងការធ្លាក់ចុះនៃភាពគ្មានការងារធ្វើ (jobless claims) កាលពីសប្តាហ៍មុន។ ទោះបីជាមានសញ្ញានៃទីផ្សារការងារមានស្ថិរភាពក៏ដោយ វិស័យភាគច្រើនក្នុង S&P 500 បានធ្លាក់ចុះរួមមានវិស័យថែទាំសុខភាព និងភាគហ៊ុនឧស្សាហកម្ម។ ចំណែកភាគហ៊ុន Tesla វិញបានកើនឡើងដែលបានជួយកាត់បន្ថយការធ្លាក់ចុះទាំងស្រុងរបស់ S&P 500 ។
សម្រាប់ភាគហ៊ុននីមួយៗ Tesla បានកើនឡើងជិត 5% បន្ទាប់ពីបានប្រកាសអំពីផែនការកម្មវិធីជំនួយអ្នកបើកបរថ្មី ខណៈដែលក្រុមហ៊ុន Frontier Communications បានធ្លាក់ចុះ 10% បន្ទាប់ពីកិច្ចព្រមព្រៀងទិញយកដោយ Verizon ។ ភាគហ៊ុន JetBlue បានកើនឡើង 7% បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពការព្យាករណ៍ប្រាក់ចំណូលរបស់ខ្លួន។