មូលដ្ឋានគ្រឹះនៃការវិភាគបច្ចេកទេសគ្រីបតូ Technical Analysis
ការវិភាគបច្ចេកទេស ឬ Technical Analysis ផ្តល់អ្នកជួញដូរ និងអ្នកវិនិយោគនូវព័ត៌មានលម្អិតដែលអាចត្រូវបានប្រើដើម្បី trade រូបិយប័ណ្ណគ្រីបតូឲ្យកាន់តែច្បាស់ ប៉ុន្តែវាអាចមានភាពស្មុគស្មាញយ៉ាងឆាប់រហ័ស។ អត្ថបទនេះ អ្នកនឹងរៀនពីមូលដ្ឋានគ្រឹះនៃការវិភាគបច្ចេកទេស ហើយមើលលើឧបករណ៍ និងការចង្អុលបង្ហាញនៃការវិភាគបច្ចេកទេសដ៏ពេញនិយមមួយចំនួន។
តើការវិភាគបច្ចេកទេស cryptocurrency គឺជាអ្វី?
មានឧបករណ៍ និងបច្ចេកទេសជាច្រើនដែលត្រូវបានប្រើប្រាស់ដោយអ្នកជួញដូររូបិយប័ណ្ណ crypto ដើម្បីវិភាគនិន្នាការទីផ្សារ market trends ដែលអាចពិបាកយល់សម្រាប់អ្នកចាប់ផ្តើមដំបូង។ ការវិភាគបច្ចេកទេស ឬ Technical analysis (TA) គឺជាវិធីសាស្រ្តជាក់ស្តែងមួយសម្រាប់វិភាគទីផ្សារដែលមានគោលបំណងកំណត់និន្នាការសំខាន់ៗនៅក្នុងទីផ្សារគ្រីបតូ។ ការធ្វើនេះដើម្បីបង្កើតយុទ្ធសាស្រ្តជួញដូរ ឬការវិនិយោគប្រកបដោយប្រសិទ្ធភាព។
Technical analysis សំដៅលើការយកទិន្នន័យពីទីផ្សាររូបិយប័ណ្ណគ្រីបតូ និងអនុវត្តការវិភាគស្ថិតិលើវាដើម្បីបង្កើតការព្យាករណ៍នៃចលនាតម្លៃនាពេលអនាគត។ ថ្វីត្បិតតែស្តាប់ទៅហាក់ដូចជាស្មុគស្មាញក៏ពិតមែន ប៉ុន្តែនៅពេលបំបែកជាចំណែកតូចៗ វាពិតជាសាមញ្ញណាស់។
ប្រសិនបើអ្នកនៅថ្មីចំពោះទីផ្សាររូបិយប័ណ្ណគ្រីបតូ អ្នកនឹងសម្គាល់ឃើញថាព័ត៌មានភាគច្រើនទាក់ទងនឹងតម្លៃរូបិយប័ណ្ណគ្រីបតូត្រូវបានបង្ហាញតាមរយៈតារាង និងក្រាហ្វ។ តារាងទាំងនេះផ្តល់ឱ្យ traders នូវសមត្ថភាពក្នុងការអនុវត្តឧបករណ៍វិភាគបច្ចេកទេស។ នៅពេលប្រតិបត្តិបានត្រឹមត្រូវ TA អាចជួយ traders ទស្សន៍ទាយថាតើទីផ្សាររូបិយប័ណ្ណគ្រីបតូនឹងឡើង bullish ឬធ្លាក់ចុះ bearish ។
គន្លឹះសំខាន់ៗ ការវិភាគបច្ចេកទេសកំណត់លំនាំនៅក្នុងទិន្នន័យទីផ្សារដើម្បីកំណត់និន្នាការ និងធ្វើការព្យាករណ៍អំពីចលនាតម្លៃនាពេលអនាគត។
ហេតុអ្វីបានជាការវិភាគបច្ចេកទេសត្រូវបានប្រើប្រាស់?
ការវិភាគបច្ចេកទេសផ្តោតលើការសិក្សាតម្លៃបច្ចុប្បន្ន និងពីមុននៃទ្រព្យសកម្មមួយ។ វាសន្មត់ថាការផ្លាស់ប្តូរតម្លៃនៃទ្រព្យសកម្មមួយមិនមែនដោយចៃដន្យទេ ប៉ុន្តែវាអាចត្រូវបានព្យាករណ៍ដោយការកំណត់និន្នាការ trends ក្នុងរយៈពេលជាក់លាក់ណាមួយ។ ការសន្មត់ស្នូលរបស់ TA គឺថាតម្លៃនៃទ្រព្យសកម្មណាមួយត្រូវបានកំណត់តាមអារម្មណ៍ទីផ្សារ market sentiment ។ ឧបករណ៍ដែលប្រើដោយអ្នកជួញដូរ និងអ្នកវិនិយោគដែលប្រើការវិភាគបច្ចេកទេសត្រូវបានគេហៅថា technical indicators ។ Indicators ទាំងនេះអាចជួយក្នុងការកំណត់អត្តសញ្ញាណនិន្នាការ និងផ្តល់ការយល់ដឹងអំពីចលនាទីផ្សារនាពេលអនាគតដោយផ្អែកលើនិន្នាការទាំងនេះ។
ឧទាហរណ៍មួយចំនួននៃ indicator ដែលគេស្គាល់គឺ simple moving averages, relative strength index (RSI) និង Bollinger Bands។ អ្នកជួញដូរ និងអ្នកវិនិយោគដែលប្រើ technical analysis ជាធម្មតាបង្ហាញ indicators ទាំងនេះនៅលើទិន្នន័យទីផ្សារកាលពីមុននៃទ្រព្យសកម្មដែលពួកគេកំពុងវិភាគ។ អ្នកជួញដូរដែលមានបទពិសោធន៍ច្រើនតែប្រើ indicators ជាច្រើនរួមគ្នា ព្រោះវាអាចបង្កើតការព្យាករណ៍ដែលអាចទុកចិត្តបានច្រើន។
វដ្តនៃទីផ្សារគ្រីបតូ
អ្នកជួញដូរកម្រិតខ្ពស់ជាធម្មតាក៏គិតពីវដ្តនៃទីផ្សារដែលជាគំរូរយៈពេលវែង long-term patterns ។ វាមានឥទ្ធិពលដល់ទីផ្សារហិរញ្ញវត្ថុទាំងមូលដែលធ្វើឲ្យតម្លៃប្រែប្រួលបាន។
ការវិភាគបច្ចេកទេស vs. ការវិភាគជាមូលដ្ឋាន
ការវិភាគបច្ចេកទេសគឺទាក់ទងនឹងការវិភាគ និងការបកស្រាយនៃគំរូ និងនិន្នាការចេញពីទស្សនៈបរិមាណ quantitative perspective ដូចជាតារាងតម្លៃ ចំណែកឯការវិភាគជាមូលដ្ឋាន ឬ Fundamental analysis វិញគឺគិតបញ្ចូលកត្តាគុណភាព។
Fundamental analysis ខុសពី technical analysis ដោយសារវាវាយតម្លៃលើអនាគតនៃទ្រព្យសកម្មដោយផ្អែកលើកត្តាជាច្រើនដែលរួមបញ្ចូលរង្វាស់នៅលើខ្សែសង្វាក់ on-chain metrics ។ វាបង្ហាញពីកម្រិតនៃការយកចិត្តទុកដាក់ និងការចូលរួមដែលគ្រីបតូទទួលបាន ក្រុមការងារនៅពីក្រោយគម្រោង និងដៃគូប្រជែង។
ទាំង technical និង fundamental analysis មិនមែនជាមធ្យោបាយដ៏ប្រសើរក្នុងការវិភាគឥរិយាបថទីផ្សារនោះទេ។ Technical analysis ភាគច្រើនត្រូវបានប្រើដោយអ្នកជួញដូររយៈពេលខ្លី ខណៈពេលដែល fundamental analysis ភាគច្រើនត្រូវបានប្រើដោយអ្នកវិនិយោគរយៈពេលវែង ហើយក៏មានអ្នកជួញដូរ និងអ្នកវិនិយោគជាច្រើនប្រើទាំង fundamental និង technical analysis នៅពេលធ្វើការសម្រេចចិត្តវិនិយោគ។
គន្លឹះសំខាន់ៗ ការវិភាគបច្ចេកទេស ឬ technical analysis អាចត្រូវបានចាត់ទុកថាជាឧបករណ៍ដែលផ្តោតលើការទស្សន៍ទាយឥរិយាបថ និងអារម្មណ៍ទីផ្សារនាពេលអនាគត ខណៈពេលដែលការវិភាគជាមូលដ្ឋាន ឬ fundamental analysis ផ្តោតលើការវាយតម្លៃតម្លៃនៃទ្រព្យសកម្ម និងកំណត់ថាតើវាមានតម្លៃលើស ឬអត់។
មូលដ្ឋាននៃការវិភាគបច្ចេកទេស
TA ត្រូវបានប្រើជាចម្បងជាមួយការកំណត់អត្តសញ្ញាណនិន្នាការ។ នៅក្នុងបរិបទនៃការវិភាគទីផ្សារ និន្នាការ ឬ trend គឺនៅពេលដែលទ្រព្យសកម្មផ្លាស់ទីក្នុងទិសដៅជាក់លាក់ណាមួយដែលរំពឹងថានឹងបន្ត។
និន្នាការនៅក្នុង TA ជាទូទៅត្រូវបានចាត់ថ្នាក់ជាបីទិស – ឡើងលើ upward, ចុះក្រោម downward ឬចំហៀង sideways ។ នៅពេលគូសនិន្នាការនៅលើគំនូសតាង chart ដោយប្រើការវិភាគបច្ចេកទេស អ្នកជួញដូរ និងអ្នកវិនិយោគប្រើការរួមបញ្ចូលគ្នានៃ chart patterns និង indicators ។
អ្នកត្រូវ Sign up ជាសមាជិក Gold ឬ Diamond ដើម្បីអានអត្ថបទទាំងមូល
You need a Gold or Diamond membership plan to read this full article