skip to Main Content

របៀបរក្សាទុក Cryptocurrency ឲ្យមានសុវត្ថិភាព

ប្រសិនបើអ្នកជាម្ចាស់រូបិយប័ណ្ណគ្រីបតូ វាជារឿងសំខាន់ដែលអ្នកត្រូវរក្សាទុកវានៅកន្លែងដែលមានសុវត្ថិភាពពីពួក hacker និងចោរតាមអ៊ីនធឺណិត cyber thieves។ Cryptocurrency ត្រូវបានរក្សាទុកក្នុងកាបូប វាមិនដូចកាបូបដែលអ្នកទុកក្នុងហោប៉ៅរបស់អ្នកទេ។ កាបូបគ្រីបតូគឺជាឧបករណ៍ដែលចាំបាច់សម្រាប់ការផ្ញើ ទទួល និងរក្សាទុកទ្រព្យសម្បត្តិឌីជីថលរបស់អ្នក។ មានកាបូបលុយគ្រីបតូជាច្រើនប្រភេទ។ អត្ថបទនេះនឹងវិភាគឲ្យស៊ីជម្រៅពីប្រភេទផ្សេងៗគ្នានៃកាបូបគ្រីបតូ ហើយមួយណាជាជម្រើសដែលមានសុវត្ថិភាពបំផុត។

តើកាបូបលុយគ្រីបគឺជាអ្វី?

កាបូបលុយគ្រីបតូគឺជាយន្តការមួយដែលអាចត្រូវបានប្រើប្រាស់ដើម្បីទាក់ទងជាមួយនឹងទ្រព្យសម្បត្តិឌីជីថលនៅលើបណ្តាញ blockchain ។ នេះមានន័យថា នៅពេលដែលអ្នកជាម្ចាស់រូបិយប័ណ្ណគ្រីបតូ វានឹងត្រូវបានរក្សាទុកនៅក្នុងកាបូប។ មានកាបូបគ្រីបតូ 3 ប្រភេទធំៗ ដូចជាកម្មវិធី software, ផ្នែករឹង hardware និងក្រដាស paper ។

កាបូបកម្មវិធី software wallets គឺពេញនិយមប្រើ ព្រោះវាងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការភ្ជាប់ទៅកាន់រូបិយប័ណ្ណគ្រីបតូផ្សេងៗគ្នា ចំណែកឯកាបូបផ្នែករឹង hardware wallets បានផ្តល់នូវសុវត្ថិភាពកាន់តែខ្ពស់ដោយសារវាមិនបានតភ្ជាប់ទៅកាន់អ៊ីនធឺណិត។ ចុងក្រោយគឺកាបូបក្រដាស paper wallets វាសំដៅលើសោ keys ដែលត្រូវបានបោះពុម្ពនៅលើក្រដាសមួយ ហើយលាក់វានៅទីតាំងដែលមានសុវត្ថិភាព។ អត្ថបទនេះនឹងពន្យល់ឲ្យលម្អិតពីជម្រើសនៃកាបូបនីមួយៗ។

តើកាបូបលុយគ្រីបតូដំណើរការយ៉ាងដូចម្តេច?

រាល់រូបិយប័ណ្ណគ្រីបតូដែលមានសព្វថ្ងៃត្រូវបានរក្សាទុកនៅក្នុងកាបូបគ្រីបតូ។ កាបូបនីមួយៗមានសោមួយសម្រាប់ដោះ unlock ដើម្បីចូលយកប្រាក់នៅខាងក្នុងបាន។ មិនថាកាបូបប្រភេទណាដែលអ្នកមាន សោរបស់អ្នកគឺអនុញ្ញាតឲ្យអ្នកចូលប្រើគ្រីបតូរបស់អ្នកបាន។ មានសោ 2 ប្រភេទដែលអ្នកទទួលបាននៅពេលអ្នកចុះឈ្មោះប្រើកាបូបមួយ នោះគឺសោសាធារណៈ public key និងសោឯកជន private key ។ សោសាធារណៈរបស់អ្នកគឺជាលេខកូដគ្រីបតូ cryptographic code ដែលនរណាក៏អាចផ្ញើប្រតិបត្តិការទៅ វាប្រៀបបានដូចជាលេខគណនីធនាគារ ចំណែកសោឯកជនរបស់អ្នកវិញ វាដំណើរការស្រដៀងទៅនឹងលេខកូដ PIN ធនាគាររបស់អ្នក។ នេះជាសោសម្រាប់ចូលទៅយកទ្រព្យសម្បត្តិក្នុងកាបូបរបស់អ្នក។

នៅពេលអ្នកបង្កើតកាបូបថ្មី អ្នកនឹងទទួលបានអ្វីដែលគេហៅថា seed phrase ។ Seed phrase គឺជាប្រយោគមួយដែលមានពាក្យផ្សេងៗរួមបញ្ចូលគ្នា។ Seed phrase របស់អ្នកអនុញ្ញាតឲ្យអ្នកចូលប្រើគ្រីបតូរបស់អ្នកពីគ្រាប់ទីកន្លែងទោះបីជាអ្នកបាត់កាបូបគ្រីបតូរបស់អ្នកក៏ដោយ។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសរសេរ seed phrase របស់អ្នកទុក ហើយរក្សាទុកវានៅកន្លែងដែលមានសុវត្ថិភាព (លើក្រដាស់ សៀវភៅ ជ្រុងជញ្ចាំង ឬក៏ស៊ុម​រូបថត)។ កុំទុកឃ្លាសម្ងាត់របស់អ្នកនៅលើកុំព្យូទ័រ ឬទូរស័ព្ទរបស់អ្នកឲ្យសោះ ព្រោះគេអាចលួចចូលយកវាបានពេលអ្នកភ្ជាប់ទៅកាន់អ៊ីនធឺណិត។

ប្រភេទនៃកាបូបគ្រីបតូ

កាបូបក្តៅ និងកាបូបត្រជាក់

កាបូប crypto អាចត្រូវបានបែងចែកជា ‘ក្តៅ’ ឬ ‘ត្រជាក់’។ កាបូបក្តៅត្រូវបានភ្ជាប់ទៅកាន់អ៊ីនធឺណិត។ កាបូបក្តៅទូទៅបំផុតគឺជាកាបូបដែលត្រូវបានភ្ជាប់ទៅគ្រីបតូ exchanges ។ ឧទាហរណ៍ នៅពេលអ្នកចុះឈ្មោះបង្កើតគណនីវិនិយោគលើ Binance ហើយទិញរូបិយប័ណ្ណគ្រីបតូ ទ្រព្យសម្បត្តិនោះនឹងត្រូវបានរក្សាទុកនៅក្នុងកាបូបដែលភ្ជាប់ជាមួយគណនីរបស់អ្នករួចស្រេចតែម្តង។ កាបូបក្តៅផ្តល់ភាពងាយស្រួលដល់អ្នកប្រើ និងងាយស្រួលចូលយកគ្រីបតូ។

ផ្ទុយទៅវិញ កាបូបត្រជាក់មិនត្រូវបានភ្ជាប់ទៅអ៊ីនធឺណិតទេ។ កាបូបត្រជាក់សំដៅលើការរក្សាទុកសោឯកជននៅលើឧបករណ៍ផ្ទុកជាក់ស្តែង physical medium ។ ការដែលធ្វើនេះដើម្បីជៀសវាងពីការលួចចូលតាមអ៊ីនធឺណិត។ កាបូបត្រជាក់ត្រូវបានចាត់ទុកថាជាជម្រើសដែលមានសុវត្ថិភាពជាងកាបូបក្តៅក្នុងការរក្សាទុករូបិយប័ណ្ណគ្រីបតូ ហើយសាកសមសម្រាប់អ្នកវិនិយោគរយៈពេលវែង HODLers ។

គន្លឹះសំខាន់ៗ
កាបូបក្តៅត្រូវបានភ្ជាប់ទៅអ៊ីនធឺណិត។ ប្រភេទកាបូបក្តៅទូទៅបំផុតគឺកាបូប exchange (exchange wallets) និងកាបូបកម្មវិធី (software wallets)។ ពួកវាផ្តល់ភាពងាយស្រួលខ្លាំង ប៉ុន្តែសុវត្ថិភាពមិនខ្ពស់ដូចកាបូបត្រជាក់នោះទេ។ កាបូបត្រជាក់មិនត្រូវបានភ្ជាប់ទៅកាន់អ៊ីនធឺណិត។ ប្រភេទទូទៅបំផុតនៃកាបូបត្រជាក់គឺកាបូបផ្នែករឹង (hardware wallets) និងកាបូបក្រដាស (paper wallets) ។ ពួកវាមានសុវត្ថិភាពខ្លាំង ប៉ុន្តែពុំសូវផ្តល់ភាពងាយស្រួល។

កាបូបកម្មវិធី – Software wallet

មានកាបូបកម្មវិធីជាច្រើនប្រភេទ តែលក្ខណៈពិសេសតែមួយគត់ដែលកាបូបកម្មវិធីទាំងអស់មានដូចគ្នានោះគឺពួកគេភ្ជាប់ទៅអ៊ីនធឺណិតដែលធ្វើឱ្យកាបូបប្រភេទនេះក្តៅ។ ខាងក្រោមនេះជាប្រភេទកាបូបកម្មវិធីទូទៅបំផុត។

កាបូប​ web – Web wallets

កាបូប​ web ត្រូវបាន​ប្រើ​ដើម្បី​ចូលទៅ blockchain ផ្សេងៗតាម​រយៈ browser ដូចជា Google Chrome ។ ពួកគេអាចជាប្រភេទ hosted ឬ non-hosted។ Hosted wallets ត្រូវបានគ្រប់គ្រងដោយភាគីទីបី (exchange)។ Non-hosted wallets ត្រូវបាន​គេ​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ជាង​ព្រោះ​តែសោឯកជន​ ហើយ​ទឹកប្រាក់ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​អ្នក។ ឧទាហរណ៍មួយចំនួននៃកាបូប web មានដូចជា MetaMask និង Trust Wallet ។

កាបូប desktop – Desktop wallets

នេះគឺជាកម្មវិធីដែលអ្នកអាចទាញយកលើកុំព្យូទ័រដែលផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងពេញលេញលើសោ និងថវិការបស់អ្នក។

កាបូបទូរស័ព្ទ – Mobile wallets

កាបូបទូរស័ព្ទគឺស្រដៀងទៅនឹងកាបូប desktop ដែរ ប៉ុន្តែពួកវាត្រូវបានរចនាឡើងជាពិសេសសម្រាប់កម្មវិធីទូរស័ព្ទ។ អ្នកប្រើប្រាស់អាចផ្ញើ និងទទួលគ្រីបតូបានយ៉ាងងាយស្រួលតាមរយៈការប្រើប្រាស់កូដ QR ។

កាបូបផ្នែករឹង – Hardware wallet

កាបូបផ្នែករឹងគឺជាឧបករណ៍ដែលអ្នកអាចរក្សាទុកសោរបស់អ្នកដោយមិនចាំបាច់អ៊ីនធឺណិត។ កាបូបត្រជាក់ប្រភេទនេះគឺដាច់ដោយឡែកទាំងស្រុងពីកុំព្យូទ័រ ឬស្មាតហ្វូនរបស់អ្នក។ កាបូបផ្នែករឹងជាធម្មតាមើលទៅដូច USB ប៉ុន្តែតាមពិតពួកវាគ្រាន់តែជាកុំព្យូទ័រតូចមួយដែលមានអេក្រង់តូច ប៊ូតុងពីរបី ហើយមុខងារតែមួយគត់របស់ពួកគេគឺរក្សាទុកសោ និង sign ប្រតិបត្តិការរបស់អ្នក (ការ sign ត្រូវបានប្រើដើម្បីបញ្ជាក់ថាប្រតិបត្តិការបានមកពីអ្នកប្រើប្រាស់មួយណា ហើយធានាថាប្រតិបត្តិការនោះមិនអាចផ្លាស់ប្តូរបាន)។ នៅពេលមានប្រតិបត្តិការដែលអ្នកចង់ផ្ញើ អ្វីដែលអ្នកត្រូវធ្វើគឺភ្ជាប់វាទៅកុំព្យូទ័ររបស់អ្នក ហើយទាញយកកម្មវិធីដែលគេស្គាល់ថាជា ‘bridge ស្ពាន’។ វានឹងអនុញ្ញាតឱ្យអ្នកចាប់ផ្តើមរៀបចំប្រតិបត្តិការរបស់អ្នក។ នៅពេលដែលកាបូបផ្នែករឹងទទួលបានប្រតិបត្តិការ វានឹង sign ប្រតិបត្តិការនោះលើកាបូប ហើយផ្ញើវាត្រឡប់ទៅកុំព្យូទ័រវិញ។ កាបូបផ្នែករឹងមានដូចជា Ledger និង Trezor ។

កាបូបក្រដាស – Paper wallets

ជម្រើសកាបូបត្រជាក់ដ៏ពេញនិយមមួយទៀតគឺកាបូបក្រដាស។ ពួកវាគឺជាក្រដាសមួយដែលមានសោសាធារណៈ និងសោឯកជនរបស់អ្នក។ វាអាចមានកូដ QR អាសយដ្ឋាន ឬ seed phrases។ គុណវិបត្តិនៃកាបូបក្រដាសគឺថាវាអាចត្រូវបានបំផ្លាញយ៉ាងងាយស្រួលហើយវាពិបាកក្នុងការផ្ញើ និងទទួល ប៉ុន្តែវាតែងតែជាការបម្រុងទុក backup ដ៏ល្អ។

សំខាន់ក្នុងការចងចាំ
Bitcoin និង Ethereum មិនដូចលុយ fiat វាមិនមានការបង្ហាញរូបរាងកាយទេ (ដែលដូចគ្នាសម្រាប់ប្រភេទរូបិយប័ណ្ណគ្រីបតូផ្សេងទៀតដែរ)។ កាបូបក្រដាសខុសគ្នាពីកាបូប 'ក្តៅ' ដែលពួកគេមិនត្រូវបានភ្ជាប់ទៅអ៊ីនធឺណិត។ ពួកវាមិនរក្សាទុក Bitcoin ឬ crypto ពិតនោះទេ។ កាបូបក្រដាសគឺគ្រាន់តែជាក្រដាសមួយដែលរក្សាសោ ឬកូដ QR សម្រាប់សម្រួលដល់ប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូ។

តើកាបូបប្រភេទណាដែលសាកសមនឹងអ្នក?

វិធីសាមញ្ញបំផុតក្នុងការរក្សាទុក crypto គឺត្រូវមានទាំងកាបូបត្រជាក់ និងកាបូបក្តៅ។ អ្នកអាចប្រើពួកវាទាំងពីរសម្រាប់មុខងារល្អបំផុតដែលពួលវាបានផ្តល់។ ប្រសិនបើអ្នកមានទ្រព្យសកម្មគ្រីបតូច្រើន ហើយអ្នកមានបំណងទុករយៈពេលវែង (HODL) អ្នកគួរទុកវានៅលើកន្លែងផ្ទុកត្រជាក់ cold storage ឬកាបូបផ្នែករឹង hardware wallet របស់អ្នក ហើយរក្សាទុកវានៅកន្លែងដែលមានសុវត្ថិភាព។ មនុស្សមួយចំនួនទុកវានៅក្នុងទីតាំងដែលមានសុវត្ថិភាព ដូចជាទូដែក។ អ្នកអាចប្រើកាបូបក្តៅ hot wallet របស់អ្នកសម្រាប់សកម្មភាពជួញដូរទាំងអស់របស់អ្នកនៅពេលអ្នកចង់ទិញ លក់  ផ្ញើ Bitcoin ឬទ្រព្យសម្បត្តិឌីជីថលផ្សេងទៀត។

សង្ខេបឡើងវិញ

វាមានសារៈសំខាន់ណាស់ក្នុងការរក្សាគ្រីបតូរបស់អ្នកនៅកន្លែងដែលមានសុវត្ថិភាព។ កាបូប crypto ត្រូវបានប្រើប្រាស់ដោយអ្នកជួញដូរទាំងថ្មី និងមានបទពិសោធន៍សម្រាប់ការរក្សាទុកទ្រព្យសម្បត្តិឌីជីថល។ អត្ថបទនេះបានរៀបរាប់ពីប្រភេទផ្សេងៗនៃកាបូបគ្រីបតូ និងពន្យល់ពីអត្ថប្រយោជន៍នៃកាបូបនីមួយៗ។ ដើម្បីស្វែងយល់បន្ថែមពី cryptocurrency អ្នកអាចអានអត្ថបទផ្សេងៗទៀតលើ CamAusLife Academy!

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy