តើមានរឿងអ្វីកើតឡើងនៅពេលភាគហ៊ុនមួយត្រូវបានដកចេញពី S&P 500?
ក្រុមហ៊ុនដែលមានភាគហ៊ុននៅក្នុងបញ្ជី S&P 500 គឺជាសមិទ្ធិផលដ៏ធំមួយ។ វាបង្ហាញថាក្រុមហ៊ុនទាំងនេះគឺជាអ្នកឈានមុខនៅក្នុងទីផ្សារ និងមានការជឿទុកចិត្តខ្លាំងពីអ្នកវិនិយោគ ក៏ប៉ុន្តែពេលខ្លះក្រុមហ៊ុនត្រូវបានដកចេញពីបញ្ជីនេះ។ ជាទូទៅ ក្រុមហ៊ុនទាំងនេះអាចនៅក្នុង S&P 500 ប្រហែល 21 ឆ្នាំ។
ការលុបឈ្មោះអាចកើតឡើងដោយសារហេតុផលផ្សេងៗគ្នា និងអាចមានផលប៉ះពាល់ ដូចជាការធ្លាក់ចុះនៃតម្លៃភាគហ៊ុន និងការបាត់បង់ចំណាប់អារម្មណ៍ពីអ្នកវិនិយោគ។
តើ S&P 500 ជាអ្វី?
S&P 500 គឺជាបញ្ជីក្រុមហ៊ុនធំៗចំនួន 500 នៅសហរដ្ឋអាមេរិកដែលដំណើរការល្អ និងត្រូវបានតាមដានយ៉ាងដិតដល់ដោយអ្នកវិនិយោគ។ ក្រុមហ៊ុនល្បីៗជាច្រើនស្ថិតនៅក្នុង S&P 500 មានដូចជា Apple, Microsoft និង Amazon ។
ដើម្បីដាក់បញ្ចូលក្នុង S&P 500 បាន ក្រុមហ៊ុនមួយត្រូវមានតម្លៃទីផ្សារយ៉ាងហោចណាស់ $18 ពាន់លានដុល្លារ ហើយមានភាគហ៊ុនគ្រប់គ្រាន់សម្រាប់ការជួញដូរជាសាធារណៈ និងបង្ហាញពីដំណើរការហិរញ្ញវត្ថុដ៏ល្អ។
ហេតុអ្វីបានជាក្រុមហ៊ុនត្រូវដកចេញពី S&P 500?
ក្រុមហ៊ុនអាចត្រូវបានដកចេញពី S&P 500 ដោយសារហេតុផល 2 ធំៗ៖ ដោយស្ម័គ្រចិត្ត ឬដោយស្វ័យប្រវត្តិ។
ការដកយកចេញដោយស្ម័គ្រចិត្ត៖
- ប្រែទៅជាក្រុមហ៊ុនឯកជន៖ ក្រុមហ៊ុនមួយចំនួនសម្រេចចិត្តបញ្ឈប់ការជួញដូរជាសាធារណៈ
- ការរួមបញ្ចូលគ្នា៖ ប្រសិនបើក្រុមហ៊ុនមួយបញ្ចូលគ្នា ឬត្រូវបានទិញដោយក្រុមហ៊ុនមួយទៀត វាអាចនឹងត្រូវដកចេញពី S&P 500
ការដកយកចេញដោយស្វ័យប្រវត្តិ៖
- តម្លៃទីផ្សារធ្លាក់ចុះ៖ ប្រសិនបើតម្លៃទីផ្សាររបស់ក្រុមហ៊ុនធ្លាក់ក្រោមតម្រូវការដែលបានកំណត់ វាអាចត្រូវបានដកចេញ
- បញ្ហាហិរញ្ញវត្ថុ៖ ក្រុមហ៊ុនដែលមានបញ្ហាហិរញ្ញវត្ថុ ដូចជាការខាតប្រាក់អស់ជាច្រើនត្រីមាស ក៏អាចត្រូវបានដកចេញផងដែរ
- បញ្ហាបទប្បញ្ញត្តិ៖ ប្រសិនបើក្រុមហ៊ុនមិនគោរពតាមច្បាប់កំណត់ដោយនិយតករទេ វាអាចត្រូវបានដកចេញពី S&P 500
តើមានរឿងអ្វីកើតឡើងនៅពេលដែលក្រុមហ៊ុនមួយត្រូវបានដកចេញ?
នៅពេលដែលក្រុមហ៊ុនមួយត្រូវបានដកចេញពី S&P 500 ផលប៉ះពាល់អវិជ្ជមានអាចកើតឡើងលើទាំងភាគហ៊ុន និងអ្នកវិនិយោគផ្ទាល់។
ផលប៉ះពាល់រយៈពេលខ្លី៖
- តម្លៃភាគហ៊ុនធ្លាក់ចុះ៖ ភាគហ៊ុនជាញឹកញាប់ធ្លាក់ចុះភ្លាមៗបន្ទាប់ពីការដកចេញ ដោយសារតែមូលនិធិវិនិយោគ (investment funds) ជាច្រើនលក់ភាគហ៊ុនដោយស្វ័យប្រវត្តិ
- បាត់បង់ចំណាប់អារម្មណ៍៖ ក្រុមហ៊ុនដែលត្រូវបានដកចេញអាចទទួលបានការចាប់អារម្មណ៍កាន់តែតិចពីអ្នកវិនិយោគ និងអ្នកវិភាគ
ផលប៉ះពាល់រយៈពេលវែង៖
- កាត់បន្ថយការវិនិយោគ៖ អ្នកវិនិយោគដែលតាមដាន S&P 500 អាចនឹងលក់ភាគហ៊ុនដែលបានដកចេញចោល។ នេះធ្វើឱ្យតម្រូវការភាគហ៊ុនធ្លាក់ចុះ
- ការស្រាវជ្រាវកាន់តែតិច៖ ការវិភាគលើក្រុមហ៊ុននឹងត្រូវបានកាត់បន្ថយពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលអាចធ្វើឱ្យការទាក់ទាញអ្នកវិនិយោគថ្មីកាន់តែពិបាក
ក្រុមហ៊ុនដែលត្រូវបានដកចេញពី S&P 500 ក្នុងឆ្នាំ 2024
- Whirlpool ៖ តម្លៃភាគហ៊ុនធ្លាក់ចុះ ដំណើរការមិនល្អ និងតម្លៃទីផ្សារធ្លាក់ចុះ
- ក្រុមហ៊ុនអាកាសចរណ៍អាមេរិច (American Airlines) ៖ បំណុលច្រើន បញ្ហាផ្នែកហិរញ្ញវត្ថុដោយសារការរំខានពីការធ្វើដំណើរ និងប្រាក់ចំណេញតិច
- Etsy ៖ ចំណូលថយចុះក្រោយជំងឺ covid និងការប្រកួតប្រជែងកាន់តែច្រើន
ក្រុមហ៊ុនផ្សេងទៀតដែលត្រូវបានដកចេញនៅឆ្នាំ 2024 រួមមាន Zion Bancorp, Bio-Rad Laboratories, Illumina និង Comerica, Pioneer Natural Resources ។
តើអ្នកគួរទុក ឬលក់ពេលភាគហ៊ុនដែលអ្នកបានទិញត្រូវបានដកចេញ?
អ្នកត្រូវ Sign up ជាសមាជិក Diamond ឬ Gold ដើម្បីអានអត្ថបទទាំងមូល
You need a Diamond or Gold membership plan to read this full article