skip to Main Content

ប្រភេទនៃភាគហ៊ុនក្នុងទីផ្សារ

អ្នកវិនិយោគទិញភាគហ៊ុនសម្រាប់ហេតុផលសំខាន់ពីរ។ ពួកគេជឿថាតម្លៃនឹងកើនឡើង ហើយពួកគេលក់ភាគហ៊ុននោះដើម្បីទទួលបានប្រាក់ចំណេញ ឬពួកគេមានបំណងប្រមូលភាគលាភពីភាគហ៊ុនជាប្រាក់ចំណូលវិនិយោគ។ 

ជាការពិតណាស់ ភាគហ៊ុនមួយចំនួនអាចបំពេញគោលបំណងទាំងពីរក្នុងកម្រិតខ្លះ ប៉ុន្តែភាគហ៊ុនភាគច្រើនអាចត្រូវបានបែងចែកជាបីប្រភេទ៖ កំណើន (growth) ប្រាក់ចំណូល (income) ឬតម្លៃទាប (value) ។ អ្នកដែលយល់ពីលក្ខណៈនៃប្រភេទភាគហ៊ុននីមួយៗអាចប្រើប្រាស់ចំណេះដឹងនេះដើម្បីពង្រីកផលប័ត្ររបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព។

ភាគហ៊ុនកំណើន (Growth Stocks)

ភាគហ៊ុនកំណើនជាក្រុមហ៊ុនដែលមានសក្តានុពលខ្លាំងសម្រាប់ការរីកចម្រើននាពេលអនាគតដ៏ខ្លីខាងមុខ។ ក្រុមហ៊ុនរីកចម្រើន (growth companies) នាពេលបច្ចុប្បន្នអាចកំពុងរីកចម្រើនក្នុងអត្រាលឿនជាងទីផ្សារទាំងមូល ហើយជាទូទៅពួកគេប្រើប្រាស់ប្រាក់ចំណូលភាគច្រើនរបស់ពួកគេនាពេលបច្ចុ

ប្បន្នដើម្បីពង្រីកចំណូលបន្ថែមទៀត។ គ្រប់វិស័យនៃទីផ្សារមានក្រុមហ៊ុនរីកចម្រើន ប៉ុន្តែជាទូទៅវានៅក្នុងផ្នែកដូចជា បច្ចេកវិទ្យា ថាមពលជំនួស និងបច្ចេកវិទ្យាជីវសាស្រ្ត (biotechnology) ។

ក្រុមហ៊ុនថ្មីៗដែលមានផលិតផលប្រកបដោយភាពច្នៃប្រឌិត ហើយបង្កើតឡើងជាមួយនឹងគំរូអាជីវកម្មដែលមានប្រសិទ្ធភាពជាធម្មតាវាជាប្រភេទ growth stock ដែលវាអាចផ្តល់នូវប្រាក់ចំណេញច្រើន ប៉ុន្តែជារឿយៗវាក៏មានហានិភ័យខ្ពស់ផងដែរដោយសារតែទំហំក្រុមហ៊ុនភាគច្រើនតូច និងភាគរយខ្ពស់នៃការធ្លាក់ចុះតម្លៃ។

Amazon.com Inc (AMZN) គឺជាក្រុមហ៊ុនលក់ទំនិញអនឡាញ ដោយដាក់បញ្ចូលមុខងារថ្មីៗ ពង្រីកទីផ្សារថ្មី និងទាក់ទាញអតិថិជនពីដៃគូប្រកួតប្រជែងដែលលក់បែបប្រពៃណី។

ភាគហ៊ុនតម្លៃទាប (Value Stocks)

ក្រុមហ៊ុនដែលមានតម្លៃទាប ជារឿយៗអាចផ្តល់ប្រាក់ចំណេញរយៈពេលវែង។ Value stock គឺជាភាគហ៊ុនដែលមានតម្លៃទាបជាងអ្វីដែលចាត់ទុកថាសមរម្យដោយផ្អែកលើស្ថានភាពហិរញ្ញវត្ថុ និងសូចនាករពាណិជ្ជកម្មបច្ចេកទេសរបស់ខ្លួន។ តម្លៃភាគហ៊ុននេះក៏អាចនឹងធ្លាក់ចុះដោយសារតែការយល់ឃើញរបស់សាធារណៈជនទាក់ទងនឹងកត្តាដែលទាក់ទងតិចតួចជាមួយប្រតិបត្តិការបច្ចុប្បន្នរបស់ក្រុមហ៊ុន។

វិនិយោគិនឆ្លាតវៃដឹងថានេះអាចជាពេលវេលាដ៏ល្អមួយដើម្បីទិញភាគហ៊ុន ព្រោះមានឱកាសដែលសាធារណជននឹងភ្លេចអំពីឧបទ្ទវហេតុនេះ ហើយតម្លៃអាចនឹងត្រលប់ទៅកម្រិតមុនរបស់វា។ ប្រសិនបើនាយកប្រតិបត្តិនៃក្រុមហ៊ុនដែលកំពុងដំណើរការល្អមួយជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវផ្ទាល់ខ្លួនធ្ងន់ធ្ងរ តម្លៃភាគហ៊ុនអាចនឹងធ្លាក់ចុះយ៉ាងខ្លាំងជាបណ្តោះអាសន្ន។ អ្នកវិនិយោគឆ្លាតវៃដឹងថានេះអាចជាពេលវេលាដ៏ល្អមួយដើម្បីទិញភាគហ៊ុន ព្រោះមានឱកាសដែលសាធារណជននឹងភ្លេចអំពីឧបទ្ទវហេតុនេះ ហើយតម្លៃអាចនឹងត្រលប់ទៅកម្រិតដើមវិញ។

ភាគហ៊ុនតម្លៃទាបត្រូវបានចាត់ទុកថាមានហានិភ័យតិចជាងភាគហ៊ុនដែលរីកចម្រើន ព្រោះជាធម្មតាវាជាក្រុមហ៊ុនធំជាង និងបង្កើតឡើងយ៉ាងល្អ ប៉ុន្តែតម្លៃរបស់ពួកវាមិនតែងតែត្រលប់ទៅកាន់កម្រិតខ្ពស់ពីមុនដូចការរំពឹងទុកនោះទេ។

ភាគហ៊ុនចំណូល (Income Stocks)

អ្នកវិនិយោគងាកទៅរកភាគហ៊ុនប្រាក់ចំណូលដើម្បីបង្កើនផលប័ត្រចំណូលថេររបស់ពួកគេ ដោយសារភាគហ៊ុនទាំងនេះជាធម្មតាផ្តល់ភាគលាភខ្ពស់ជាងអ្វីដែលផ្តល់ដោយការវិនិយោគដែលមានសុវត្ថិភាពដូចជា មូលបត្ររតនាគារ (Treasury securities) ។

ភាគហ៊ុនចំណូលមានពីរប្រភេទ។ ភាគហ៊ុន Utility គឺជាភាគហ៊ុនដែលមានតម្លៃថេរ ប៉ុន្តែជាទូទៅផ្តល់ភាគលាភខ្ពស់។ ភាគហ៊ុន Preferred គឺជាមូលបត្រកូនកាត់ដែលមានលក្ខណៈដូចមូលបត្របំណុលជាងភាគហ៊ុន។ ពួកវាច្រើនតែមានមុខងារ call ឬ put ហើយវាក៏ផ្តល់ភាគលាភខ្ពស់ផងដែរ។

ទោះបីជាភាគហ៊ុនប្រភេទនេះអាចជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកវិនិយោគដែលមិនចង់ប្រថុយប្រាក់ដើមរបស់ពួកគេក៏ដោយ តម្លៃរបស់ភាគហ៊ុនចំណូលនេះអាចធ្លាក់ចុះនៅពេលដែលអត្រាការប្រាក់កើនឡើង។

ឧទាហរណ៍ AT&T (T) ជាក្រុមហ៊ុនមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងបង់ភាគលាភប្រចាំឆ្នាំ 7% ។

របៀបស្វែងរកភាគហ៊ុននៅក្នុងប្រភេទទាំង 3 នេះ

វិធីត្រឹមត្រូវក្នុងការស្វែងរកប្រភេទភាគហ៊ុនទាំងនេះគឺមិនមានទេ។ អ្នកដែលស្វែងរកភាគហ៊ុនកំណើនអាចមើលក្នុងគេហទំព័រវិនិយោគ ឬផ្ទាំងផ្សព្វផ្សាយ (bulletin boards) សម្រាប់បញ្ជីក្រុមហ៊ុនរីកចម្រើន បន្ទាប់មកធ្វើការស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀត។

អ្នកវិនិយោគដែលស្វែងរកភាគហ៊ុនចំណូលអាចគណនាទិន្នផលភាគលាភលើភាគហ៊ុនធម្មតា Utility និងភាគហ៊ុន Preferred ដោយវាយតម្លៃហានិភ័យដែលមាន។ កម្មវិធីពិនិត្យភាគហ៊ុនក៏មានផងដែរ ដែលអនុញ្ញាតឱ្យអ្នកវិនិយោគស្វែងរកភាគហ៊ុនដោយផ្អែកលើទិន្នផលភាគលាភ ឬសមាមាត្រហិរញ្ញវត្ថុ។

សរុបមកវិញ ភាគហ៊ុនអាចផ្តល់ផលចំណេញលើដើមទុនដែលបានវិនិយោគតាមរយៈកំណើននាពេលអនាគត ការវាយតម្លៃទាបនាពេលបច្ចុប្បន្ន ឬប្រាក់ចំណូលភាគលាភ។ ភាគហ៊ុនជាច្រើនដូចជា AT&T ផ្តល់នូវការរួមបញ្ចូលគ្នានៃប្រភេទទាំង 3 នេះ ហើយអ្នកវិនិយោគឆ្លាតវៃដឹងថាភាគលាភអាចធ្វើឱ្យមានភាពខុសគ្នាខ្លាំងនៅក្នុងផលចំណេញសរុបដែលពួកគេទទួលបាន។

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy