ភាគហ៊ុនមួយដែលអ្នកគួរទិញនៅចុងខែនេះ
ភោជនីយដ្ឋាន Wingstop (NASDAQ: WING) មានរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយដែលបានចាប់ផ្ដើមក្នុងទសវត្សរ៍ឆ្នាំ 1990 នៅផ្ទះរបស់លោក Antonio Swad ។ លោក Swad បានបង្កើតផ្ទះបាយបណ្តោះអាសន្ននៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គាត់ដែលពោរពេញទៅដោយខ្ទះចៀន និងទឹកជ្រលក់ជាច្រើនមុខ។ ខណៈពេលដែលរឿងនេះមិនល្បីដូចការចាប់ផ្តើមរបស់ Colonel Sanders (ម្ចាស់ KFC) ការចាប់ផ្តើមដ៏ច្របូកច្របល់របស់ Swad បាននាំឱ្យអាជីវកម្មនេះទទួលជោគជ័យក្នុងទីផ្សារដ៏ប្រកួតប្រជែង។
លោក Swad គឺជាសហគ្រិនដ៏ជោគជ័យម្នាក់រួចទៅហើយដោយបានបង្កើត Pizza Patron ដ៏ពេញនិយមនៅក្នុងសហគមន៍ឡាទីនក្នុងរដ្ឋតិចសាស់។ គាត់បានមើលឃើញឱកាសមួយដែលហាងភីហ្សារបស់គាត់គួរមានស្លាបមាន់បំពងគួបផ្សំជាមួយ។ ស្លាបមាន់បំពងពិបាកធ្វើនៅតាមផ្ទះដែលធ្វើឱ្យវាជាឱកាសល្អសម្រាប់ភោជនីយដ្ឋានតូចមួយដែលអាចបង្កើនការលក់បានច្រើន។ ស្លាបមាន់បំពងគឺល្អឥតខ្ចោះសម្រាប់ការញ៉ាំជាក្រុមតាមហាង ឬទិញយកទៅផ្ទះដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អមួយ។
មិនយូរប៉ុន្មាន ការបណ្តាក់ទុនទាំងពីររបស់ Swad បានទទួលផល។ គាត់បានសម្រេចចិត្តលក់ Wingstop ដើម្បីផ្តោតលើ Pizza Patron ។ កម្មសិទ្ធិរបស់ Wingstop បានផ្លាស់ប្តូរពីរបីដងមុនពេល Roark Capital Group ដាក់វានៅក្នុងទីផ្សារភាគហ៊ុនជាសាធារណៈក្នុងឆ្នាំ 2015 ក្នុងតម្លៃ $19 ក្នុងមួយហ៊ុន។ ចាប់តាំងពីពេលនោះមក ភាគហ៊ុននេះបានកើនឡើងយ៉ាងខ្លាំង ហើយនៅខែមិថុនា Wingstop មានទីតាំងជាង 2,350 នៅទូទាំងពិភពលោក។ ក្នុងឆ្នាំ 2022 លោក Michael Skipworth បានក្លាយជា CEO របស់ Wingstop ។
ភាគហ៊ុន 10 ដែលអ្នកអាចទិញពេលនេះ
ហេតុអ្វីអ្នកគួរទិញភាគហ៊ុន Wingstop ?
អ្នកត្រូវ Sign up ជាសមាជិក Diamond ឬ Gold ដើម្បីអានអត្ថបទទាំងមូល
You need a Diamond or Gold membership plan to read this full article