តើអ្នកគួរទិញភាគហ៊ុនឬ ETF?
ការវិនិយោគនៅក្នុងទីផ្សារហិរញ្ញវត្ថុពាក់ព័ន្ធនឹងការធ្វើការសម្រេចចិត្តសំខាន់ៗ ហើយជម្រើសចម្បងមួយគឺរវាងភាគហ៊ុន និង ETF ។ ជម្រើសវិនិយោគទាំងពីរនេះផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិខុសៗគ្នា ហើយការយល់ដឹងអំពីសក្ដានុពលរបស់វាអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលប័ត្ររបស់អ្នក។
កាត់បន្ថយហានិភ័យតាមរយៈការធ្វើពិពិធកម្ម
ការកាត់បន្ថយហានិភ័យគឺជាគោលការណ៍គ្រឹះនៃការវិនិយោគ ហើយយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពមួយគឺការធ្វើពិពិធកម្ម (diversification) ។ ETFs គឺជាបណ្តុំនៃភាគហ៊ុនពីឧស្សាហកម្មជាក់លាក់មួយ។ វាអាចជួយកាត់បន្ថយហានិភ័យដោយការកាន់កាប់ភាគហ៊ុនចម្រុះទាំងនេះ។
ពេលណាគួរវិនិយោគលើភាគហ៊ុន?
អាល់ហ្វា (Alpha) មានន័យថាការវិនិយោគដែលដំណើរការល្អជាងការរំពឹងទុកដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ទៅនឹងការជ្រើសរើសភាគហ៊ុន។ ផ្ទុយពីជំនឿដ៏ពេញនិយមមួយដែលថាអ្នកត្រូវតែវិនិយោគលើភាគហ៊ុនជាក់លាក់មួយដើម្បីជោគជ័យក្នុងទីផ្សារ។ សម្រាប់ឧស្សាហកម្មដែលផ្តល់ផលចំណេញខុសគ្នាច្រើន ការជ្រើសរើសភាគហ៊ុនដោយប្រុងប្រយ័ត្នតាមរយៈការស្រាវជ្រាវ និងការវិភាគអាចជួយអ្នកឱ្យសម្រេចបានអាល់ហ្វា។
ករណីសិក្សា៖ ឧស្សាហកម្មលក់រាយ
ឧស្សាហកម្មលក់រាយ (retail industry) ជាឧទាហរណ៍មួយដែលការជ្រើសរើសភាគហ៊ុនអាចផ្តល់ផលលើសពីការវិនិយោគលើ ETF ។ ក្រុមហ៊ុននៅក្នុងវិស័យនេះអាចទទួលបានផលចំណេញផ្សេងៗគ្នាដោយផ្អែកលើកត្តាដូចជាការផ្តល់ជូនផលិតផល និងយុទ្ធសាស្រ្តទីផ្សារ។
សម្រាប់អ្នកវិនិយោគដែលមានបទពិសោធន៍ ពួកគេអាចកំណត់អត្តសញ្ញាណនៃភាពខុសប្លែកទាំងនេះដែលធ្វើឱ្យការជ្រើសរើសភាគហ៊ុននីមួយៗអាចផ្តល់ផលចំណេញខ្ពស់ជាងការវិនិយោគលើ ETF ចម្រុះ។
ពេលណាគួរទិញ ETF ?
អ្នកត្រូវ Sign up ជាសមាជិក Gold ឬ Diamond ដើម្បីអានអត្ថបទទាំងមូល
You need a Gold or Diamond membership plan to read this full article