ភាគហ៊ុនទិញហើយធ្លាក់ 20% តើគួរលក់ ឬទុក?
ការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនជៀសមិនផុតពីការខាតបង់នៅពេលភាគហ៊ុនដែលអ្នកទិញធ្លាក់ថ្លៃ។ វាជាអារម្មណ៍មិនស្រួលនៅពេលឃើញការវិនិយោគរបស់អ្នកធ្លាក់ចុះ ជាពិសេសនៅពេលអ្នកកំពុងខាតបង់ច្រើន។
ឧទាហរណ៍ថាអ្នកបានទិញភាគហ៊ុនរបស់ ABC ក្នុងតម្លៃ $1,000 ដុល្លារក្នុងមួយហ៊ុន តែក្រុមហ៊ុននេះកំពុងជួបបញ្ហានាពេលថ្មីៗនេះ ជាមួយនឹងការកើនឡើងនៃថ្លៃដើម និងការប្រកួតប្រជែងកាន់តែច្រើន។ ជាហេតុធ្វើឱ្យភាគហ៊ុនរបស់អ្នកធ្លាក់ចុះមកត្រឹម $800 ដុល្លារក្នុងមួយហ៊ុន នេះមានន័យថាអ្នកកំពុងខាត 20% ប្រសិនបើអ្នកលក់នៅថ្ងៃនេះ។ នៅក្នុងស្ថានភាពនេះ តើអ្នកគួរលក់ទាំងខាត ឬទុកឱ្យវាងើបឡើងមកវិញ?
វាយតម្លៃហេតុផលនៃការធ្លាក់ចុះភាគហ៊ុន
ជំហានដំបូងគឺត្រូវវាយតម្លៃឡើងវិញថាហេតុអ្វីបានជាអ្នកវិនិយោគលើភាគហ៊ុននេះកាលពីដំបូង។ តើទស្សនវិស័យរយៈពេលវែងរបស់ក្រុមហ៊ុនបានផ្លាស់ប្តូរយ៉ាងខ្លាំង ឬគ្រាន់ជាការធ្លាក់ចុះដោយសារកត្តាបណ្ដោះអាសន្ន? ប្រសិនបើអ្នកនៅតែមានជំនឿលើអនាគតរបស់ក្រុមហ៊ុន វាអាចសមហេតុផលក្នុងការរក្សាការវិនិយោគរបស់អ្នក ឬសូម្បីតែទិញបន្ថែមទៀតខណៈពេលដែលតម្លៃនៅទាប។
ក៏ប៉ុន្តែ ប្រសិនបើអ្នកកំណត់ថាភាគហ៊ុនធ្លាក់ចុះដោយសារបញ្ហារចនាសម្ព័ន្ធជាមួយឧស្សាហកម្ម ឬគំរូអាជីវកម្មរបស់ក្រុមហ៊ុន ការលក់ទាំងខាតអាចជារឿងល្អដើម្បីជៀសវាងការធ្លាក់ចុះកាន់តែច្រើន។
ពិចារណាលើពេលវេលាវិនិយោគរបស់អ្នក
ពេលវេលាវិនិយោគផ្ទាល់ខ្លួនរបស់អ្នកគឺជាកត្តាសំខាន់មួយទៀត។ ប្រសិនបើគោលបំណងវិនិយោគរបស់អ្នកគឺរយៈពេលវែង ហើយអ្នកនៅតែមានការជឿជាក់លើក្រុមហ៊ុននេះ អ្នកអាចរើសយកជម្រើសរង់ចាំឱ្យភាគហ៊ុនឡើងថ្លៃវិញ។ ប៉ុន្តែប្រសិនបើអ្នកត្រូវការលុយប្រញាប់ អ្នកអាចលក់ដើម្បីជៀសវាងការធ្លាក់ចុះរយៈពេលយូរ។
វាយតម្លៃការធ្វើពិពិធកម្មផលប័ត្ររបស់អ្នក
ពិនិត្យមើលផលប័ត្រវិនិយោគរួមរបស់អ្នក។ តើផលប័ត្ររបស់អ្នកបានធ្វើពិពិធកម្មល្អ ឬនៅរួមទាំងប្រភេទទ្រព្យសកម្ម វិស័យ និងឧស្សាហកម្មផ្សេងៗគ្នា? ការធ្វើពិពិធកម្ម (ការវិនិយោគចម្រុះ) អាចជួយកាត់បន្ថយហានិភ័យបានទោះបីភាគហ៊ុនមួយធ្លាក់ចុះ 20% ។ តែប្រសិនបើការធ្លាក់ចុះនៃភាគហ៊ុនមួយនេះប៉ះពាល់ដល់ផលប័ត្ររបស់អ្នក វាអាចជាសញ្ញាដែលអ្នកគួរលក់ភាគហ៊ុនមួយនេះហើយ។
ស្វែងយល់ពីផលប៉ះពាល់ពន្ធ
ពន្ធក៏ពាក់ព័ន្ធផងដែរនៅពេលសម្រេចចិត្តលក់ ឬបន្តទុកភាគហ៊ុនដែលខាតបង់។ ប្រសិនបើអ្នកលក់ភាគហ៊ុនទាំងខាត អ្នកប្រហែលជាអាចប្រើការខាតបង់ទាំងនេះដើម្បីទូទាត់ប្រាក់ចំណេញពីការវិនិយោគផ្សេងទៀត ដែលវាអាចកាត់បន្ថយថ្លៃពន្ធសរុបរបស់អ្នក។
អ្នកគួរមានយុទ្ធសាស្ត្រចាកចេញ (Exit Strategy)
អ្នកត្រូវ Sign up ជាសមាជិក Gold ឬ Diamond ដើម្បីអានអត្ថបទទាំងមូល
You need a Gold or Diamond membership plan to read this full article