នៅពេលភាគហ៊ុនធ្លាក់ តើលុយបាត់ទៅណា?
តើអ្នកធ្លាប់ឆ្ងល់ទេថាតើលុយបាត់ទៅណានៅពេលភាគហ៊ុនដែលអ្នកទិញបានធ្លាក់ចុះ? អ្នកនឹងដឹងពីចម្លើយនៅក្នុងអត្ថបទនេះ។
ទិញ និងលក់ភាគហ៊ុន
នៅពេលអ្នកលក់ភាគហ៊ុនក្នុងតម្លៃទាបជាងពេលដែលអ្នកទិញ វាហាក់ដូចជាអ្នកកំពុងបាត់បង់លុយទៅឱ្យអ្នកផ្សេង ក៏ប៉ុន្តែ វាមិនមែនជាការផ្ទេរលុយដោយផ្ទាល់ទេ។ លុយទាំងនោះមិនមែនទៅដល់អ្នកដែលទិញភាគហ៊ុនពីអ្នកទេ ផ្ទុយទៅវិញ វាឆ្លុះបញ្ចាំងពីតម្លៃទីផ្សារនៅពេលប្រតិបត្តិការ។
ប្រសិនបើអ្នកទិញភាគហ៊ុនក្នុងតម្លៃ $15 ដុល្លារ ប៉ុន្តែតម្លៃរបស់វាធ្លាក់ចុះដល់ $10 ដុល្លារនៅពេលអ្នកទិញវា។ នេះមានន័យថាអ្នកមិនមែនសន្សំបាន $5 ដុល្លារទេ អ្នកគ្រាន់តែទិញវាក្នុងតម្លៃទីផ្សារបច្ចុប្បន្នប៉ុណ្ណោះ។ ប្រសិនបើតម្លៃកើនឡើងនៅពេលក្រោយ អ្នកនឹងទទួលបានប្រាក់ចំណេញ។
Short Selling
អ្នកវិនិយោគខ្លះចូលរួមក្នុង short selling ដោយភ្នាល់លើការធ្លាក់ចុះនៃតម្លៃភាគហ៊ុន។ ប្រសិនបើតម្លៃធ្លាក់ចុះ អ្នកលក់ short នឹងចំណេញដោយការទិញភាគហ៊ុនមកវិញក្នុងតម្លៃកាន់តែទាប។ ប៉ុន្តែការចំណេញរបស់ពួកគេមិនមែនជាការខាតបង់របស់អ្នកទេ។ Short-selling គឺជាប្រតិបត្តិការដាច់ដោយឡែកមួយ។
តម្លៃមិនច្បាស់លាស់ (Implicit) និងច្បាស់លាស់ (Explicit)
អញ្ចឹងតើលុយបាត់ទៅណា? ចម្លើយសាមញ្ញគឺលុយបាត់ព្រោះចំនួនអ្នកចង់ទិញភាគហ៊ុនតិចជាងមុនដែលធ្វើឱ្យតម្លៃវាធ្លាក់ចុះ។ ចម្លើយកាន់តែច្បាស់គឺដោយសារតែតម្លៃ implicit និង explicit ។
តម្លៃមិនច្បាស់លាស់ត្រូវបានជំរុញដោយការយល់ឃើញ និងការរំពឹងទុក។ វាជាតម្លៃអរូបីដែលអ្នកវិនិយោគផ្តល់ឱ្យភាគហ៊ុនដោយផ្អែកលើកត្តាដូចជាការព្យាករណ៍ និងអារម្មណ៍ (sentiment) ។ នៅពេលដែលតម្លៃ implicit នេះធ្លាក់ចុះ តម្លៃភាគហ៊ុនក៏ធ្លាក់ចុះផងដែរ។
ផ្ទុយទៅវិញតម្លៃ explicit គឺជាក់ស្តែងដោយយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដកបំណុល។ វាតំណាងឱ្យតម្លៃពិតប្រាកដរបស់ក្រុមហ៊ុន និងមានឥទ្ធិពលលើការយល់ឃើញរបស់អ្នកវិនិយោគ។
ឧទាហរណ៍ តម្លៃភាគហ៊ុន Amazon ធ្លាក់ចុះ វាមិនមានន័យថាក្រុមហ៊ុននេះបានខាតបង់រាប់ពាន់លានភ្លាមៗនោះទេ។ វាឆ្លុះបញ្ចាំងពីការយល់ឃើញដែលបានផ្លាស់ប្តូររបស់អ្នកវិនិយោគលើការរំពឹងទុកនាពេលអនាគតរបស់ក្រុមហ៊ុនប៉ុណ្ណោះ។
អ្វីដែលសំខាន់បំផុតគឺសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបង្កើតតម្លៃ។ នៅពេលដែលក្រុមហ៊ុនដំណើរការបានល្អ វាបង្កើតប្រាក់ចំណូលខ្ពស់ដែលពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគ និងជំរុញឱ្យតម្លៃភាគហ៊ុនកើនឡើង។
តើអ្នកគួរលក់ភាគហ៊ុនទេប្រសិនបើវាធ្លាក់ចុះ?
អ្នកត្រូវ Sign up ជាសមាជិក Gold ឬ Diamond ដើម្បីអានអត្ថបទទាំងមូល
You need a Gold or Diamond membership plan to read this full article