skip to Main Content

តើអ្នកគួរទិញ Bitcoin ETF ដែរឬទេ

តម្លៃ Bitcoin បានឡើងដល់ $70,000 ជាលើកដំបូងដែលមិនធ្លាប់មាននៅថ្ងៃទី 8 ខែមីនា ឆ្នាំ 2024 ។ នេះជាកំណត់ត្រាថ្មីចាប់តាំងពីកម្រិតខ្ពស់បំផុត (all-time high) កាលពីថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2021 ដែលពេលនោះវាបានឡើងដល់ $69,000 ។ 

តម្លៃរបស់ Bitcoin បន្តកើនឡើងនៅឆ្នាំនេះ ខណៈពេលដែលលុយរាប់ពាន់លានដុល្លារបានហូរចូល spot Bitcoin ETFs បន្ទាប់ពីគណៈកម្មការមូលបត្រអាមេរិក (SEC) បានអនុម័ត Bitcoin ETFs ចំនួន 11 ក្នុងខែមករា។ អ្នកវិនិយោគក៏កំពុងទន្ទឹងរង់ចាំព្រឹត្តិការណ៍ Bitcoin halving ដែលនឹងកើតឡើងក្នុងខែមេសាខាងមុខនេះ។

តើ Bitcoin ETF គឺជាអ្វី?

Bitcoin ETF គឺជាការវិនិយោគលើទ្រព្យសកម្មដែលទាក់ទងទៅនឹងរូបិយប័ណ្ណឌីជីថលដើមគឺ bitcoin ។ ETFs លក់ភាគហ៊ុនទៅកាន់អ្នកវិនិយោគនៅពេលទីផ្សារបើក ហើយលុយពីភាគហ៊ុនទាំងនោះត្រូវបានប្រើដើម្បីទិញ និងគ្រប់គ្រង Bitcoin ។ គោលបំណងគឺដើម្បីផ្តល់ឱ្យអ្នកវិនិយោគនូវវិធីមួយក្នុងការវិនិយោគ Bitcoin ដោយមិនចាំបាច់ទិញ និងរក្សាទុករូបិយប័ណ្ណគ្រីបតូដោយផ្ទាល់។

ETFs គឺស្រដៀងទៅនឹង mutual funds ។ ETFs ត្រូវបានជួញដូរដោយផ្ទាល់នៅលើផ្សារហ៊ុន ដូចភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលបានជួញដូរជាសាធារណៈ។

មុនពេលការអនុម័តជាផ្លូវការនៅថ្ងៃទី 11 ខែមករា គណៈកម្មការមូលបត្រអាមេរិកមិនអនុញ្ញាតឱ្យជួញដូរ Bitcoin ETFs នៅតម្លៃបច្ចុប្បន្ននៃ Bitcoin បានទេ។ ផ្ទុយទៅវិញ អ្នកគ្រប់គ្រងមូលនិធិត្រូវតែទិញភាគហ៊ុន និង ETFs ផ្សេងទៀតដែលទាក់ទងនឹង bitcoin ឬ cryptocurrency ជាទូទៅ ឬពួកគេជាម្ចាស់កិច្ចសន្យា bitcoin futures ។ Futures មានភាពស្មុគ្រស្មាញដែលគួរត្រូវបានជួញដូរដោយអ្នកវិនិយោគដែលមានបទពិសោធន៍តែប៉ុណ្ណោះ។

Bitcoin ETFs ល្អបំផុតក្នុងខែមីនា ឆ្នាំ 2024

តើអ្នកគួរទិញ Bitcoin ETF ជាជាង Bitcoin ដែរទេ?

អ្នកវិនិយោគខ្លះអាចមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការទទួលបាន bitcoin នៅក្នុងផលប័ត្ររបស់ពួកគេដោយការទិញ ETF ដែលគ្រប់គ្រងដោយអ្នកមានជំនាញជាជាងធ្វើជាម្ចាស់ BTC ដោយផ្ទាល់។

ការទទួលយក bitcoin ជាជម្រើសវិនិយោគគឺនៅថ្មីនៅឡើយ ហើយមនុស្សមួយចំនួនប្រហែលជាមានការព្រួយបារម្ភអំពីការលួចចូល (hacking) ឬបាត់បង់ពាក្យសម្ងាត់ ឬសោឯកជន (private keys) ដែលត្រូវការដើម្បីចូលទៅមើលការវិនិយោគរបស់ពួកគេ នៅពេលដែលវាត្រូវបានរក្សាទុកនៅក្នុង bitcoin wallet ដែលមានសុវត្ថិភាព។

អ្នកត្រូវ Sign up ជាសមាជិក Gold ឬ​ Diamond ដើម្បីអានអត្ថបទទាំងមូល

You need a Gold or Diamond membership plan to read this full article

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy