skip to Main Content

កាក់ Shiba Inu

គេហទំព័រ​ផ្លូវការ https://shibatoken.com/

នៅគ្រាមួយ មានពូជឆ្កែពិសេសមួយគឺ Shiba Inu ហើយពូជឆ្កែនេះបានទាក់ទាញមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកឱ្យវិនិយោគលើកាក់ដែលមានរូបសត្វឆ្កែ។

យោងតាមគេហទំព័រផ្លូវការរបស់ SHIBA INU  SHIB គឺជា “DOGECOIN KILLER – ឃាតករ DOGECOIN“ ហើយត្រូវបានដាក់នៅលើ ShibaSwap ផ្ទាល់ខ្លួនរបស់ពួកគេដែលជា DEX (Decentralized Crypto Exchange) ។ កាក់ Shiba Inu ត្រូវបានបង្កើតដោយជនអនាមិកក្នុងខែសីហា ឆ្នាំ 2020 ក្រោមឈ្មោះក្លែងក្លាយ “Ryoshi” ។ Ryoshi និយាយអំពីខ្លួនគាត់ថាគាត់ជាមនុស្សធម្មតា ហើយមិនសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណរបស់គាត់ឡើយ។

កាក់ meme នេះត្រូវបានគេ​ទទួលស្គាល់ និង​កើនតម្លៃ​យ៉ាង​ឆាប់រហ័សដោយសារ​សហគមន៍​​អ្នក​វិនិយោគ​ត្រូវបាន​ទាក់ទាញ​ដោយចំណងជើងសារព័ត៌មាន និង​ tweet ​ពី​បុគ្គលល្បី​ៗដូចជា Elon Musk និង Vitalik Buterin ។ Vitalik Buterin ត្រូវបានគេជឿជាយូរមកហើយថាជាអ្នកបង្កើត Shiba Inu ប៉ុន្តែលោកបានបដិសេធពាក្យចចាមអារ៉ាមមួយនេះក្នុង podcast Lex Fridman នៅថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2021។

Shiba Inu មានបំណងក្លាយជាសមភាគីដែលមានមូលដ្ឋានលើ Ethereum ទៅនឹង mining algorithm ដែលមានមូលដ្ឋានលើ Scrypt របស់ Dogecoin ។ Shiba Inu គឺជាផ្នែកមួយនៃរូបិយប័ណ្ណគ្រីបតូដែលមានលក្ខណៈដូចសត្វឆ្កែ កាក់សត្វឆ្កែដទៃទៀតរួមមាន Baby Doge Coin (BabyDoge), Dogecoin (DOGE), JINDO INU (JIND), Alaska Inu (LAS) និង Alaskan Malamute Token (LASM) ។ Tokens ដែលមានតម្លៃទាបទាំងនេះបានទាក់ទាញអ្នកវិនិយោគឲ្យខកខានពីការវិនិយោគលើ Dogecoin ដែលតម្លៃវាឡើងពី $0.0002 ទៅជិត $0.75 ដុល្លារ។

ភាពជោគជ័យរបស់ Shiba បានធ្វើឲ្យមានការចម្លងដូចជាកាក់ BitShiba, Shiba Fantom, Shibalana, King Shiba និងកាក់ Shiba ចម្លងផ្សេងៗទៀត។ សរុបមក មានកាក់ចម្លង Shiba Inu លើសពី 100 ហើយចំនួននេះនៅតែបន្តកើនឡើងឥតឈប់ឈរ។

នៅថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021 Coinbase ដែលជា exchange គ្រីបតូធំបំផុតនៅសហរដ្ឋអាមេរិកដែលបានដាក់ Shiba Inu នៅលើវេទិការបស់ពួកគេ។ ដំណឹងនេះបានធ្វើឱ្យតម្លៃ Shiba Inu កើនឡើងជាង 40% ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ដោយនាំយកកាក់ Meme នេះឲ្យមានការចាប់អារម្មណ៍ឡើងវិញម្តងទៀត។

SHIBA INU WoofPaper មានហេតុផលបីយ៉ាងដែលក្រុមរបស់ពួកគេបង្កើតកាក់នេះឡើងមក៖

  1. “យើង​ចាប់​ផ្តើម​ពី​សូន្យ ដោយ​សូន្យ”
  2. “គំនិតដ៏អស្ចារ្យនៅពីក្រោយ Shib គឺមិនដែលសហការពីមុនមកទេ” 
  3. “យើងស្រឡាញ់សត្វឆ្កែ Shiba Inu” 

កាក់ Shiba Inu​ ​ត្រូវ​បាន​បែង​ចែក​ tokens ជាបីដើម្បី​ជួយ​ដល់​មុខងារ​ប្រព័ន្ធ​អេកូឡូស៊ី​គ្រីបតូ​ទាំងមូលនេះ៖

  1. SHIB – នេះគឺជារូបិយប័ណ្ណ Shiba Inu មូលដ្ឋានដែលអាចជួញដូរ និងប្រើប្រាស់ជាមធ្យោបាយផ្ទេរ និងទទួលប្រាក់បែបវិមជ្ឈការ ហើយជាកាក់បង្កើតសហគមន៍ (community-building cryptocurrency) ។
  2. LEASH – token នេះត្រូវបានកំណត់ត្រឹម 107,646 ដែលធ្វើឱ្យវាក្លាយជាកាក់ដែលទាក់ទងនឹង Shiba Inu មានចំនួនតិចជាងគេ។ វាផ្តល់រង្វាន់ staking សម្រាប់ផ្ទៀង​ផ្ទាត់ប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូនេះ
  3. BONE –  token នេះមានចំនួន 250 លាន ហើយវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Shiba Inu បោះឆ្នោតលើសំណើផ្សេងៗ

គេហទំព័រ SHIBA INU អញ្ជើញសិល្បករដែលបំផុសគំនិតដោយសត្វឆ្កែមកពីជុំវិញពិភពលោក ដើម្បីជំរុញ “ចលនាសិល្បៈ Shiba” ដែលពួកគេនាំយកសហគមន៍ SHIBA INU ចូលទៅក្នុងទីផ្សារ NFT ។ SHIBA INU ក៏បានបង្កើតយុទ្ធនាការមួយដោយប្រើ Amazon Smile ដើម្បីប្រមូលការបរិច្ចាគដើម្បីជួយសង្គ្រោះសត្វឆ្កែ Shiba Inu ពិតប្រាកដជាមួយសមាគមជួយសង្គ្រោះ Shiba Inu ។

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy