អ្នកជួញដូរកាក់ PEPE ម្នាក់ប្រែ $3K ទៅ $46M ក្នុងរយៈពេលមួយខែ
អ្នកជួញដូររូបិយប័ណ្ណគ្រីបតូម្នាក់បានចំណេញជាង 15,000 ដងពីលុយវិនិយោគដើមលើកាក់ PEPE គឺ $3,000 ដុល្លារដែលក្រោយមកការវិនិយោគរបស់គាត់បានកើនឡើងដល់ $46 លានដុល្លារក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។
កាបូបមួយបានទិញកាក់ PEPE ចំនួន 4.9 ពាន់ពាន់លានដុល្លារក្នុងតម្លៃ $3,000 ដុល្លារកាលពីថ្ងៃទី 15 ខែមេសា ដែលពេលនេះមានតម្លៃជាង $56 លានដុល្លារ។
Trader ម្នាក់នេះបានលក់កាក់ PEPE ក្នុងចំនួន 1.41 ពាន់ពាន់លាន PEPE ក្នុងទឹកប្រាក់ $7.4 លានដុល្លារ។ ឥឡូវនេះគាត់នៅសល់ 3.5 ពាន់ពាន់លាន PEPE ទៀតដែលមានតម្លៃ $38.9 លានដុល្លារ នេះបើយោងតាមការបង្ហោះរបស់ Lookonchain’s កាលពីថ្ងៃទី 15 ខែឧសភា ។
មូលធនប័ត្រទីផ្សារបច្ចុប្បន្នរបស់ Pepe គឺ $4.5 ពាន់លានដុល្លារដែលធ្វើឱ្យវាក្លាយជា memecoin ធំជាងគេទីបីបន្ទាប់ពី Dogecoin និង Shiba Inu ។