Mr. 100 ទិញ Bitcoin ជាលើកដំបូងចាប់តាំងពី Halving
តម្លៃ Bitcoin បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែលធ្វើឱ្យមានការព្រួយបារម្ភសម្រាប់ដែលអ្នកដែលគិតថាវានឹងកើនឡើងបន្ទាប់ពីព្រឹត្តិការណ៍ Halving ទីបួន។
ចំណែកឯត្រីបាឡែន (Bitcoin whale) ដែលមានឈ្មោះហៅក្រៅថា “Mr. 100” បានទិញ Bitcoin យ៉ាងច្រើនជាលើកដំបូងចាប់តាំងពីព្រឹត្តិការណ៍នេះ។
កាបូបត្រីបាឡែន Mr. 100 បានបន្ថែមជាង 4,100 BTC ដែលមានតម្លៃជាង $242 លានដុល្លារ (ប្រហែល $58,000 ក្នុងមួយកាក់) នេះបើយោងតាមទិន្នន័យពី Bitinfocharts ។
នេះបង្ហាញពីការទិញ Bitcoin ដំបូងរបស់កាបូបនេះចាប់តាំងពីថ្ងៃទី 19 ខែមេសា មួយថ្ងៃមុន Bitcoin halving 2024 ។
អាសយដ្ឋានត្រីបាឡែននេះបានបន្តទទួល BTC ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2022 នៅពេលដែល FTX បានដួលរលំ។ កាបូបនេះបន្តទិញយ៉ាងហោចណាស់ 100 BTC ស្ទើរតែរាល់ថ្ងៃចាប់តាំងពីថ្ងៃទី 14 ខែកុម្ភៈ លើកលែងតែរយៈពេលក្រោយ halving។
Mr. 100 បច្ចុប្បន្នគឺជាអ្នកកាន់ Bitcoin ធំជាងគេទី 12 ដែលមានច្រើនជាង 65,155 BTC ។ តើនេះមានន័យថា Bitcoin នឹងមិនបន្តធ្លាក់ទៀតទេ?