ក្រុមហ៊ុន MicroStrategy បានទិញ 11,931 Bitcoin ក្នុងតម្លៃ $786 លានដុល្លារ
MicroStrategy ជាក្រុមហ៊ុន software ដែលបានចុះបញ្ជីនៅលើ Nasdaq និងជាម្ចាស់ bitcoin ដ៏ច្រើនបានទិញ bitcoin ចំនួន 11,931 ក្នុងតម្លៃទឹកប្រាក់ $786 លានដុល្លារបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍។
គិតត្រឹមដំណាច់ខែមេសា ក្រុមហ៊ុនដែលដឹកនាំដោយប្រធានប្រតិបត្តិគឺលោក Michael Saylor នេះបានកាន់កាប់ bitcoin ចំនួន 214,400 ។
ការទិញបន្ថែមចុងក្រោយនេះនាំឲ្យចំនួន bitcoin សរុបរបស់ក្រុមហ៊ុននេះកើនដល់ 226,331 ដែលមានតម្លៃដល់ $14.6 ពាន់លានដុល្លារ (គិតតាមតម្លៃបច្ចុប្បន្នគឺប្រហែល $64,700 ដុល្លារ)។ Bitcoin របស់ក្រុមហ៊ុននេះត្រូវបានទិញក្នុងតម្លៃជាមធ្យម $36,798 ដុល្លារក្នុងមួយកាក់។
នៅថ្ងៃទី 20 ខែមិថុនា MicroStrategy បានប្រកាសថា “នៅចន្លោះថ្ងៃទី 27 ខែមេសា និងថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2024 ក្រុមហ៊ុន MicroStrategy បានទិញ bitcoin ប្រហែល 11,931 ក្នុងតម្លៃប្រហែល $786 លានដុល្លារជាសាច់ប្រាក់ក្នុងតម្លៃជាមធ្យមប្រហែល $65,883 ដុល្លារក្នុងមួយ bitcoin រួមទាំងថ្លៃសេវា និងការចំណាយ”។
ភាគហ៊ុនរបស់ MicroStrategy (MSTR) បានកើនឡើងប្រហែល 10 ដងចាប់តាំងពីការទិញ bitcoin ក្នុងឆ្នាំ 2020 ។