skip to Main Content

តើការជីកយក Bitcoin អាចចំណេញទេ?

ហេតុអ្វីបានជា Bitcoin ត្រូវការ miners?

Bitcoin ត្រូវការ miner ដើម្បីធានាសុវត្ថិភាពនៃបណ្តាញ។ Miner កាន់តែច្រើន បណ្តាញកាន់តែរឹងមាំ។ នេះគឺដោយសារតែប្រតិបត្តិការរបស់ Bitcoin នីមួយៗត្រូវបានផ្ទៀងផ្ទាត់ដោយ miner គ្រប់រូបនៅលើបណ្តាញ មុនពេលដែលវាត្រូវបានដាក់បញ្ចូលក្នុងបណ្តាញ blockchain ទាំងមូល។ នេះត្រូវបានគេស្គាល់ថាជា Proof of Work (PoW) ហើយវាគឺជាយន្តការ mechanism ដែលធ្វើឱ្យពិបាកសម្រាប់អ្នកវាយប្រហារ attacker ក្នុងការក្លែងបន្លំ ឬត្រលប់ប្រតិបត្តិការ Bitcoin ឲ្យដូចដើមវិញ។

ការ mining បញ្ចៀសការចំណាយទ្វេដង

ការចំណាយទ្វេដង Double-spending សំដៅលើពេលដែលម្ចាស់ Bitcoin ចំណាយ Bitcoin របស់គាត់ពីរដង។ នេះជាធម្មតាមិនមែនជាបញ្ហាជាមួយរូបិយប័ណ្ណ fiat នោះទេ ដោយសារតែសាច់ប្រាក់កំពុងត្រូវបានផ្លាស់ប្តូរសម្រាប់ទំនិញ ឬសេវាកម្ម។ ខណៈពេលដែលលុយក្លែងក្លាយបង្កបញ្ហានេះ តែវាមិនដូចការចំណាយប្រាក់ដុល្លារដូចគ្នាពីរដងនោះទេ។

Miner ផ្ទៀងផ្ទាត់ប្រតិបត្តិការដើម្បីពង្រឹងភាពស្របច្បាប់នៃបណ្តាញ និងពិនិត្យមើលប្រតិបត្តិការដើម្បីប្រាកដថាអ្នកប្រើប្រាស់មិនបានព្យាយាមចំណាយ ឬផ្ញើ Bitcoin ដូចគ្នាពីរដងទេ។

តើការជីកយក Bitcoin អាចចំណេញទេ?

សម្រាប់ miner ម្នាក់ៗ វាពិតជាលំបាកណាស់ក្នុងការរកប្រាក់ចំណេញពីការជីកយក Bitcoin ។ មានកត្តាមួយចំនួនដែលកំណត់ថាតើការជីកយក Bitcoin ទទួលបានផលចំណេញឬអត់។

ទាំងនេះរួមមាន៖

  • ថ្លៃអគ្គិសនីដែលផ្តល់ថាមពលដល់ឧបករណ៍ mining Bitcoin (mining rig)
  • ការចំណាយ និងដំណើរការរបស់ hardware 
  • កម្រិតលំបាកនៃការ mining នាពេលបច្ចុប្បន្ន និង
  • តម្លៃរបស់ Bitcoin នៅពេល mining

ការប្រៀបធៀបប្រាក់ចំណេញ

លោក ក រស់នៅក្នុងទីក្រុង A ដែលតម្លៃអគ្គិសនីគឺ 37 សេនក្នុងមួយគីឡូវ៉ាត់ម៉ោង។ គាត់ទិញ Bitcoin mining rig ក្នុងតម្លៃ $10,000 ជាមួយនឹង hash rate 140 TH/s និងការប្រើប្រាស់ថាមពលគឺ 3010w ។ លោក ក អាចជីកយកបានប្រហែល 0.1776 BTC ក្នុងមួយឆ្នាំដែលស្មើនឹងតម្លៃ $2,836 (0.1776 x តម្លៃមួយ Bitcoin នៅពេលនោះ $15,967) ប៉ុន្តែគាត់ត្រូវចំណាយអស់ $9,756 លើថ្លៃអគ្គិសនី។ លោក ក បានខាត -$6,919 ក្នុងមួយឆ្នាំ នេះមិនទាន់រាប់បញ្ចូលតម្លៃដើមនៃ hardware ផង។

អ្នកត្រូវ Sign up ជាសមាជិក Gold ឬ​ Diamond ដើម្បីអានអត្ថបទទាំងមូល

You need a Gold or Diamond membership plan to read this full article