skip to Main Content

តើ Bitcoin ស្របច្បាប់ទេ

តើ Bitcoin ដំណើរការយ៉ាងដូចម្តេច?

ដោយសារ Bitcoin គឺជារូបិយប័ណ្ណឌីជីថល វាមិនមានទម្រង់ physical (ដែលអាចកាន់បាន) ទេ។ វាត្រូវបានវិមជ្ឈការដែលមានន័យថាវាមិនត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ឬធនាគារណាមួយនោះទេ ប៉ុន្តែវាត្រូវបានគ្រប់គ្រងដោយបណ្តាញអ្នកប្រើប្រាស់ដែលជាអ្នកផ្ទៀងផ្ទាត់ និងគ្រប់គ្រងប្រតិបត្តិការ។

Proof of Work

Bitcoin ប្រើប្រាស់ Proof of Work (PoW) consensus mechanism ដែលត្រូវបានប្រើសម្រាប់ផ្ទៀង​ផ្ទាត់ប្រតិបត្តិការ និងការជីកយកកាក់ថ្មី។ ប្រព័ន្ធរបស់ Bitcoin រួមមានបណ្តុំនៃកុំព្យូទ័រដែលជាទូទៅគេហៅថា “Bitcoin miners” ឬ “nodes ថ្នាំង” ដែលទទួលខុសត្រូវក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការ និងបង្កើត Bitcoins ថ្មី។

Bitcoin ដំណើរការលើ blockchain ដែលជាសៀវភៅកត់ត្រាសាធារណៈដែលកត់ត្រារាល់ប្រតិបត្តិការរបស់ Bitcoin ។ នៅពេលដែលប្លុកថ្មីត្រូវបានជីកយក ពួកវាត្រូវបានដាក់បន្ថែមទៅ blockchain ហើយមិនអាចផ្លាស់ប្តូរតាមមធ្យោបាយណាមួយឡើយ។

បច្ចេកវិទ្យា P2P

Bitcoin ប្រើប្រាស់បច្ចេកវិទ្យា peer-to-peer (P2P) ដើម្បីដំណើរការបែបវិមជ្ឈការ។ P2P សំដៅលើការផ្លាស់ប្តូរដោយផ្ទាល់នៃឯកសារ ព័ត៌មាន ឬទ្រព្យសម្បត្តិដោយមិនឆ្លងកាត់ server ឬអាជ្ញាធរកណ្តាល។ Peer-to-peer ក៏មានន័យថា គ្មាននរណាម្នាក់អាចគ្រប់គ្រងប្រព័ន្ធទាំងមូលបាននោះទេ ផ្ទុយទៅវិញ វាពឹងផ្អែកលើកិច្ចសហប្រតិបត្តិការពីអ្នកប្រើប្រាស់ទាំងអស់ដើម្បីដំណើរការបានត្រឹមត្រូវ។

កាបូបឌីជីថល

ឯកតាទាំងអស់នៃ Bitcoin ត្រូវបានរក្សាទុកនៅក្នុងកាបូបឌីជីថល។ នេះគឺជាយន្តការកម្មវិធីដែលចាំបាច់សម្រាប់ការផ្ញើ ទទួល និងរក្សាទុក Bitcoin និងទ្រព្យសម្បត្តិគ្រីបតូផ្សេងទៀត។ រាល់កាបូប Bitcoin មានសោសាធារណៈ និងសោឯកជន។ សោសាធារណៈគឺជាអាសយដ្ឋានដែលកំណត់គណនីរបស់អ្នកនៅលើបណ្តាញ Bitcoin ។ វាប្រៀបដូចជាលេខគណនីធនាគារ។ ប្រសិនបើនរណាម្នាក់កំពុងផ្ញើ Bitcoin ទៅកាបូបរបស់អ្នក ពួកគេនឹងត្រូវការអាសយដ្ឋាននេះ។ សោឯកជនប្រៀបបានដូចជាលេខកូដ PIN របស់ធនាគារ។ វាជាពាក្យសម្ងាត់តែមួយគត់ដែលតម្រូវឱ្យអ្នកប្រើវាដើម្បីចូលយកលុយនៅក្នុងកាបូបរបស់អ្នក។

តើ Bitcoin ត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?

Bitcoin ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ដំណើរការមួយហៅថា Bitcoin mining ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលកុំព្យូទ័រដើម្បីដោះស្រាយបញ្ហា mathematical នៅលើបណ្តាញ Bitcoin ។ រាល់ពេលដែលប្លុកថ្មីត្រូវបានជីកយក វាបង្កើត Bitcoins ថ្មីដែល miners ទទួលបានជារង្វាន់សម្រាប់ការរួមចំណែកថាមពលកុំព្យូទ័ររបស់ពួកគេទៅកាន់បណ្តាញ Bitcoin ។

គន្លឹះសំខាន់ៗ
ការជីកយក Bitcoin ត្រូវប្រើប្រាស់ថាមពលគណនាពីអ្នកប្រើប្រាស់ជុំវិញពិភពលោកដើម្បីដោះស្រាយបញ្ហាគណិត (mathematical) ដ៏ស្មុគស្មាញ នេះគឺដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការ និងបង្កើតកាក់ថ្មីបាន។ Miners ដែលដោះស្រាយបញ្ហាដោយជោគជ័យត្រូវបានផ្តល់រង្វាន់ជា Bitcoin សម្រាប់ការរួមចំណែករបស់ពួកគេ។

នៅពេលដែលបណ្តាញ Bitcoin ត្រូវបានចាប់ផ្តើមក្នុងឆ្នាំ 2009 រង្វាន់ប្លុកគឺ 50 BTC សម្រាប់ miner ដែលដោះស្រាយបញ្ហាបានជោគជ័យ។ ជាមុខងារស្នូលនៃការរចនារបស់ Bitcoin រង្វាន់នេះត្រូវបានកាត់បន្ថយប្រហែលពាក់កណ្តាលរៀងរាល់បួនឆ្នាំម្តង (រាល់ 210,000 ប្លុក) ដែលបង្កើនភាពខ្វះខាត scarcity និងតម្រូវការ ហើយនេះជាមូលហេតុដែលធ្វើឲ្យតម្លៃ Bitcoin កើនឡើង។

តើមាន Bitcoin សរុបប៉ុន្មាន?

Bitcoin មានការផ្គត់ផ្គង់អតិបរមាចំនួន 21 លាន។ បច្ចុប្បន្ននេះមាន Bitcoins ជាង 19 លានកំពុងចរាចរ ហើយមានអ្នកប្រើប្រាស់ចំនួន 54 លាននាក់នៅលើបណ្តាញ Bitcoin ។ ចំនួននេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើងនៅពេលដែលមនុស្ស និងអង្គការកាន់តែច្រើនបានយល់ដឹងពីអត្ថប្រយោជន៍របស់ Bitcoin ។

តើ Bitcoin ស្របច្បាប់ទេ?

នៅក្នុងប្រទេសជាច្រើន Bitcoin គឺស្របច្បាប់ តែវាត្រូវបានគេចាត់ទុកថាជាទ្រព្យសកម្មមូលធន capital gain asset ដែលមានន័យថាតម្រូវឲ្យបង់ពន្ធនៅក្នុងប្រទេសភាគច្រើន។ ប្រទេសចិនបានដាក់កម្រិតយ៉ាងខ្លាំងលើការប្រើប្រាស់ Bitcoin និងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត។ ការបង្ក្រាបបានកើតឡើងនៅឆ្នាំ 2021 ដែលធ្វើឲ្យការជីកយក Bitcoin ត្រូវផ្លាស់ប្តូរទីតាំងទៅកាន់តំបន់ផ្សេងទៀតក្នុងពិភពលោក នេះដោយសារតែ mining ភាគច្រើនបានកើតឡើងក្នុងប្រទេសចិន។

Bitcoin ត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាអនាគតនៃលុយ។ នេះដោយសារតែការចាប់ផ្តើមដំបូងនៃបច្ចេកវិទ្យា blockchain ដែលអនុញ្ញាតឱ្យមនុស្សផ្ញើប្រាក់ឲ្យគ្នាទៅវិញទៅមកតាមរយៈបណ្តាញវិមជ្ឈការដោយមិនចាំបាច់មានភាគីទីបីដូចជាធនាគារ។

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy