យុទ្ធសាស្រ្តវិនិយោគ
-
Cautious
-
Moderate
-
Aggressive
-
អំពី
ភាគហ៊ុនគួរទិញ
20% | ភាគហ៊ុនគួរទិញ |
20% | ភាគហ៊ុនកំពូល |
10% | ភាគហ៊ុនគួរទិញ/លក់ប្រចាំខែ |
50% | ការបែងចែកភាគហ៊ុនសរុប |
ETFs គួរទិញ
20% | Vanguard Federal Money Market Fund (VMFXX) / Cash |
15% | Vanguard Short-Term Bond ETF (BSV) |
12% | Vanguard Total Stock Market ETF (VTI) |
3% | Vanguard Total International Stock Market ETF (VXUS) |
50% | ការបែងចែក ETF សរុប |
ភាគហ៊ុនគួរទិញ
30% | ភាគហ៊ុនគួរទិញ |
25% | ភាគហ៊ុនកំពូល |
10% | ភាគហ៊ុនគួរទិញ/លក់ប្រចាំខែ |
65% | ការបែងចែកភាគហ៊ុនសរុប |
ETFs គួរទិញ
10% | Vanguard Federal Money Market Fund (VMFXX) / Cash |
10% | Vanguard Short-Term Bond ETF (BSV) |
10% | Vanguard Total Stock Market ETF (VTI) |
5% | Vanguard Total International Stock Market ETF (VXUS) |
35% | ការបែងចែក ETF សរុប |
ភាគហ៊ុនគួរទិញ
35% | ភាគហ៊ុនគួរទិញ |
30% | ភាគហ៊ុនកំពូល |
15% | ភាគហ៊ុនគួរទិញ/លក់ប្រចាំខែ |
80% | ការបែងចែកភាគហ៊ុនសរុប |
ETFs គួរទិញ
10% | Vanguard Total Stock Market ETF (VTI) |
5% | Vanguard Federal Money Market Fund (VMFXX) / Cash |
5% | Vanguard Total International Stock Market ETF (VXUS) |
20% | ការបែងចែក ETF សរុប |
ប្រភេទនៃការវិនិយោគ
1. ភាគហ៊ុនប្រភេទ Aggressive
ភាគហ៊ុនទាំងនេះអាចផ្តល់ផលចំណេញច្រើន ប៉ុន្តែក៏មកជាមួយនឹងហានិភ័យខ្ពស់ និងការប្រែប្រួលតម្លៃផងដែរ។ វាជារឿងធម្មតាទេសម្រាប់ភាគហ៊ុនប្រភេទ Aggressive ធ្លាក់ចុះ 30% ឬច្រើនជាងនេះ ដូច្នេះអ្នកត្រូវផ្តោតលើការវិនិយោគរយៈពេលវែងជាជាងការប្រែប្រួលក្នុងរយៈពេលខ្លី។
លក្ខណៈទូទៅនៃភាគហ៊ុន Aggressive ៖
- ជាធម្មតា ក្រុមហ៊ុនខ្នាតតូចដល់ខ្នាតមធ្យមដែលមានប្រាក់ចំណូលកើនឡើងយ៉ាងឆាប់រហ័ស
- ក្រុមហ៊ុនដែលណែនាំបច្ចេកវិទ្យា ឬគំនិតថ្មីៗ និងយកឈ្នះដៃគូប្រកួតប្រជែងដើម្បីចាប់យកឱកាសទីផ្សារធំ
- ប្រហែលជាមិនទាន់បង្កើតប្រាក់ចំណូលវិជ្ជមាន ឬលំហូរសាច់ប្រាក់ជាប់លាប់នៅឡើយ
2. ភាគហ៊ុនប្រភេទមធ្យម (Moderate)
ភាគហ៊ុនទាំងនេះអាចផ្តល់នូវប្រាក់ចំណេញមួយចំនួនដែលអាចជួយការពារផលប័ត្ររបស់អ្នកពីការខាតបង់ក្នុងរយៈពេលខ្លី។ ពួកវាប្រហែលជាមិនស្ថិតនៅជួរមុខនៃឧស្សាហកម្មរបស់ខ្លួនឡើយ ប៉ុន្តែក្រុមហ៊ុនទាំងអស់នេះនឹងទទួលជោគជ័យក្នុងរយៈពេលវែង។
លក្ខណៈទូទៅនៃភាគហ៊ុន Moderate ៖
- ជាធម្មតា ក្រុមហ៊ុនខ្នាតមធ្យមដល់ខ្នាតធំដែលមានអាជីវកម្មរឹងមាំ ហើយនៅមានកន្លែងច្រើនសម្រាប់ការលូតលាស់
- ជាទូទៅ បន្តបង្កើនប្រាក់ចំណេញ
- មានសក្តានុពលក្នុងការក្លាយជាក្រុមហ៊ុនឈានមុខគេ
3. ភាគហ៊ុនប្រភេទ Cautious
ភាគហ៊ុនទាំងនេះបង្ហាញពីលទ្ធផលអាជីវកម្មដែលអាចប៉ានស្មាន និងអាចទុកចិត្តបាន តែជាធម្មតាវាមិនផ្តល់ផលចំណេញច្រើននោះទេ។ វាល្អសម្រាប់ការរក្សាដើមទុនវិនិយោគ និងការបង្កើតប្រាក់ចំណូលដែលធ្វើឱ្យភាគហ៊ុនប្រភេទនេះមានតម្លៃនៅក្នុងផលប័ត្ររបស់អ្នក។
លក្ខណៈទូទៅនៃភាគហ៊ុន Cautious ៖
- ជាធម្មតា ក្រុមហ៊ុនខ្នាតមធ្យមដល់ធំដែលមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់
- តារាងតុល្យការរឹងមាំ ប្រាក់ចំណូលល្អ និងការបង្កើតលំហូរសាច់ប្រាក់ដ៏រឹងមាំ
- ទំនងជាផ្តល់រង្វាន់ដល់ម្ចាស់ភាគហ៊ុនជាមួយនឹងភាគលាភ
របៀបប្រើប្រាស់ប្រភេទវិនិយោគ
អ្នកគួរយល់ពីកម្រិតក្នុងការទទួលយកហានិភ័យរបស់អ្នក។ មានតែអ្នកទេដែលអាចសម្រេចចិត្តថាការវិនិយោគប្រភេទណាដែលសាកសមបំផុតសម្រាប់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។
អ្នកគួរបង្កើតផលប័ត្រចម្រុះដើម្បីទទួលបានជោគជ័យក្នុងរយៈពេលវែង មានន័យថាអ្នកគួររួមបញ្ចូលប្រភេទវិនិយោគទាំង 3 នៅក្នុងផលប័ត្ររបស់អ្នក។