skip to Main Content

ការវិនិយោគ Crypto សម្រាប់អ្នកចាប់ផ្តើមដំបូង

ការវិនិយោគលើរូបិយប័ណ្ណគ្រីបតូអាចជាវិធីដ៏ល្អមួយដើម្បីធ្វើពិពិធកម្មផលប័ត្ររបស់អ្នក diversify portfolio។ ទោះបីជាទីផ្សារគ្រីបតូមានភាពប្រែប្រួលខ្លាំងនៅពេលខ្លះក៏ដោយ វាក៏បានបង្ហាញពីការរីកចម្រើនមិនគួរឱ្យជឿចាប់តាំងពីការចាប់ផ្តើមរបស់វាទាក់ទងនឹងការកើនឡើងនៃតម្លៃទីផ្សារ ហើយក៏មានការទទួលយកបច្ចេកវិទ្យានៅក្នុងពិភពពិតផងដែរ។ អត្ថបទមួយនេះនឹងរៀបរាប់លម្អិតអំពីរបៀបជ្រើសរើសក្រុមហ៊ុនវិនិយោគរូបិយប័ណ្ណគ្រីបតូ ឬ crypto exchange ល្បីឈ្មោះដើម្បីធានាថាអ្នកកំពុងទិញគ្រីបតូដំបូងរបស់អ្នកពីប្រភពដែលអាចទុកចិត្តបាន។ អត្ថបទនេះក៏និយាយអំពីយុទ្ធសាស្ត្រវិនិយោគដែលមានប្រយោជន៍ជាច្រើន និងណែនាំអ្នកពីរបៀបដើម្បីកំណត់អត្តសញ្ញាណរូបិយប័ណ្ណគ្រីបតូល្អដើម្បីវិនិយោគ។

ជ្រើសរើសក្រុមហ៊ុនវិនិយោគដ៏មានកេរ្តិ៍ឈ្មោះមួយ

ប្រសិនបើអ្នកចង់ចាប់ផ្តើមការជួញដូររូបិយប័ណ្ណគ្រីបតូអ្នកត្រូវប្រើក្រុមហ៊ុនវិនិយោគ (crypto exchange) ឬវេទិកាឈ្មួញកណ្តាល (broker platform)។ ក្រុមហ៊ុនវិនិយោគនីមួយៗផ្តល់នូវវេទិកា និងឧបករណ៍ដើម្បីជួញដូររូបិយប័ណ្ណ fiat របស់អ្នកលើជម្រើសនៃគ្រីបតូរបស់អ្នក។ មានexchangeរាប់រយលើទីផ្សារ ដូច្នេះតើអ្នកដឹងថាត្រូវប្រើមួយណាទេ? Exchange ដែលល្អ និងល្បីមួយគួរមាន៖

  • ងាយស្រួលប្រើ (user-friendly) និងផ្តល់បទពិសោធន៍ប្រើប្រាស់ល្អ (user experience)
  • ផ្តល់ជម្រើសសុវត្ថិភាពដ៏ល្អ ដើម្បីការពារទ្រព្យសម្បត្តិគ្រីបតូរបស់អ្នក
  • អាចវិនិយោគលើរូបិយប័ណ្ណគ្រីបតូផ្សេងៗជាច្រើនបាន
  • ផ្តល់ជូននូវការគាំទ្រអតិថិជនដ៏ល្អ
  • ផ្តល់ជូនថ្លៃជួញដូរទាប
  • ផ្តល់ជូនជម្រើសផ្សេងៗសម្រាប់ការដកប្រាក់ (ទៅកាន់កាបូបលុយគ្រីបតូខាងក្រៅ) និងប្រតិបត្តិការលើអ៊ីនធឺណិត

មាន exchange មួយចំនួនដែលបំពេញតាមលក្ខខណ្ឌខាងលើ។ ឧទាហរណ៍ Bybit គឺជាវេទិកាពាណិជ្ជកម្មដ៏ពេញនិយមមួយ។ អ្នក​ប្រើ​មួយ​ចំនួនជ្រើសរើស exchange មួយ​ដោយ​សារ​តែ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ អ្នកខ្លះទៀតជ្រើសរើស exchange ដោយសារតែមានការបញ្ចុះតម្លៃលើរូបិយប័ណ្ណគ្រីបតូមួយចំនួន។ អ្នកត្រូវដឹងពីសេវាកម្មទាំងអស់ដែល exchange មួយផ្តល់ជូន និងអ្វីមិនផ្តល់ជូនមុនពេលសម្រេចចិត្តដាក់ប្រាក់ដែលអ្នករកបានយ៉ាងលំបាកមកវិនិយោគ។

តើរូបិយប័ណ្ណគ្រីបតូណាដែលល្អបំផុតក្នុងការវិនិយោគ?

អ្នកខ្លះជឿថា Bitcoin គឺជារូបិយប័ណ្ណគ្រីបតូតែមួយគត់ដែលអ្នកត្រូវការ ព្រោះវាជារូបិយប័ណ្ណគ្រីបតូដែលចាស់ជាងគេ និងធំជាងគេ តែវិនិយោគិនគ្រីបតូភាគច្រើនយល់ថាវាជាគំនិតល្អក្នុងការបង្កើតផលប័ត្រចម្រុះ (ការបែងចែកការវិនិយោគ) លើរូបិយប័ណ្ណឌីជីថលផ្សេងៗគ្នា។

Bitcoin និង Ethereum គឺជាទ្រព្យសកម្មឌីជីថលដ៏សំខាន់បំផុតសម្រាប់ការវិនិយោគព្រោះវាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ អ្នកវិនិយោគជាច្រើនបានវិនិយោគលើ Bitcoin និង Ethereum ប្រមាណ 80-90% ហើយ 10-20% សម្រាប់វិនិយោគលើ altcoins ដែលមានតម្លៃទាប។ ការវិនិយោគលើរូបិយប័ណ្ណគ្រីបតូផ្សេងទៀតតែងមានហានិភ័យខ្ពស់ជាង ប៉ុន្តែកាក់ទាំងនោះអាចផ្តល់ផលចំណេញលើសពី Bitcoin និង Ethereum នៅពេលដែលការអនុម័តកើនឡើង ទីផ្សាររបស់កាក់ទាំងនោះក៏កើនឡើង។ ប្រភេទនៃការបំបែកផលប័ត្រនេះគឺស្រដៀងទៅនឹងទូកដែរ Bitcoin និង Ethereum ប្រៀបដូចកាប៊ីនទូក និង deck (អ្វីៗគ្រប់យ៉ាងនៅពីលើទឹក) ហើយ altcoins តម្លៃទាបប្រៀបដូចសំបកទូក។

កត់ចំណាំ
វាពិតជាសំខាន់ណាស់ដែលអ្នកធ្វើការស្រាវជ្រាវដោយខ្លួនឯងមុនពេលអ្នកចាប់ផ្តើមវិនិយោគលើរូបិយប័ណ្ណគ្រីបតូ នេះដោយសារតែមានការបោកប្រាស់ជាច្រើននៅលើទីផ្សារគ្រីបតូ។

វិធីមើលអត្តសញ្ញាណរូបិយប័ណ្ណគ្រីបតូដែលល្អ

មានរូបិយប័ណ្ណគ្រីបតូជាង 20,000 នៅលើទីផ្សារ។ គម្រោងល្អៗជាច្រើនដែលមានសក្ដានុពលខ្ពស់ ប៉ុន្តែមិនមែនគ្រប់រូបិយប័ណ្ណឌីជីថលនឹងទទួលបានជោគជ័យនោះទេ។ នៅក្នុងទីផ្សារគ្រីបតូ វាក៏មានការបោកប្រាស់ជាច្រើន និងគ្រោងការណ៍ឆាប់មានបាន get-rich-quick schemes ផងដែរ ដូច្នេះវាពិតជាសំខាន់ណាស់ដែលត្រូវដឹងពីរបៀបកំណត់អត្តសញ្ញាណរូបិយប័ណ្ណគ្រីបតូល្អ។ គន្លឹះនោះគឺការរៀនធ្វើការស្រាវជ្រាវឲ្យត្រឹមត្រូវ និងហ្មត់ចត់ដែលអាចមើលលើករណីប្រើប្រាស់ ការអនុម័ត ទីផ្សារ និងផែនការ។

ករណីប្រើប្រាស់

Cryptocurrencies ភាគច្រើនមានករណីប្រើប្រាស់ជាក់លាក់ ឬមានគោលបំណងដោះស្រាយបញ្ហាដោយប្រើបច្ចេកវិទ្យា blockchain ដែលជាបច្ចេកវិទ្យាមូលដ្ឋានដែលអនុញ្ញាតឲ្យ cryptocurrencies ដំណើរការបាន។ អ្វីដែលសំខាន់បំផុតគឺការកំណត់អត្តសញ្ញាណរូបិយប័ណ្ណគ្រីបតូដែលមានសក្ដានុពលខ្ពស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដោយផ្អែកលើករណីប្រើប្រាស់របស់កាក់នីមួយៗ។ និយាយឲ្យសាមញ្ញទៅ អ្នកត្រូវស្វែងរកគម្រោងណាដែលផ្តល់ប្រយោជន៍ដែល Bitcoin និង Ethereum មិនអាចធ្វើបាន។ ឧទាហរណ៍ កាក់ទូទាត់ (ឬរូបិយប័ណ្ណឌីជីថល) ដែលមានល្បឿនលឿនជាង និងថោកជាង Bitcoin ឬកាក់ដែលផ្តល់វិមជ្ឈការហិរញ្ញវត្ថុដោយមានសុវត្ថិភាពខ្ពស់ (DeFi) ដែលកំពុងតែប្រកួតប្រជែងនឹងស្ថាប័នហិរញ្ញវត្ថុបែបប្រពៃណី នេះអាចជាការវិនិយោគដ៏ល្អ។

ការអនុម័ត – Adoption

ការអនុម័ត (ការទទួលយក) គឺជាចំនួនមនុស្សដែលកំពុងប្រើប្រាស់ផលិតផល ឬសេវាកម្មណាមួយ។ ការអនុម័តគឺមានអានុភាពខ្ពស់ ជាពិសេសនៅពេលភ្ជាប់ជាមួយនឹងករណីប្រើប្រាស់។ ឧទាហរណ៍ ប្រសិនបើអ្នកមានកាក់ទូទាត់ដែលលឿន និងថោកជាង Bitcoin ប៉ុន្តែមានតែក្រុមហ៊ុនមួយនៅក្នុងប្រទេសម៉ូសំប៊ិក Mozambique ប៉ុណ្ណោះដែលទទួលយកវា ពេលនោះឱកាសដែលអាចជោគជ័យគឺតិចតួចណាស់។ ឧទាហរណ៍ដ៏ល្អមួយចំនួននៃការទទួលយកខ្នាតធំគឺ Tesla ដែលព្រមទទួលយក Bitcoin ក្នុងការទិញរថយន្ត និង Visa ព្រមប្រើ Ethereum blockchain ដើម្បីទូទាត់ប្រាក់។ ជាទូទៅ គេហទំព័រផ្លូវការជាប្រភពដែលអាចទុកចិត្តបានក្នុងការវាស់វែងកម្រិតនៃការអនុម័តគម្រោង។ វាក៏អាចជាគំនិតល្អផងដែរក្នុងការពិនិត្យមើលគេហទំព័រព័ត៌មានដូចជា CoinDesk ឬសួរលើ Twitter ឬ Reddit ដើម្បីផ្ទៀងផ្ទាត់ថាការអនុម័តនោះគឺស្របច្បាប់ និងមិនមែនគ្រាន់តែជាការផ្សព្វផ្សាយចោលនោះទេ។

មូលធន​ទីផ្សារ – Market capitalization

មូលធនប័ត្រទីផ្សារ គឺជាតម្លៃទីផ្សារសរុបនៃរូបិយប័ណ្ណគ្រីបតូ ដែលកំណត់ដោយការគុណតម្លៃនៃកាក់នឹងចំនួនកាក់ដែលកំពុងចរាចរ (តម្លៃកាក់ x ចំនួនកាក់កំពុងចរាចរ)។ ប្រសិនបើអ្នកបានរកឃើញកាក់មួយដែលមានករណីប្រើប្រាស់ដ៏អស្ចារ្យ និងកម្រិតខ្ពស់នៃការទទួលយក ការក្រឡេកមើលតម្លៃទីផ្សារអាចជាជំហានបន្ទាប់ដ៏ល្អ។ មូលធនប័ត្រទីផ្សារអាចជួយអ្នកកំណត់ថាតើគម្រោងមួយមានតម្លៃទាប ឬមានតម្លៃលើស។ ឧទាហរណ៍ មានគម្រោងថ្មីដ៏មួយត្រូវបានចាប់ផ្តើមជាមួយនឹងមូលធនទីផ្សារចំនួន 50 លានដុល្លារ។ វាផ្តល់ជូននូវសេវាកម្មដ៏ល្អដែលមានការអនុម័តល្អ ហើយវាក៏ល្អដូចទៅនឹងគម្រោងមួយផ្សេងទៀតដែលមានទីផ្សារមូលបត្ររហូតដល់ 10 ពាន់លានដុល្លារ នេះ​បង្ហាញ​ថា​គម្រោងថ្មី​នេះ​មាន​លទ្ធភាពច្រើន​ក្នុងការ​រីក​ចម្រើន។ CoinMarketCap និង CoinGecko គឺជាធនធានដ៏ល្អសម្រាប់ពិនិត្យមើលតួលេខទីផ្សារមូលធន និងតម្លៃកាក់។

ផែនការ – Road map

រូបិយប័ណ្ណគ្រីបតូភាគច្រើនមានផែនការច្បាស់លាស់នៅលើគេហទំព័រផ្លូវការរបស់ពួកគេដែលរៀបរាប់ពីគោលបំណងនៃការអភិវឌ្ឍន៍បច្ចុប្បន្នរបស់ពួកគេ និងព័ត៌មានលម្អិតអំពីគោលដៅសម្រាប់ឆ្នាំក្រោយ ឬច្រើនឆ្នាំទៅមុខទៀត។ នេះអាចជាប្រភពព័ត៌មានដ៏មានតម្លៃ ដូច្នេះសូមអានវាឱ្យបានហ្មត់ចត់។ តើ​ផែនការ​អាច​ឈាន​ដល់​​ដំណាក់កាលសំខាន់ៗ​ milestone ឬ​ទេ? តើគោលដៅអាចសម្រេចបានដែរឬទេ? តើមានអ្វីនៅក្នុងផែនការដែលអាចទាក់ទាញអ្នកវិនិយោគ ឬបង្កើនការអនុម័ត? ធនធានដ៏ល្អបំផុតគឺជាគេហទំព័រផ្លូវការ ប៉ុន្តែគេហទំព័រដូចជា CoinMarketCal ក៏ល្អសម្រាប់ការតាមដានព្រឹត្តិការណ៍ និងដំណាក់កាលសំខាន់ៗផងដែរ។ ជាធម្មតាមានប្រធានបទសន្ទនានៅលើ Twitter និង Reddit ដែលពិភាក្សាអំពីប្រធានបទទាំងនេះ។

កត់ចំណាំ
ទោះបីជាគេហទំព័រដូចជា Twitter និង Reddit គឺជាធនធានដ៏ល្អសម្រាប់ព័ត៌មាន និងការរៀនសូត្រក៏ដោយ មិនមែនអ្វីៗទាំងអស់ដែលអ្នកស្វែងរកនៅទីនោះគឺជាការពិត ឬអាចផ្ទៀងផ្ទាត់បាននោះទេ។

យុទ្ធសាស្រ្តនៃការវិនិយោគ និងការជួញដូររូបិយប័ណ្ណគ្រីបតូ

ឥឡូវ​ចាត់ទុកថាអ្នក​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ហើយ​អ្នក​បាន​រក​ឃើញ​ទ្រព្យ​សកម្ម​គ្រីបតូ​មួយ​ចំនួន​ដែល​អ្នក​ចង់​វិនិយោគ។ តើ​ឥឡូវ​នេះ​អ្នកត្រូវធ្វើអ្វីទៀត? វាជារឿងសំខាន់ក្នុងការស្វែងរកយុទ្ធសាស្រ្តជួញដូរគ្រីបតូ ហើយប្រើយុទ្ធសាស្រ្តនោះឲ្យជាប់លាប់។ អ្នកចាប់ផ្តើមដំបូងដែលជោគជ័យភាគច្រើនមានទំនោរប្រើយុទ្ធសាស្រ្តជួញដូរ ដូចជា dollar-cost averaging, វិនិយោគរយៈ​ពេល​វែង holding និងការទិញពេលធ្លាក់ថ្លៃ buy the dip។ យុទ្ធសាស្ត្រទាំងនេះត្រូវបានប្រើដោយជោគជ័យនៅក្នុងទីផ្សារហិរញ្ញវត្ថុបែបប្រពៃណីដូចជា ទីផ្សារភាគហ៊ុន ទីផ្សារមូលបត្របំណុល bond market ទីផ្សារនិស្សន្ទវត្ថុ derivatives market និងច្រើនទៀត។

Dollar-cost averaging

Dollar-cost averaging (DCA) គឺជាយុទ្ធសាស្ត្រសាមញ្ញមួយដោយវិនិយោគប្រាក់បន្តិចបន្តួចជាប្រចាំ ហើយមិនគិតពីលក្ខខណ្ឌទីផ្សារ។ វា​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ក្នុង​ផ្សារ​ហ៊ុន​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ DCA អាចជាមធ្យោបាយដ៏ល្អមួយដើម្បីចៀសវាងការវិនិយោគ ឬជួញដូរមតាមអារម្មណ៍ដោយផ្អែកលើការផ្លាស់ប្តូរនៅក្នុងទីផ្សារ។ វាក៏ជាយុទ្ធសាស្រ្តដ៏មានឥទ្ធិពល ជាពិសេសនៅក្នុងទីផ្សារដែលប្រែប្រួលលឿនដូចជា crypto ជាដើម។

វិនិយោគរយៈ​ពេល​វែង – Holding

Holding (ត្រូវបានគេស្គាល់នៅក្នុងសហគមន៍គ្រីបតូថា HODLing) អាចជាយុទ្ធសាស្រ្តជួញដូររយៈពេលវែងដ៏មានប្រសិទ្ធភាព។ វាត្រូវបានគេពេញចិត្តព្រោះវាទាមទារសកម្មភាពវិនិយោគតិចជាងវិធីសាស្ត្រផ្សេងទៀត។ វាពាក់ព័ន្ធនឹងការទិញទ្រព្យសកម្មគ្រីបតូហើយទុកវាសម្រាប់រយៈពេលយូរខណៈពេលដែលជៀសវាងការជំរុញចិត្តឱ្យលក់ទ្រព្យសកម្មឌីជីថលប្រសិនបើតម្លៃកើនឡើងឬធ្លាក់ចុះខ្លាំង។ គំនិតនេះគឺថាទោះបីជាទីផ្សារអាចប្រែប្រួលយ៉ាងខ្លាំងក៏ដោយគម្រោងល្អជាទូទៅនឹងដើរតាមនិន្នាការកើនឡើងក្នុងរយៈពេលវែង។

គុណវិបត្តិគឺថាអ្នកអាចទទួលបានប្រាក់ចំណេញច្រើនពីការវិនិយោគរូបិយប័ណ្ណគ្រីបតូរបស់អ្នកប៉ុន្តែអ្នករំពឹងថាតម្លៃវានឹងកើនឡើងខ្ពស់ជាងនេះ។ លើសពីនេះទៀតពេលខ្លះអ្នកអាចជាប់គាំងយូរ (ទុកកាក់របស់អ្នកដោយមិនលក់) ជាងពីអ្វីដែលអ្នកបានគ្រោងទុក។

គន្លឹះ
ប្រសិនបើកាក់ដែលអ្នកចង់វិនិយោគយូរ ហើយមានផ្តល់នូវ staking ទៀត វាគឺជាវិធីដ៏ល្អមួយក្នុងការទទួលបានរង្វាន់ពីការ staking ខណៈពេលដែលកំពុងវិនិយោគ និងរងចាំការកើនឡើងនៃតម្លៃទ្រព្យសកម្ម។

ការទិញពេលធ្លាក់ថ្លៃ – Buying the dip

ការទិញពេលធ្លាក់ថ្លៃគឺជាយុទ្ធសាស្រ្តមួយដែលគួរតែត្រូវបានប្រើតែលើទ្រព្យសកម្មគ្រីបតូដែលមានមូលដ្ឋានគ្រឹះដ៏រឹងមាំប៉ុណ្ណោះ។ វាគឺជាទម្រង់នៃការជួញដូរនិន្នាការដែលមានការព្រួយបារម្ភជាមួយនឹងការកំណត់អត្តសញ្ញាណ និងការទិញពេលធ្លាក់ថ្លៃ ឬការកែតម្រូវតម្លៃរយៈពេលខ្លីនៅក្នុងនិន្នាការកើនឡើង។ ចំនួនទឹកប្រាក់ដែលទ្រព្យសកម្មធ្លាក់ចុះ “ការធ្លាក់ថ្លៃដែលអាចទិញបាន” គឺខុសគ្នាពីអ្នកវិនិយោគម្នាក់ទៅម្នាក់។ មានវិធីផ្សេងគ្នាជាច្រើនក្នុងការគណនាការធ្លាក់ចុះទាំងនេះ។ តាមក្បួន អ្នកវិនិយោគខ្លះនឹងទិញពេលទ្រព្យសកម្មបានធ្លាក់ចុះ 10-20% ។

គុណវិបត្តិនៃវិធីសាស្រ្តនេះគឺអ្នកគិតថាអ្នកបានទិញទ្រព្យសកម្មក្នុងតម្លៃទាបហើយ តែវានៅបន្តធ្លាក់ទៀត។

គន្លឹះសំខាន់ៗ
វាងាយស្រួលក្នុងការស្វែងរក ឬបង្កើតយុទ្ធសាស្រ្តជួញដូរដែលអាចដើរសម្រាប់អ្នក។ អ្វីដែលពិបាកគឺប្រើយុទ្ធសាស្រ្តណាមួយឲ្យជាប់លាប់ទោះក្នុងស្ថានភាពបែបណាក៏ដោយ។ នៅពេលដែលអ្នកបានរកឃើញយុទ្ធសាស្រ្តរបស់អ្នកហើយ អ្នកគួរតែប្រើប្រាស់វាមិនថាអ្នកមានភាពភ័យខ្លាច ភាពមិនប្រាកដប្រជា និងការសង្ស័យ (FUD) ឬការភ័យខ្លាចនៃការបាត់បង់ឱកាស (FOMO)។

កន្លែងសម្រាប់រក្សាទុក cryptocurrency របស់អ្នក

បន្ទាប់​ពី​អ្នក​បាន​ធ្វើ​ការ​វិនិយោគ​រូបិយប័ណ្ណ​គ្រីបតូ​របស់​អ្នក វា​នឹង​ត្រូវ​រក្សា​ទុក​ក្នុង​កាបូប​លុយ​គ្រីបតូ។ កាបូបលុយគ្រីបតូ crypto wallet គឺជាយន្តការកម្មវិធី software mechanism ដែលរក្សាទុកសោសាធារណៈ និងឯកជន public and private keys របស់អ្នក ហើយសោនេះភ្ជាប់អ្នកទៅកាន់ blockchain ដែលរូបិយប័ណ្ណគ្រីបតូរបស់អ្នកកើតមានឡើង។ Exchange ភាគច្រើនមានកាបូបដាក់បញ្ចូលទៅក្នុងវេទិការបស់ពួកគេរួចស្រេចហើយ ដូច្នេះនៅពេលអ្នកទិញរូបិយប័ណ្ណគ្រីបតូ វាត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិនៅក្នុងកាបូបរបស់ exchange ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួររក្សាទុកទ្រព្យសម្បត្តិគ្រីបតូរបស់អ្នកនៅក្នុងកាបូបផ្ទាល់ខ្លួនរបស់អ្នក។

កាបូបឌីជីថលមានពីរប្រភេទ – កាបូបត្រជាក់ cold wallet និងកាបូបក្តៅ hot wallet។ កាបូបផ្នែករឹង hardware wallet ជាប្រភេទកាបូបផ្ទុកទិន្នន័យត្រជាក់ដែលរក្សាទុកទ្រព្យសម្បត្តិគ្រីបតូរបស់អ្នកក្រៅបណ្តាញ offline ដែលលុបបំបាត់ហានិភ័យនៃពួក Hacker និងអ្នកបោកប្រាស់តាមអ៊ីនធឺណិត។ នេះគឺជាវិធីសាស្រ្តមួយដែលមានសុវត្ថិភាពបំផុតសម្រាប់ការរក្សាទុកគ្រីបតូរយៈពេលវែង។ ប្រសិនបើអ្នកកំពុងស្វែងរកការជួញដូររូបិយប័ណ្ណគ្រីបតូឱ្យបានទៀងទាត់ នោះកាបូបក្តៅលើទូរស័ព្ទ ឬកុំព្យូទ័រអាចសាកសមសម្រាប់អ្នកជាង។

សង្ខេបឡើងវិញ

ទីផ្សារគ្រីបតូផ្តល់ឱកាសល្អនិងផលចំណេញច្រើនសម្រាប់អ្នកវិនិយោគថ្មី។ អត្ថបទនេះបានរៀបរាប់លម្អិតអំពីរបៀបស្វែងរករូបិយប័ណ្ណគ្រីបតូល្អដើម្បីវិនិយោគ និងរៀបរាប់អំពីយុទ្ធសាស្ត្រវិនិយោគដ៏មានប្រសិទ្ធភាពមួយចំនួន។

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy