តើអ្នកគួរទិញផ្ទះ ឬភាគហ៊ុនក្នុងឆ្នាំ 2024?
នៅពេលនិយាយអំពីការវិនិយោគ ការសម្រេចចិត្តរវាងការទិញផ្ទះ ឬភាគហ៊ុនគឺជារឿងផ្ទាល់ខ្លួនដែលអាស្រ័យលើកត្តាផ្សេងៗ រួមទាំងគោលដៅហិរញ្ញវត្ថុរបស់អ្នក និងការយល់ដឹងពីការវិនិយោគ។ ជម្រើសទាំងពីរមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន ហើយវាមានសារៈសំខាន់ណាស់ក្នុងការថ្លឹងថ្លែងដោយប្រុងប្រយ័ត្នមុនពេលធ្វើការសម្រេចចិត្ត។
ការទិញផ្ទះ
អត្ថប្រយោជន៍មួយចំនួននៃការទិញផ្ទះ
1. ការសន្សំដោយបង្ខំ៖ កម្ចីទិញផ្ទះតម្រូវឱ្យមានការបង់ប្រាក់ទៀងទាត់ដែលអាចត្រូវបានគេមើលឃើញថាជាទម្រង់នៃការសន្សំទាំងបង្ខំ។ អ្នកក្លាយជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យបន្តិចម្តងៗក្រោយការបង់ប្រាក់ម្តងៗតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា។
2. សក្តានុពលនៃកំណើន៖ តម្លៃអចលនទ្រព្យកើនជាប្រវត្តិសាស្រ្តក្នុងរយៈពេលវែង ទោះបីជាការអនុវត្តកន្លងមកមិនធានានូវលទ្ធផលនាពេលអនាគតក៏ដោយ។
3. អត្ថប្រយោជន៍លើពន្ធ៖ ការប្រាក់លើកម្ចីទិញផ្ទះ និងពន្ធលើអចលនទ្រព្យច្រើនតែអាចកាត់យកបានដោយអ្នកមិនចាំបាច់បង់ពន្ធពេញថ្លៃ។
4. ស្ថិរភាព និងការគ្រប់គ្រង៖ នៅពេលដែលអ្នកជាម្ចាស់អចលនទ្រព្យ អ្នកមានការគ្រប់គ្រងកាន់តែច្រើនលើស្ថានភាពរស់នៅរបស់អ្នក និងអចលនទ្រព្យផងដែរ។ អ្នកអាចធ្វើការផ្លាស់ប្តូរ និងការកែលម្អទៅតាមតម្រូវការរបស់អ្នកដោយមិនចាំបាច់មានការអនុញ្ញាតពីម្ចាស់ផ្ទះ។
គុណវិបត្តិនៃការទិញផ្ទះ
1. ពេលប្រញាប់លុយ៖ អចលនៈទ្រព្យអាចពិបាកក្នុងការលក់ចេញពេលត្រូវការលុយបន្ទាន់។
2. ថ្លៃដើមខ្ពស់៖ ការទិញផ្ទះតម្រូវឱ្យមានការបង់ប្រាក់ជាមុនច្រើនដែលត្រូវចំណាយលុយសន្សំរបស់អ្នកមួយភាគធំ។
3. ការចំណាយលើការថែទាំ និងជួសជុល៖ ភាពជាម្ចាស់ផ្ទះមកជាមួយនឹងការចំណាយផ្សេងៗ ដូចជាការថែទាំ ជួសជុល និងពន្ធលើអចលនទ្រព្យ។
4. កង្វះនៃការធ្វើពិពិធកម្ម៖ មួយផ្នែកធំនៃទ្រព្យសម្បត្តិរបស់អ្នកត្រូវបានចងភ្ជាប់ជាមួយនឹងផ្ទះតែមួយដែលខ្វះការធ្វើពិពិធកម្មដូចទៅនឹងភាគហ៊ុន។ វាអាចមានហានិភ័យខ្ពស់ពេលតម្លៃអចលនៈទ្រព្យធ្លាក់ចុះ ឬក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច។
ការវិនិយោគលើភាគហ៊ុន
គុណសម្បត្តិនៃការវិនិយោគលើភាគហ៊ុន
1. ពេលប្រញាប់លុយ៖ អ្នកអាចទិញ និងលក់ភាគហ៊ុនបានយ៉ាងឆាប់រហ័សដោយផ្តល់នូវភាពងាយស្រួលជាងអចលនទ្រព្យពេលអ្នកត្រូវការលុយភ្លាមៗ។
2. ការធ្វើពិពិធកម្ម៖ វាកាន់តែងាយស្រួលក្នុងការធ្វើពិពិធកម្មផលប័ត្រភាគហ៊ុនរបស់អ្នកជាមួយក្រុមហ៊ុន វិស័យ និងថ្នាក់ទ្រព្យសកម្មផ្សេងៗគ្នា។
3. សក្តានុពលនៃកំណើន៖ ក្នុងរយៈពេលវែង ភាគហ៊ុនបានដំណើរការជាប្រវត្តិសាស្ត្រលើសពីថ្នាក់ទ្រព្យសកម្មផ្សេងទៀត ទោះបីជាការអនុវត្តកន្លងមកមិនធានានូវលទ្ធផលនាពេលអនាគតក៏ដោយ។
4. ថ្លៃដើមទាប៖ អ្នកអាចវិនិយោគលើភាគហ៊ុនជាមួយនឹងចំនួនទឹកប្រាក់តិចតួច។ អ្នកអាចចាប់ផ្តើមជាមួយនឹងលុយ $50 ដែលផ្ទុយស្រលះពីការចំណាយពេលទិញផ្ទះ។
គុណវិបត្តិនៃការវិនិយោគលើភាគហ៊ុន
1. ភាពប្រែប្រួល៖ តម្លៃភាគហ៊ុនអាចប្រែប្រួលលឿនដែលបង្ហាញពីហានិភ័យរយៈពេលខ្លី។
2. គ្មានការសន្សំដោយបង្ខំ៖ មិនដូចការបង់ផ្ទះជាប្រចាំ អ្នកមិនត្រូវបានបង្ខំឱ្យសន្សំ និងវិនិយោគទៀងទាត់នោះទេ។
3. សក្តានុពលនៃការខាតបង់៖ ខណៈពេលដែលភាគហ៊ុនមានសក្តានុពលសម្រាប់ការកើនឡើង វាក៏មានហានិភ័យនៃការខាតបង់ប្រាក់ផងដែរ ជាពិសេសក្នុងរយៈពេលខ្លី។
4. ការសម្រេចចិត្តតាមអារម្មណ៍៖ ការប្រែប្រួលនៃទីផ្សារភាគហ៊ុនអាចនាំទៅដល់ការសម្រេចចិត្តតាមអារម្មណ៍ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណេញរបស់អ្នកបាន។
ដូច្នេះតើអ្នកគួរទិញផ្ទះ ឬភាគហ៊ុន?
អ្នកត្រូវ Sign up ជាសមាជិក Gold ឬ Diamond ដើម្បីអានអត្ថបទទាំងមូល
You need a Gold or Diamond membership plan to read this full article