skip to Main Content

ស្វែងយល់ពីរូបិយប័ណ្ណគ្រីបតូ Cryptocurrency

ពិភពនៃរូបិយប័ណ្ណគ្រីបតូគឺធំធេងដែលវាអាចមានការភ័ន្តច្រឡំ ឬពិបាកយល់នៅពេលអ្នកចាប់ផ្តើមដំបូង។

អត្ថបទនេះនឹងពន្យល់ពីអ្វីទៅជារូបិយប័ណ្ណគ្រីបតូ របៀបដែលវាដំណើរការ ហេតុអ្វីបានជាវាពេញនិយមហើយថាតើវាជាការវិនិយោគដ៏ល្អដែរឬទេ។

តើអ្វីជារូបិយប័ណ្ណគ្រីបតូ?

រូបិយបណ្ណ័គ្រីបតូ គឺជាទ្រព្យសកម្មឌីជីថល ឬរូបិយប័ណ្ណដែលត្រូវបានការពារដោយគ្រីបតូក្រាហ្វី (cryptography) ដែលធ្វើឱ្យវាពិបាកក្នុងការក្លែងបន្លំ ឬចំណាយទ្វេដង។ Bitcoin គឺជារូបិយប័ណ្ណគ្រីបតូដ៏ល្បីបំផុត ប៉ុន្តែមានជាង 10,000 កាក់នៅលើទីផ្សារ!

ទ្រព្យសម្បត្តិគ្រីបតូជាច្រើនត្រូវបានបង្កើតឡើងនៅលើបណ្តាញវិមជ្ឈការ (decentralized networks) ដែលហៅថាប្លុកឆេន (blockchain)  ហើយត្រូវបានថែរក្សាដោយបណ្តាញកុំព្យូទ័រជុំវិញពិភពលោក។ លក្ខណៈកំណត់នៃរូបិយប័ណ្ណឌីជីថលវិមជ្ឈការគឺថា ជាធម្មតាវាមិនត្រូវបានចេញដោយអាជ្ញាធរកណ្តាល ដូចជាធនាគារ ឬរដ្ឋាភិបាល មានន័យថាការទប់ទល់ ប៉ុន្តែជៀសមិនរួចការជ្រៀតជ្រែករបស់រដ្ឋាភិបាលឡើយ។

ពាក្យថា រូបិយប័ណ្ណ មានការយល់ច្រឡំខ្លះ។ តាមបច្ចេកទេស រូបិយប័ណ្ណគ្រីបតូទាំងអស់អាចត្រូវបានទិញ និងលក់ ដូចទៅនឹងទម្រង់រូបិយប័ណ្ណធម្មតាដែរ ទោះជាយ៉ាងណាក៏ដោយ មានតែកាក់មួយចំនួនប៉ុណ្ណោះ ជាទូទៅគឺកាក់ទូទាត់ (payment coins) ដែលអាចត្រូវបានប្រើដូចជារូបិយប័ណ្ណធម្មតា fiat ដើម្បីទិញលក់ទំនិញ និងសេវាកម្ម។ ដូច្នេះហើយ ក្រៅពីកាក់ទូទាត់ ជាទូទៅ រូបិយប័ណ្ណគ្រីបតូតំណាងឱ្យផលិតផល សេវាកម្ម និងទ្រព្យសម្បត្តិឌីជីថល។ ឧទាហរណ៍ Ethereum គឺជាកម្មវិធីកិច្ចសន្យាឆ្លាតវៃបែបវិមជ្ឈការមួយ ដែលអាចត្រូវបានប្រើដើម្បីបង្ហោះកម្មវិធីវិមជ្ឈការ (dApps) ដោយសុវត្ថិភាពផងដែរ។

តើរូបិយប័ណ្ណគ្រីបតូចាប់ផ្តើមដោយរបៀបណា?

ក្នុងឆ្នាំ 2009 បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកល អ្នកអភិវឌ្ឍន៍អនាមិក ឬក្រុមអ្នកអភិវឌ្ឍន៍ដែលត្រូវបានគេស្គាល់ថា Satoshi Nakamoto បានបង្កើតរូបិយប័ណ្ណឌីជីថលដំបូងគេគឺ Bitcoin។ គោលបំណងរបស់ Nakamoto គឺដើម្បីបង្កើតរូបិយប័ណ្ណឌីជីថលវិមជ្ឈការជាសកលដែលដាច់ដោយឡែកពីប្រព័ន្ធធនាគារបែបប្រពៃណី ដោយទទួលខុសត្រូវយ៉ាងធំធេងចំពោះវិបត្តិសេដ្ឋកិច្ចទូទាំងពិភពលោកក្នុងឆ្នាំ 2008។

ប៉ុន្មានឆ្នាំក្រោយមក មនុស្សចាប់ផ្ដើមកត់សម្គាល់ពីបច្ចេកវិទ្យា blockchain ដែល Bitcoin ត្រូវបានបង្កើតឡើង ហើយមើលឃើញពីសក្តានុពលនៃបច្ចេកវិទ្យានេះក្នុងតំបន់ផ្សេងៗគ្នា។ ក្នុងឆ្នាំ 2011 រូបិយប័ណ្ណគ្រីបតូដំបូងគេក្រៅពី Bitcoin (ត្រូវបានគេស្គាល់ផងដែរថាជា altcoins) បានលេចចេញជារូបរាង – Litecoin និង Namecoin។ Litecoin គឺស្រដៀងទៅនឹង Bitcoin ប៉ុន្តែវាអាចដំណើរការប្រតិបត្តិការបានលឿនជាង និងថ្លៃសេវាទាបជាងច្រើនប្រៀបធៀបនឹង Bitcoin។ Namecoin ត្រូវបានបង្កើតឡើងដើម្បីបង្កើនឯកជនភាព និងសុវត្ថិភាពនៃអ៊ីនធឺណិត និងព្យាយាមធ្វើវិមជ្ឈការហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

បន្ទាប់ពីគម្រោងរូបិយប័ណ្ណគ្រីបតូទាំងនេះបានចាប់ផ្តើម អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគជាច្រើនបានចាប់ផ្តើមចូលទីផ្សារ ហើយសហគមន៍គ្រីបតូក៏បានបង្កើតឡើង។ មនុស្សបានមើលឃើញថាបច្ចេកវិទ្យា cryptocurrency និង blockchain គឺជារឿងធំបន្ទាប់។ ពួកគេក៏បានយល់ផងដែរថា មានចំនួនទឹកប្រាក់ដ៏ច្រើនត្រូវបានបង្កើតពីការវិនិយោគគ្រីបតូ។ ហើយនេះជារបៀបដែលទីផ្សាររូបិយប័ណ្ណគ្រីបតូជាង 10,000 កាក់ដែលយើងមានថ្ងៃនេះបានកើតមក!

គន្លឹះសំខាន់ៗ
Bitcoin គឺជារូបិយប័ណ្ណដំបូងគេ។ ជាមួយនឹងបច្ចេកវិទ្យា blockchain ប្រកបដោយភាពច្នៃប្រឌិត។ Bitcoin បានត្រួសត្រាយផ្លូវសម្រាប់រូបិយប័ណ្ណគ្រីបតូផ្សេងទៀត ដែលមានបំណងផ្តល់សេវាកម្ម ឬដោះស្រាយបញ្ហាជាក់លាក់។

តើ Crypto ដំណើរការយ៉ាងដូចម្តេច?

ប្រតិបត្តិការ Cryptocurrency ជាទូទៅត្រូវបានផ្ញើរវាងមនុស្សពីរនាក់ដោយប្រើកាបូបលុយគ្រីបតូ។ នៅក្នុងបណ្តាញ peer-to-peer ដូចជា Bitcoin កុំព្យូទ័រ (ឬមនុស្សពីរនាក់) អាចចែករំលែកព័ត៌មានដោយមិនចាំបាច់មានកុំព្យូទ័រទីបីដែលដើរតួជាម៉ាស៊ីនមេ។ អ្នកប្រើប្រាស់ដែលចាប់ផ្តើមប្រតិបត្តិការប្រើប្រាស់កម្មវិធីកាបូបឌីជីថលដើម្បីផ្ទេរគ្រីបតូទៅកាបូបមួយផ្សេងទៀត (សំខាន់គឺ អាសយដ្ឋានគ្រីបតូសាធារណៈ)។ បន្ទាប់មកប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូត្រូវបានបំលែង (encrypt) និងបញ្ជូនទៅកាន់បណ្តាញដែលត្រូវកត់ត្រានៅលើ blockchain។ ពួកគេត្រូវបានកត់ត្រានៅលើសៀវភៅបញ្ជីប្លុកឆេន (blockchain ledger) តាមរយៈដំណើរការហៅថា “mining”។

តើ Mining ជាអ្វី?

ការជីកយក Cryptocurrency គឺជាដំណើរការដែលប្រើកុំព្យូទ័រជុំវិញពិភពលោកក្នុងការដោះស្រាយបញ្ហាគណិតវិទ្យាដ៏ស្មុគស្មាញ ដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការ។ អ្នក mining ដែលដោះស្រាយបញ្ហាបានត្រូវផ្តល់សំណងជាមួយនឹងចំនួនជាក់លាក់នៃកាក់ដែលពួកគេកំពុងជីកយក។ នេះត្រូវបានគេស្គាល់ថាជារង្វាន់ប្លុក (block reward)។

តើបច្ចេកវិទ្យា Blockchain គឺជាអ្វី?

ប្លុកគឺជាបណ្តុំនៃប្រតិបត្តិការដែលត្រូវបានកត់ត្រានៅក្នុងសៀវភៅបញ្ជីចែកចាយ (distributed ledger)។ បន្ទាប់ពី miner បានដោះស្រាយបញ្ហាដោយជោគជ័យហើយ ប្លុកថ្មីមួយត្រូវបានដាក់បន្ថែមទៅក្នុងសៀវភៅកត់ត្រា (ledger)។ នៅពេលដែលបញ្ហាបន្ទាប់ត្រូវបានដោះស្រាយ ប្លុកមួយទៀតនឹងត្រូវបានតភ្ជាប់ទៅចុងនៃប្លុកមុន។ ដូច្នេះហើយ “ខ្សែសង្វាក់នៃប្លុក” ឬ “blockchain” ត្រូវបានកើតឡើង។

Blockchain គឺជាបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយ ដោយសារប្លុកនីមួយៗត្រូវបានចម្លង និងចែកចាយទៅគ្រប់ថ្នាំង (node) នៅលើបណ្តាញវិមជ្ឈការសម្រាប់ការផ្ទៀងផ្ទាត់ ដែលដកចេញនូវតម្រូវការសម្រាប់ភាគីទីបី ដូចជាធនាគារកណ្តាលជាដើម។ វាក៏ធ្វើឱ្យការបង្កើតប្រតិបត្តិការក្លែងក្លាយមិនអាចទៅរួចឡើយ។

កត់ចំណាំ
នេះគឺជាការពិពណ៌នាអំពីដំណើរការរបស់ Bitcoin និងរូបិយប័ណ្ណគ្រីបតូដ៏ពេញនិយមជាច្រើនផ្សេង ទោះបីជាយ៉ាងនេះក្តី វាមិនសំដៅលើគ្រប់គ្រីបតូទាំងអស់នោះទេ។ កាក់ខ្លះប្រើ Proof of Stake (PoS) ជាជាង Proof of Work (PoW)។ មានកាក់ឯកជនភាពមួយចំនួនមិនប្រើសៀវភៅកត់ត្រាសាធារណៈទេ និងរូបិយប័ណ្ណគ្រីបតូមួយចំនួនទៀតដូចជា IOTA ក៏មិនប្រើ blockchain ដែរ តែនេះជាករណីកម្រ។

ហេតុអ្វីបានជា Cryptocurrencies មានប្រជាប្រិយភាពខ្លាំងម្ល៉េះ?

Crypto មានប្រជាប្រិយភាពដោយសារហេតុផលមួយចំនួន មានដូចជាការទទួលបានប្រាក់ចំណេញខ្ពស់ពីការវិនិយោគ ថ្លៃប្រតិបត្តិការទាប និងជាផ្នែកមួយនៃអនាគតបច្ចេកវិទ្យា។

Crypto ត្រូវបានគេមើលឃើញថាជាអនាគត

មនុស្ស​ជា​ច្រើន​មាន​ការ​រំភើប​ចំពោះ​គ្រីបតូ ព្រោះ​ពួកគេ​មើល​ឃើញ​ថា​វា​ជា​អនាគត។ Cryptocurrency និង blockchain បានជះឥទ្ធិពលយ៉ាងខ្លាំងរួចទៅហើយ ហើយនឹងបន្តបង្កើតថ្មីនៅក្នុងផ្នែកដូចជា ហិរញ្ញវត្ថុ ការផ្ទុកបែបឌីជីថល (cloud storage) ហ្គេម ការជួញដូរ គំនូរសិល្បៈ កិច្ចសន្យា និងឯកសារ  រួមទាំងការបោះឆ្នោតជាដើម។ មនុស្សជាច្រើននៅក្នុងទីផ្សារគ្រីបតូចង់ក្លាយជាអ្នកវិនិយោគដំបូងនៅក្នុងបច្ចេកវិជ្ជាច្នៃប្រឌិត និងបដិវត្តន៍មួយនេះ ហើយទទួលបានផលចំណេញពីវារហូតទៅនាពេលខាងមុខ។

សក្ដានុពលនៃប្រាក់​ចំណេញ​ច្រើន​លើ​ការ​វិនិយោគ

ហេតុផលមួយទៀតដែល crypto មានប្រជាប្រិយភាពខ្លាំងគឺសក្តានុពលនៃប្រាក់ចំណេញដ៏ច្រើន។ ការទិញកាក់ crypto មានភាពងាយស្រួលជាងទីផ្សារភាគហ៊ុន។ Crypto បានបើកទ្វារសម្រាប់មនុស្សរាប់លាននាក់ជារៀងរាល់ថ្ងៃដើម្បីវិនិយោគទៅតាមលទ្ធភាពដែលពួកគេមាន។

ប្រតិបត្តិការ Cryptocurrency អាចមានតម្លៃថោក

Crypto កំពុងទទួលបានប្រជាប្រិយភាពនៅជុំវិញពិភពលោក ព្រោះវាច្រើនតែមានតម្លៃថោកក្នុងការប្រើប្រាស់។ ទម្រង់ផ្សេងទៀតនៃការទូទាត់តាមអ៊ីនធឺណិត ជាពិសេសការផ្ញើប្រាក់ទៅក្រៅប្រទេសអាចមានតម្លៃថ្លៃ ដោយសារជាទូទៅថ្លៃសេវាដែលភ្ជាប់ជាមួយនឹងប្រតិបត្តិការទាំងនោះមានតម្លៃខ្ពស់។ ប៉ុន្តែជាមួយនឹងរូបិយប័ណ្ណគ្រីបតូ អ្នកអាចធ្វើប្រតិបត្តិការប្រចាំថ្ងៃ ឬផ្ញើប្រាក់យ៉ាងច្រើនទៅទូទាំងពិភពលោកក្នុងតម្លៃថោក ដោយមិនគិតពីតម្លៃប្រាក់សរុបតិច ឬច្រើនឡើយ។

ឧទាហរណ៍មួយចំនួននៃរូបិយប័ណ្ណឌីជីថលដែលពេញនិយម

ទីផ្សាររូបិយប័ណ្ណគ្រីបតូគឺពោរពេញដោយគម្រោងដ៏គួរឱ្យរំភើប! មានករណីប្រើប្រាស់រូបិយប័ណ្ណគ្រីបតូផ្សេងៗគ្នាជាច្រើន។ ភាគច្រើនពួកគេផ្តល់ប្រយោជន៍ជាក់លាក់ ហើយខ្លះទៀតមានគោលបំណងដោះស្រាយបញ្ហាណាមួយ។

Bitcoin គឺជាកាក់ទូទាត់ដ៏ពេញនិយមដែលអាចត្រូវបានប្រើដើម្បីទូទាត់ទំនិញ និងសេវាកម្ម ក៏ដូចជាផ្ទេរកាក់ពីភាគីមួយទៅភាគីមួយទៀត។ មានកាក់ទូទាត់ផ្សេងទៀតជាច្រើន (ឬរូបិយប័ណ្ណឌីជីថល) ដូចជា Litecoin និង Bitcoin Cash ដែលមានប្រតិបត្តិការលឿនជាង និងថោកជាង ប៉ុន្តែ Bitcoin នៅតែរក្សាភាពល្បីល្បាញជាងគេ។

កាក់ដូចជា USDT ដែលគេស្គាល់ថាជាកាក់ថេរ (Stablecoin) ត្រូវបានគេប្រើជាញឹកញាប់ ព្រោះវាត្រូវបានចាត់ទុកជាទ្រព្យក្នុងពិភពពិត (real-world assets) និងរូបិយប័ណ្ណប្រពៃណី ដូចជាប្រាក់ដុល្លារអាមេរិក ដែលមិនផ្លាស់ប្តូរតម្លៃច្រើន ហើយដូច្នេះអាចផ្តល់កន្លែងសុវត្ថិភាពក្នុងការរក្សាប្រាក់ ដោយមិនទទួលរងឥទ្ធិពលនៃការប្រែប្រួលតម្លៃរបស់ Bitcoin។ Ethereum គឺជាវេទិកាកិច្ចសន្យាឆ្លាតវៃដ៏ពេញនិយមដែលប្រើសម្រាប់បង្កើតកម្មវិធីវិមជ្ឈការ (dApps) និងអនុវត្តកិច្ចសន្យាឆ្លាតវៃផងដែរ។

គម្រោងហិរញ្ញវត្ថុវិមជ្ឈការ (DeFi) ដូចជា Uniswap គឺពេញនិយមសម្រាប់អ្នកប្រើប្រាស់ដែលចង់ចូលប្រើសេវាកម្មហិរញ្ញវត្ថុដោយមិនចាំបាច់ទុកចិត្តភាគីទីបី។ មនុស្សដែលខ្វល់ខ្វាយពីភាពឯកជន និងភាពអនាមិកបាននាំគេឆ្ពោះទៅរកកាក់ឯកជនភាព ដូចជា Monero ជាដើម។ ថ្មីៗនេះមានការកើនឡើងចំណាប់អារម្មណ៍យ៉ាងខ្លាំង និងការទទួលយកនូវ Non-Fungible Tokens (NFT) ដែលជាការប្រមូលបែបឌីជីថលតែមួយគត់។ នេះដោយសារតែមនុស្សមើលឃើញពីប្រាក់ចំណេញដ៏មានសក្តានុពលពីការជួញដូរ NFTs ប៉ុន្តែក៏ដោយសារតែវាផ្តល់នូវការបញ្ជាក់ពីភាពជាម្ចាស់នៃទ្រព្យសម្បត្តិឌីជីថល ដូចជាបំណែកដើមនៃគំនូរសិល្បៈ សៀវភៅ និងហ្គេម។

តើ Cryptocurrency គឺជាការវិនិយោគដ៏ល្អមែនទេ?

ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន រូបិយប័ណ្ណគ្រីបតូត្រូវបានទទួលស្គាល់ទូទាំងពិភពលោកជាលំដាប់។ ​នេះមានន័យថា​តម្លៃ​កើន​ឡើង​នៅ​លើ​ទីផ្សារ តែក៏មានការធ្លាក់ចុះខ្លាំងពិសេស​​ក្នុង​ឆ្នាំ ២០១៤/១៥ និង ២០១៨។ ទីផ្សារតែងតែស្ទុះមកវិញខ្លាំងជាងពេលណាៗទាំងអស់ ប៉ុន្តែត្រូវចងចាំថា មិនថាគម្រោងដែលអ្នកកំពុងវិនិយោគនឹងមានការសន្យាយ៉ាងណានោះទេ វាមិនមានការធានានៅក្នុងពិភពគ្រីបតូនោះទេ។ ត្រូវប្រាកដថាអ្នកធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់លើគម្រោង ក្រុមការងារ និងអភិវឌ្ឍយុទ្ធសាស្ត្រវិនិយោគផ្ទាល់ខ្លួនរបស់អ្នកមុនពេលអ្នកទិញ។

តើអ្នកដឹងទេ?
ក្នុងឆ្នាំ 2014/15 ទីផ្សាររូបិយប័ណ្ណគ្រីបតូទាំងមូលបានធ្លាក់ចុះ 80%។ បន្ទាប់មកវាបានងើបឡើងវិញដល់ 27,000% នៅដើមឆ្នាំ 2018។ នៅចុងឆ្នាំ 2018 ទីផ្សារបានធ្លាក់ចុះមកវិញ 88%។ ប៉ុន្តែវាបានងើបឡើងវិញម្តងទៀតនៅឆ្នាំ 2021 កើនឡើងជាង 2,500%។ នេះជាមូលហេតុដែល crypto ត្រូវបានគេមើលឃើញថាជាទីផ្សារដ៏គួរឱ្យរំភើប ប៉ុន្តែតម្លៃរូបិយប័ណ្ណគ្រីបតូអាចប្រែប្រួលយ៉ាងខ្លាំងផងដែរ។

តើ Cryptocurrency អាចរកលុយបានដោយរបៀបណា?

ទីផ្សារគ្រីបតូមានតម្លៃខ្ពស់ ប៉ុន្តែវាក៏ផ្អែកលើការប៉ាន់ស្មានផងដែរ ដែលស្រដៀងគ្នាទៅនឹងទីផ្សារភាគហ៊ុន និងអចលនទ្រព្យ។ ការប៉ាន់ស្មានអចលនទ្រព្យពាក់ព័ន្ធនឹងការទិញអចលនទ្រព្យជាមួយនឹងក្តីសង្ឃឹមនៃការលក់វាឡើងវិញក្នុងតម្លៃខ្ពស់នាពេលអនាគត។ នេះគឺផ្អែកលើកត្តាមួយចំនួនដូចជា គុណភាព និងទីតាំងនៃផ្ទះ និងអចលនទ្រព្យ នៅជិតសួនកម្សាន្ត សាលារៀន និងមជ្ឈមណ្ឌលផ្សារទំនើប និងអត្រាឧក្រិដ្ឋកម្មជាដើម។ នៅក្នុងទីផ្សារភាគហ៊ុន វិនិយោគិន និងពាណិជ្ជករប៉ាន់ស្មានលើការវាយតម្លៃនាពេលអនាគតរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈដូចជា Apple និង Tesla ជាដើម។ នេះគឺផ្អែកលើកត្តាជាច្រើនដូចជា ប្រាក់ចំណូល និងប្រាក់ចំណេញដែលក្រុមហ៊ុនបង្កើត ដៃគូប្រកួតប្រជែង របាយការណ៍ប្រចាំត្រីមាស បទប្បញ្ញត្តិរបស់រដ្ឋាភិបាលជាដើម។

គ្រីបតូគឺស្រដៀងគ្នាណាស់។ ពាណិជ្ជករ និងអ្នកវិនិយោគប្រើប្រាស់ព័ត៌មាន និងឧបករណ៍ផ្សេងៗគ្នាជាច្រើន ដើម្បីប៉ាន់ស្មានលើការវាយតម្លៃអនាគតនៃទ្រព្យសកម្មគ្រីបតូ។ វា​អាច​មាន​កម្រិត​ហានិភ័យ​ខ្ពស់​ នេះ​ជា​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការសិក្សាស្វែងយល់មុន​នឹង​ឈាន​ដល់ការ​វិនិយោច្រើន។

តើខ្ញុំទិញរូបិយប័ណ្ណឌីជីថលដោយរបៀបណា?

មធ្យោបាយងាយស្រួលបំផុតក្នុងការទិញ និងលក់គ្រីបតូ គឺត្រូវប្រើក្រុមហ៊ុន ដូចជា Bybit ជាដើម។ អ្នកនឹងអាចដាក់ប្រាក់រូបិយប័ណ្ណ fiat របស់អ្នក និងទិញ cryptocurrencies តាមជម្រើសរបស់អ្នកបានយ៉ាងឆាប់រហ័ស និងមានតម្លៃសមរម្យ។ បន្ទាប់មក អ្នកអាចរក្សាទុករូបិយប័ណ្ណគ្រីបតូរបស់អ្នកនៅលើការ Binance ដើម្បីលក់នៅពេលក្រោយ ឬអ្នកអាចផ្ទេរវាទៅកាបូបលុយផ្នែកទន់ (software) ឬផ្នែករឹង (hardware) ប្រសិនបើអ្នកមានគម្រោងរក្សាទុកវារយៈពេលវែង។

សង្ខេបឡើងវិញ

អត្ថបទនេះត្រូវបានសរសេរដើម្បីផ្តល់ឱ្យអ្នកស្វែងយល់ខ្លះៗពី cryptocurrency ។ យើងបានឃើញពីអ្វីទៅជាគ្រីបតូ និងរបៀបដែលវាដំណើរការ។ យើងក៏បានមើលពីមូលហេតុដែល crypto មានប្រជាប្រិយភាព និងថាតើវាជាការវិនិយោគដ៏ល្អដែរឬទេ។ ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីលក្ខខណ្ឌ ឬគោលគំនិតណាមួយដែលបានរៀបរាប់នៅក្នុងអត្ថបទនេះ អ្នកទាំងអស់គ្នាអាចតាមដានអត្ថបទក្រោយៗទៀត។ អរគុណសម្រាប់ការចំណាយពេលអានអត្ថបទមួយនេះ!

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy