តើ Bear Market និង Bull Market កើតឡើងញឹកញាប់ប៉ុណ្ណា
ទីផ្សារខ្លាឃ្មុំ (bear market) និងទីផ្សារគោ (bull market) គឺជាស្ថានភាពទីផ្សារដែលតម្លៃភាគហ៊ុនកំពុងកើនឡើង ឬថយចុះ។ ភាពញឹកញាប់ និងរយៈពេលនៃស្ថានភាពទីផ្សារទាំង 2 នេះអាចប្រែប្រួលដោយផ្អែកលើលក្ខខណ្ឌសេដ្ឋកិច្ច។
ភាពញឹកញាប់នៃទីផ្សារខ្លាឃ្មុំ និងទីផ្សារគោ
1. ទីផ្សារខ្លាឃ្មុំ (Bear Market)៖ ទីផ្សារខ្លាឃ្មុំត្រូវបានកំណត់ជាមួយនឹងតម្លៃភាគហ៊ុនធ្លាក់ចុះ 20% ឬច្រើនជាងនេះពីកម្រិតខ្ពស់នាពេលថ្មីៗ។ វាកើតឡើងប្រហែលរៀងរាល់ 4 ឆ្នាំម្តង។ ទិន្នន័យប្រវត្តិសាស្ត្របង្ហាញថាមានទីផ្សារខ្លាឃ្មុំមានចំនួន 22 ដងហើយចាប់តាំងពីឆ្នាំ 1928 ដោយមានរយៈពេលជាមធ្យមប្រហែល 11 ខែ។
2. ទីផ្សារគោ (Bull Market)៖ ទីផ្សារគោបង្ហាញពីការកើនឡើងនៃតម្លៃភាគហ៊ុនចាប់ពី 20% ឡើងទៅ។ ទីផ្សារគោជាមធ្យមត្រូវបានកត់ត្រានៅប្រហែល 4.2 ឆ្នាំចាប់តាំងពីឆ្នាំ 1942 ជាមួយនឹងការកើនឡើងសរុបជាមធ្យមប្រហែល 148.9% ក្នុងអំឡុងពេលទាំងនេះ។
ចាប់តាំងពីឆ្នាំ 1928 មក ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានឆ្លងកាត់ទីផ្សារខ្លាឃ្មុំចំនួន 25 ដងនិងទីផ្សារគោចំនួន 16 ដង។ នេះបានបង្ហាញថាទីផ្សារខ្លាឃ្មុំកើតឡើងញឹកញាប់ជាង តែទីផ្សារគោជាទូទៅមានរយៈពេលយូរជាង ហើយផ្តល់ផលចំណេញច្រើនជាង។
ភាពញឹកញាប់នៃទីផ្សារខ្លាឃ្មុំក៏អាចត្រូវបានជះឥទ្ធិពលដោយវដ្តសេដ្ឋកិច្ច និងព្រឹត្តិការណ៍ជាក់លាក់ផងដែរ។ ឧទាហរណ៍ ទីផ្សារខ្លាឃ្មុំពីរចុងក្រោយបានកើតឡើងក្នុងឆ្នាំ 2020 និង 2022 ដែលជាការកើតឡើងដ៏កម្រមួយក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ។
ទីផ្សារគោវែងបំផុតក្នុងប្រវត្តិសាស្ត្រ
- ទីផ្សារគោវែងបំផុតគឺពីឆ្នាំ 1987-2000 ជាមួយនឹងការកើនឡើង 582%
- ទីផ្សារគោវែងបំផុតទីពីរគឺពីឆ្នាំ 2009-2020 មានរយៈពេល 11 ឆ្នាំ
ទីផ្សារគោកាលពីថ្មីៗ
- ទីផ្សារគោដែលបានចាប់ផ្តើមនៅខែមីនាឆ្នាំ 2020 មានរយៈពេល 21 ខែ ហើយបានឃើញ S&P 500 កើនឡើង 114.4%
- ទីផ្សារគោបច្ចុប្បន្នដែលបានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ 2022 បានឃើញ S&P 500 កើនឡើង 24.8% ក្នុងរយៈពេលជាង 10 ខែដំបូងនៃសន្ទស្សន៍មួយនេះ
សរុបមក ខណៈពេលដែល bear markets កើតឡើងញឹកញាប់ជាង តែវាមានរយៈពេលខ្លីជាង និងមិនសូវមានឥទ្ធិពលលើប្រាក់ចំណេញសម្រាប់ការវិនិយោគក្នុងរយៈពេលវែងឡើយ បើធៀបទៅនឹង bull markets ដែលមានរយៈពេលវែងជាង។