ទិញភាគហ៊ុនទុករយៈពេលវែងល្អដែរទេ?
ការវិនិយោគរយៈពេលវែងមិនមែនគ្រាន់តែជាយុទ្ធសាស្ត្រមួយប៉ុណ្ណោះទេ វាទាមទារការអត់ធ្មត់ វិន័យ និងជំនឿយ៉ាងខ្ជាប់ខ្ជួនលើអំណាចនៃទីផ្សារ។ ខណៈពេលដែលការប្រែប្រួលក្នុងរយៈពេលខ្លីអាចបណ្តាលឱ្យមានការព្រួយបារម្ភ ទិន្នន័យជាច្រើនបង្ហាញថាការវិនិយោគលើសពីមួយឆ្នាំផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន។ ការវិនិយោគរយៈពេលវែងរួមមាន ភាគហ៊ុន មូលបត្របំណុល (bonds) ETFs និងច្រើនទៀត។
ប្រាក់ចំណេញរយៈពេលវែង
ការវិនិយោគលើភាគហ៊ុន និងរក្សាទុកវាជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការបង្កើនទ្រព្យសម្បត្តិក្នុងរយៈពេលវែង។ ឧទាហរណ៍ S&P 500 បានប្រទះការខាតបង់ប្រចាំឆ្នាំត្រឹមតែ 13 ឆ្នាំប៉ុណ្ណោះក្នុង 50 ឆ្នាំចុងក្រោយនេះដែលគិតចាប់តាំងពីឆ្នាំ 1974 មក។ វាបង្ហាញថាទីផ្សារភាគហ៊ុននេះបង្កើនប្រាក់បានច្រើនក្នុងរយៈពេលវែង។
ថ្នាក់ទ្រព្យសកម្មសម្រាប់កំណើនរយៈពេលវែង
នៅពេលពិចារណាលើថ្នាក់ទ្រព្យសកម្ម ភាគហ៊ុនបានដំណើរការប្រសើរជាងទ្រព្យសកម្មដទៃទៀតជាប្រវត្តិសាស្ត្រ។ ខណៈពេលដែលទីផ្សារដែលកំពុងរីកចម្រើនផ្តល់នូវប្រាក់ចំណេញខ្ពស់ ពួកវាក៏មកជាមួយនឹងហានិភ័យផងដែរ។ ទន្ទឹមនឹងនេះ ភាគហ៊ុនខ្នាតតូច (small-cap) និងខ្នាតធំ (large-cap) បានផ្តល់ប្រាក់ចំណេញលើសពីមធ្យមដោយផ្តល់នូវជម្រើសនៃការធ្វើពិពិធកម្មសម្រាប់អ្នកវិនិយោគរយៈពេលវែង។
ភាពប្រែប្រួលនៃទីផ្សារ
ការប្រែប្រួលទីផ្សារគឺជៀសមិនរួចដោយភាគហ៊ុនតែងតែប្រែប្រួលពី 10% ទៅ 20% ឬច្រើនជាងនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រវត្តិសាស្រ្តបង្ហាញថាក្នុងរយៈពេលវែង ភាពប្រែប្រួលទាំងនេះមានទំនោរទៅរកការកើនឡើង។ អ្នកវិនិយោគអាចស៊ូទ្រាំនឹងការឡើងចុះនៃទីផ្សារអស់រយៈពេលជាច្រើនឆ្នាំ ឬរាប់ទសវត្សរ៍ដើម្បីសម្រេចបាននូវការកើនឡើងរយៈពេលវែងខ្ពស់។
ទិន្នន័យប្រវត្តិសាស្រ្តចាប់តាំងពីទសវត្សរ៍ឆ្នាំ 1920 បង្ហាញថាអ្នកវិនិយោគកម្រនឹងបាត់បង់ប្រាក់ដោយការវិនិយោគនៅក្នុង S&P 500 ក្នុងរយៈពេល 20 ឆ្នាំ។ ទោះបីជាត្រូវឆ្លងកាត់វិបត្តិធំៗដូចជា Great Depression (វិបត្តិសេដ្ឋកិច្ច) Black Monday និងវិបត្តិហិរញ្ញវត្ថុក៏ដោយ ក៏អ្នកដែលបន្តការវិនិយោគ S&P 500 ជាបន្តបន្ទាប់អស់រយៈពេល 20 ឆ្នាំនៅតែទទួលបានផលចំណេញ។
កាត់បន្ថយការវិនិយោគតាមអារម្មណ៍
ការវិនិយោគតាមអារម្មណ៍ (emotion) ជាញឹកញាប់ប៉ះពាល់ដល់ការសម្រេចចិត្តដែលនាំដល់ការលក់ទាំងភ័យស្លន់ស្លោ (panic selling) អំឡុងពេលទីផ្សារធ្លាក់ចុះ។ ការសិក្សាបានបង្ហាញថា វិធីសាស្រ្តវិនិយោគជាប់លាប់ ហើយយូរអង្វែងមានប្រសិទ្ធភាពជាងយុទ្ធសាស្ត្រដែលជំរុញដោយអារម្មណ៍។
ឥទ្ធិពលនៃ Compounding
ការវិនិយោគភាគលាភឡើងវិញអនុញ្ញាតឱ្យអ្នកវិនិយោគទទួលបានអត្ថប្រយោជន៍ពី compounding ។ Compounding សំដៅលើដំណើរការដែលប្រាក់ចំណូលលើការវិនិយោគបង្កើតប្រាក់ចំណូលបន្ថែមទៀតក្នុងរយៈពេលវែង។ បាតុភូតនេះមានឥទ្ធិពលជាពិសេសនៅពេលដែលភាគលាភ ឬការប្រាក់ត្រូវបានវិនិយោគឡើងវិញដែលអនុញ្ញាតឱ្យមានការកើនឡើងនៃការវិនិយោគក្នុងរយៈពេលវែង។
អ្នកត្រូវ Sign up ជាសមាជិក Gold ឬ Diamond ដើម្បីអានអត្ថបទទាំងមូល
You need a Gold or Diamond membership plan to read this full article