កាក់ FTX Token
គេហទំព័រផ្លូវការ https://ftx.com/
FTT គឺជានិមិត្តសញ្ញារូបិយប័ណ្ណឌីជីថលដើមរបស់ FTX ដែលជាវេទិកាជួញដូរ crypto derivatives ដែលបានបើកដំណើរការនៅថ្ងៃទី 8 ខែឧសភា ឆ្នាំ 2019។
ក្រុមនៅពីក្រោយ FTX រួមមានអ្នកជួញដូរគ្រីបតូខ្នាតធំមួយចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលបានរកឃើញបញ្ហាក្នុង exchange futures រូបិយប័ណ្ណគ្រីបតូភាគច្រើន ទើបពួកគេបានសម្រេចចិត្តបើកដំណើរការវេទិកាផ្ទាល់ខ្លួនរបស់ពួកគេតែម្តង។ FTX អះអាងថាវាលេចធ្លោបានដោយសារតែលក្ខណៈពិសេសដូចជាការការពារ clawback, centralized collateral pool និងការទូទាត់កាក់ស្ថិរភាពជាសកល។
FTX គឺជា exchange គ្រីបតូមជ្ឈការដែលចាប់ផ្តើមដោយ Sam Bankman-Fried ក្នុងឆ្នាំ 2019 ដែលគាំទ្រដោយក្រុមហ៊ុនជួញដូរសំខាន់ៗនៅក្នុងឧស្សាហកម្មនេះ ក្នុងនោះរួមមាន Alameda Research, OTPP, Temasek, BlackRock, Coinbase Ventures និង Sequoia Capital ។ គិតត្រឹមឆ្នាំ 2022 វេទិកានេះមានសមាជិកចុះឈ្មោះជាងមួយលាននាក់ ហើយបរិមាណជួញដូរប្រចាំថ្ងៃបានឈានដល់រាប់ពាន់លានដុល្លារ។
ទាក់ទងនឹងការការពារ clawback ចំនួនទឹកប្រាក់ដ៏ច្រើនរបស់អតិថិជននៅលើ derivative exchanges ផ្សេងទៀតត្រូវបានខាតបង់ តែ FTX កាត់បន្ថយបញ្ហានេះដោយប្រើ three-tiered liquidation model ។
នៅលើ exchange futures គ្រីបតូមួយចំនួន collateral ត្រូវបានបែងចែកតាមកាបូប token ដាច់ដោយឡែកផ្សេងៗគ្នា។ នេះអាចលំបាកសម្រាប់អ្នកជួញដូរដោយសារតែវារារាំង positions ពីការ liquidated ។ ម៉្យាងវិញទៀត derivatives របស់ FTX ជាប្រភេទកាក់ស្ថិរភាព ហើយត្រូវការតែកាបូប margin សកលមួយតែប៉ុណ្ណោះ។
លក្ខណៈពិសេសមួយទៀតរបស់ FTT គឺ leveraged tokens ដែលអនុញ្ញាតឱ្យអ្នកជួញដូរដាក់ leveraged positions ដោយមិនចាំបាច់ជួញដូរលើ margin ។ ប្រសិនបើអ្នកជួញដូរចង់ short Bitcoin ជាមួយនឹង leverage 3 ដង (3x leverage) ពួកគេអាចទិញ 3x short Bitcoin leveraged token នៅលើ FTX ។ Token ទាំងនេះអាចប្រើប្រាស់ជាមួយ ERC-20 ហើយអាចត្រូវបានចុះបញ្ជីនៅលើ spot exchange ណាមួយ។ បច្ចុប្បន្ន FTX ផ្តល់ជូន BTC, ETH, XRP, BNB, USDT, TRX, EOS និង LEO ជា leveraged tokens ។
មួយឆ្នាំបន្ទាប់ពីការបង្កើត FTX Exchange បានណែនាំ token ថ្មីរបស់ខ្លួនហៅថា FTX Token ឬ FTT ។ កាក់ FTT នេះគឺជា token ស្តង់ដារ ERC-20 ដែលត្រូវបានប្រើប្រាស់យ៉ាងសកម្មដោយអ្នកចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីមួយនេះ។
ដំបូង FTT ត្រូវបានបង្កើតឡើងជារង្វាន់សម្រាប់ប្រតិបត្តិការលើ exchange ក៏ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ មានមុខងារជាច្រើនទៀតត្រូវបានបង្កើតឡើង។
FTT គឺអាចបង្កើត leveraged tokens ថ្មីនៅលើ FTX Exchange តែម្តង។ អ្នកប្រើប្រាស់អាចទទួលបានការបញ្ចុះតម្លៃ VIP ក្នុងទម្រង់ FTT អាស្រ័យលើចំនួនកាក់ដែលពួកគេមាន ហើយក៏អាចទទួលបានរង្វាន់សម្រាប់ការផ្តល់សាច់ប្រាក់តាមរយៈ futures positions ។
ដើម្បីរក្សាតម្លៃរបស់កាក់នេះបាន exchange នេះត្រូវទិញ tokens របស់ខ្លួនត្រឡប់មកវិញជាប្រចាំ និងដុតចោល tokens របស់ខ្លួន ហើយត្រូវចំណាយលើការទិញ FTX (33% នៃថ្លៃជួញដូរ 10% នៃមូលនិធិបម្រុង និង 5% នៃកម្រៃជើងសារផ្សេងទៀត)។
ករណីប្រើប្រាស់របស់ FTX Token រួមមាន៖
- 1/3 នៃកម្រៃជើងសារដែលទទួលបានពីប្រតិបត្តិការលើ FTX ត្រូវបានប្រើដើម្បីទិញ FTT មកវិញ។ Tokens ដែលបាន redeemed តាមរបៀបនេះត្រូវបានដុតចោល។
- FTT tokens ត្រូវបានប្រើដើម្បីកាត់បន្ថយថ្លៃជួញដូរ និងដើម្បីរក្សាសុវត្ថិភាព futures positions ។
- ប្រាក់ចំណេញពីការផ្លាស់ប្តូរក្នុងទីផ្សារត្រូវបានចែកចាយទៅកាន់ holders។
- តាមរយៈការបង្កើត leveraged tokens គម្រោងអាចបង់ថ្លៃចុះបញ្ជីដោយប្រើ FTT ។
- អ្នកប្រើប្រាស់អាច stake FTT ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃ ការបោះឆ្នោតបន្ថែម និងមិនចាំបាច់បង់ថ្លៃ blockchain ។
អត្ថប្រយោជន៍ធំមួយរបស់ FTX Token (FTT) គឺជាការបញ្ចុះតម្លៃកំរៃជើងសារ។ សមាជិកបង់ថ្លៃទាប និងទទួលបាន tighter spreads ។ អ្នកវិនិយោគប្រើ FTT ជាវត្ថុបញ្ចាំ ហើយអ្នកដែលសកម្មនៅលើ FTX Exchange ឃើញភាពខុសគ្នាជាភាគរយរហូតដល់ 60% ។ អ្នកជួញដូរទទួលបានធានារ៉ាប់រងក្នុងការការពារដែលធានាបាននូវប្រាក់ចំណេញទោះបីក្នុងអំឡុងពេលប្រែប្រួលនៃទីផ្សារ បន្ទាប់មកធ្វើឱ្យវាអាចបន្តការជួញដូរបានទោះបីជាគ្មាន margin call ។
FTT មានប្រយោជន៍សម្រាប់ការបើក positions ជាមួយនឹង leverage ។ ការ stake FTT ក៏ផ្តល់នូវអត្ថប្រយោជន៍ផងដែរដូចជា ការបញ្ចុះតម្លៃ ឱកាសដើម្បីឈ្នះ NFTs ការចូលរួម airdrops និងសំបុត្រ IEO ។
FTX Token ឬ FTT ត្រូវបានបង្កើតឡើងដោយ Sam Bankman-Fried និង Gary Wang ។
ថ្មីៗនេះ តម្លៃកាក់នេះបានធ្លាក់ចុះខ្លាំងក្រោយការប្រកាសការលក់កាក់នេះក្នុងទឹកប្រាក់សរុបជាង $500 លានដុល្លារពី CEO របស់ Binance ។ កាក់នេះអាចធ្លាក់ក្រោមលំដាប់កាក់កំពូលទាំង 100 ហើយ FTX អាចប្រឈមនឹងការក្ស័យធនប្រសិនបើអ្នកវិនិយោគនៅតែដកប្រាក់ជាបន្តបន្ទាប់។ FTX ក៏បានសម្រេចផ្អាកការដកប្រាក់របស់អ្នកវិនិយោគបណ្តោះអាសន្នសិន។