កំហុសធំៗ 6 ដែលត្រូវជៀសវាងសម្រាប់អ្នកទើបវិនិយោគ Crypto ដំបូង
មានរឿងជាច្រើនដែលអ្នកវិនិយោគគ្រីបតូថ្មីត្រូវរៀន។ ពិភពគ្រីបតូអាចស្មុគស្មាញបន្តិចសម្រាប់អ្នកវិនិយោគដំបូង ដូច្នេះកំហុសក៏អាចងាយកើតឡើងផងដែរ។ ដំណឹងល្អនោះគឺកំហុសទាំងនេះគឺអាចជៀសវាងបាន អត្ថបទនេះនឹងពិភាក្សាពីកំហុសទូទៅដែលអ្នកវិនិយោគបង្កពេលចាប់ផ្តើមជួញដូរ និងវិនិយោគដំបូងលើរូបិយប័ណ្ណគ្រីបតូ។ គោលដៅរបស់ CamAusLife Academy គឺដើម្បីជួយឲ្យអ្នកបង្កើននូវប្រាក់ចំណេញ និងកាត់បន្ថយការប្រឈមមុខនឹងហានិភ័យ។
1. ការជួញដូរដោយផ្អែកលើអារម្មណ៍
វាពិតជាសំខាន់ណាស់ក្នុងការជួញដូរ ឬវិនិយោគដោយមិនផ្អែកលើអារម្មណ៍។ ជាទូទៅ អ្នកវិនិយោគ និងអ្នកជួញដូរគ្រីបតូថ្មីមានផែនការ ឬយុទ្ធសាស្ត្រជួញដូរគ្រីបតូ ហើយធ្វើការសម្រេចចិត្តក្នុងការអនុវត្តផែនការនោះដោយផ្អែកលើតក្ក (ហេតុផល) និងភស្តុតាង មិនមែនតាមអារម្មណ៍ដូចជា ការភ័យខ្លាច ការលោភលន់ ឬភាពមិនច្បាស់លាស់នោះទេ។ វិនិយោគិនគ្រីបតូដែលជោគជ័យភាគច្រើនមានការអត់ធ្មត់ក៏មិនគួរឱ្យជឿ។ ពួកគេធ្វើការវិភាគជាមូលដ្ឋាន និងបច្ចេកទេសយ៉ាងហ្មត់ចត់ fundamental and technical analysis ហើយកំណត់គោលដៅថាតើពេលណាត្រូវទិញ និងពេលណាត្រូវលក់ បន្ទាប់មកពួកគេនៅបន្តភាពអត់ធ្មត់ ហើយអនុវត្តតាមផែនការរបស់ពួកគេ។ ដូចដែល Warren Buffett (កំពូលអ្នកវិនិយោគ) ធ្លាប់បាននិយាយថា “ទីផ្សារភាគហ៊ុនគឺជាឧបករណ៍សម្រាប់ផ្ទេរប្រាក់ពីអ្នកមិនចេះអត់ធ្មត់ទៅកាន់អ្នកចេះអត់ធ្មត់”។ ទីផ្សាររូបិយប័ណ្ណគ្រីបតូក៏មិនខុសគ្នាប៉ុន្មានដែរ។
ប្រសិនបើអ្នកមានផែនការល្អ អ្នកនឹងមិនងាយមានភាពភ័យស្លន់ស្លោក្នុងការទិញ ឬលក់នោះឡើយ នេះជាកំហុសដែលធ្វើឲ្យអ្នកទើបចាប់ផ្តើមដំបូងបាត់បង់ប្រាក់យ៉ាងច្រើន។ ឧទាហរណ៍ គ្រីបតូនៅថ្មីនៅឡើយសម្រាប់ ក ហើយ ក បានទិញ Bitcoin ក្នុងតម្លៃ $50,000 ដុល្លារ។ ទីផ្សារស្រាប់តែចាប់ផ្តើមធ្លាក់ចុះ ហើយគាត់បារម្ភថា Bitcoin នឹងធ្លាក់ចុះមកត្រឹម $10,000 ដុល្លារ ដូច្នេះ ក ភ័យស្លន់ស្លោហើយក៏សម្រេចចិត្តលក់ panic selling កាក់នេះទាំងខាតក្នុងតម្លៃ $40,000 ដុល្លារ។ បន្ទាប់មកទីផ្សារស្ទុះងើបឡើងវិញ ហើយគាត់ភ័យស្លន់ស្លោថាតម្លៃវានឹងឡើងខ្លាំងក៏ទិញ panic buying ត្រឡប់មកវិញក្នុងតម្លៃ $45,000 ដុល្លារទាំងខាតម្តងទៀត។ នេះជាវិធីងាយស្រួលក្នុងការបាត់លុយយ៉ាងឆាប់រហ័ស។ ការមានផែនការវិនិយោគដ៏រឹងមាំអាចជួយអ្នកឲ្យជៀសផុតពីបញ្ហានេះបាន។
2. មិនធ្វើការស្រាវជ្រាវដោយខ្លួនឯងមុនពេលទិញ
បច្ចុប្បន្នមានរូបិយប័ណ្ណឌីជីថលជាង 20,000 ហើយតាមពិតទៅអ្នកណាក៏អាចបង្កើតរូបិយប័ណ្ណគ្រីបតូថ្មីបានដែរ ដូច្នេះវាជាគំនិតល្អក្នុងការធ្វើការស្រាវជ្រាវផ្ទាល់ខ្លួនពីកាក់ណាមួយមុនពេលវិនិយោគប្រាក់ដែលរកបានដោយលំបាករបស់អ្នក។ អ្នកគួរតែសួរសំណួរដូចជាតើអ្នកអភិវឌ្ឍន៍សកម្មប៉ុណ្ណា? តើសហគមន៍មានលក្ខណៈដូចម្តេច? អានក្រដាសស whitepaper។ សួរសំណួរនៅលើ Cambodia Australia Life, ក្រុមវិនិយោគលើ Khmermate, Reddit ឬ Twitter។ អានអត្ថបទឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបានលើ CamAusLife Academy ។
តើអ្នកដឹងទេ? គម្រោងជាច្រើនបានរៀបរាប់ពីចក្ខុវិស័យរបស់ពួកគេនៅក្នុងក្រដាសស whitepaper របស់ពួកគេ ហើយប្រើវាដើម្បីធានាបានថវិកាដើម្បីអភិវឌ្ឍគម្រោងនោះ។ ជាមួយនឹង Bitcoin Satoshi Nakamoto បានសរសេរកូដសម្រាប់បណ្តាញទាំងមូល មុនពេលពួកគេសរសេរក្រដាសសសម្រាប់ Bitcoin!
សម្រាប់ការវិនិយោគរយៈពេលវែង ត្រូវប្រាកដថាវិនិយោគតែគម្រោងណាដែលមានការដាក់ការប្រើប្រាស់ក្នុងពិភពលោកពិត real-world utility ឬផ្តល់ដំណោះស្រាយលើបញ្ហាជាក់ស្តែងណាមួយ។ មានការឆបោកជាច្រើននៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ ហើយពួកគេទទួលបានតែប្រាក់ពីអ្នកវិនិយោគដែលមិនបានសិក្សាស្វែងយល់។ គម្រោងធំខ្លះក៏មានក្រុមដែលគ្មានបទពិសោធន៍ ឬគោលដៅចែកចាយមិនប្រាកដប្រជាដែលអាចជាហានិភ័យក្នុងការវិនិយោគ។
3. វិនិយោគច្រើនជាងអ្វីដែលអ្នកមានលទ្ធភាពក្នុងការខាតបង់
ច្បាប់មាស golden rule មួយជាមួយការវិនិយោគ Crypto គឺវិនិយោគលើអ្វីដែលអ្នកអាចមានលទ្ធភាពក្នុងការបាត់បង់ប៉ុណ្ណោះ (only invest what you can afford to lose)។ នេះមានន័យថា ប្រសិនបើថវិការបស់អ្នកអនុញ្ញាតឲ្យអ្នកវិនិយោគត្រឹមតែ $1,000 ដុល្លារ អ្នកគួរតែវិនិយោគត្រឹមតែ $1,000 ដុល្លារប៉ុណ្ណោះ។ កុំយកប្រាក់កម្ចី ឬខ្ចីប្រាក់ពីគ្រួសារ ឬមិត្តភ័ក្តិដើម្បីវិនិយោគលើសពីសមត្ថភាពរបស់ខ្លួន។ គ្មានការវិនិយោគណាដែលមិនមានហានិភ័យនោះទេ។
4. មិនធ្វើពិពិធកម្មផលប័ត្ររបស់អ្នក
ប្រសិនបើអ្នកទើបតែប្រលូកក្នុងទីផ្សារគ្រីបតូ អ្នកប្រហែលជានឹងទិញ Bitcoin ខ្លះហើយ។ វាជាទ្រព្យសម្បត្តិដ៏ល្អមួយ និងជាចំណុចចាប់ផ្តើមក្នុងការជួញដូរគ្រីបតូសម្រាប់មនុស្សភាគច្រើន ប៉ុន្តែមានគម្រោងល្អៗជាច្រើនទៀតដែលអាចសក្តិសមទៅនឹងតម្លៃ ឬយុទ្ធសាស្ត្រវិនិយោគរបស់អ្នក។ ការធ្វើពិពិធកម្មផលប័ត្ររបស់អ្នកអាចជាវិធីដ៏ល្អមួយដើម្បីធ្វើឲ្យការវិនិយោគរបស់អ្នកមានស្ថេរភាព។ សាកល្បងវិនិយោគកាក់មួយចំនួនជាជាងកាក់តែមួយ។
ឧទាហរណ៍ ក សម្រេចចិត្តវិនិយោគ $2,000 លើ Bitcoin ក្នុងតម្លៃ $20,000។ បន្ទាប់មក Bitcoin កើនដល់ $25,000 មានន័យថា ក បានចំណេញ $500 ចេញពីការវិនិយោគរបស់គាត់។ ក្នុងអំឡុងពេលនេះ Ethereum បានកើនពី $800 ទៅ $1,400។ ប្រសិនបើ ក បានធ្វើពិពិធកម្មផលប័ត្ររបស់គាត់ ហើយវិនិយោគពាក់កណ្តាលនៃប្រាក់របស់គាត់ទៅក្នុង Ethereum គាត់នឹងរកបាន $750 ដុល្លារពី Ethereum ក៏ដូចជា $250 ពី Bitcoin ដែលប្រាក់ចំណេញសរុបគឺចំនួន $1,000។
រឿងពិតដ៏គួរឲ្យចាប់អារម្មណ៍ ទោះបីជា Bitcoin មានតម្លៃខ្ពស់ជាងគេក្នុងចំណោមរូបិយប័ណ្ណឌីជីថលទាំងអស់។ ជារឿយៗតម្លៃវាមិនឡើងដូចកាក់ដទៃនោះឡើយ ដូចជា Ethereum វាអាចកើនឡើងច្រើនជាងទាក់ទងនឹងតម្លៃគិតជាភាគរយ។ យ៉ាងណាមិញ ជាទូទៅ Bitcoin មិនធ្លាក់ថ្លៃលឿនដូចប្រភេទ altcoins ដែលជាធម្មតា Bitcoin ជាកាក់ល្អមួយក្នុងការរក្សាទុកតម្លៃ។
5. មិនរក្សាសុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នកឲ្យបានត្រឹមត្រូវ
មិនថាតម្លៃផលប័ត្ររបស់អ្នកគឺ $1,000 ឬ $100,000 នោះទេ វាមានសារៈសំខាន់ណាស់ក្នុងការរក្សាសុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នកឲ្យបានត្រឹមត្រូវ។
- ព្យាយាមប្រើពាក្យសម្ងាត់ password ដែលស្មុគស្មាញក្នុងការទាយដែលអ្នកមិនប្រើនៅលើគេហទំព័រផ្សេងទៀត។
- កុំបង្ហាញសោឯកជន private keys របស់អ្នកទៅកាន់អ្នកដទៃឲ្យសោះ ហើយរក្សាទុកវានៅកន្លែងដែលមានសុវត្ថិភាព។
- បើកដំណើរការ Two-Factor Authentication (2FA) ដែលប្រើសារ text message ឬកម្មវិធីភាគីទីបី third-party app ដូចជា Google Authenticator ដើម្បីបង្កើតលេខកូដតែមួយគត់ដែលនឹងត្រូវបានប្រើដើម្បីបញ្ចប់ការចូលប្រើ login របស់អ្នក។ អ្នកគួរប្រើកាបូបផ្នែករឹង hardware wallet ដូចជា Ledger ឬ Trezor សម្រាប់រក្សាទុកគ្រីបតូរបស់អ្នកក្នុងរយៈពេលវែង។
មានចំនួនទឹកប្រាក់ដ៏ច្រើននៅក្នុងទីផ្សារគ្រីបតូ ដែលនេះធ្វើឲ្យអ្នកបោកប្រាស់ និងពួក Hacker មានចំណាប់អារម្មណ៍ខ្លាំង។ ប្រសិនបើអ្នកមិនរក្សាសុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នកឲ្យបានត្រឹមត្រូវនោះទេ អ្នកប្រថុយនឹងការបាត់បង់ជាមិនខាន។
សំខាន់ក្នុងការចងចាំ មានប្រយោគមួយដែលប្រើជាទូទៅក្នុងគ្រីបតូ “មិនមែនសោរបស់អ្នក មិនមែនកាក់របស់អ្នក”។ ប្រយោគនេះមានន័យថា បុគ្គលដែលជាម្ចាស់សោឯកជនអាចសម្រេចចិត្តធ្វើអ្វីក៏បាន (កម្មសិទ្ធិពេញលេញ) លើគ្រីបតូរបស់គេ។ ប្រសិនបើអ្នកមិនមែនជាម្ចាស់សោឯកជនទេ អ្នកកំពុងជឿជាក់លើភាគីទីបីជាមួយនឹងគ្រីបតូរបស់អ្នក។ ការរក្សាទ្រព្យសម្បត្តិគ្រីបតូរបស់អ្នកនៅក្នុងកាបូបត្រជាក់មានន័យថាអ្នកជាម្ចាស់សោឯកជនរបស់អ្នក ហើយអ្នកកំពុងរក្សាទុកគ្រីបតូរបស់អ្នកនៅក្នុងកន្លែងដែលមានសុវត្ថិភាពបំផុតជាមួយនឹងស្រទាប់សុវត្ថិភាពបន្ថែមជាច្រើន។ កាបូបផ្នែករឹង ឬកាបូបត្រជាក់ប្រៀបបានដូចជាទូដែកផ្ទាល់ខ្លួនរបស់អ្នក។
6. ការជួញដូរដោយការខ្ចីលុយ – Leverage trading
Leverage trading ឬ margin trading គឺជាយុទ្ធសាស្រ្តជួញដូរគ្រីបតូដែលមានហានិភ័យខ្ពស់ តែរង្វាន់ខ្ពស់ high-risk, high-reward ដែលអនុញ្ញាតឲ្យអ្នកបង្កើនប្រាក់ចំណេញដោយប្រើទ្រព្យសម្បត្តិរបស់អ្នកជាវត្ថុបញ្ចាំដើម្បីខ្ចីប្រាក់មកជួញដូរបានកាន់តែច្រើន។ អ្នកជួញដូរ leverage ដែលមានបទពិសោធន៍អាចរកលុយយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែវាពិតជាប្រថុយប្រថានខ្លាំងណាស់សម្រាប់អ្នកជួញដូរដែលទើបតែចាប់ផ្តើម ព្រោះវាក៏អាចធ្វើឲ្យបាត់បង់ប្រាក់យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីផងដែរ។ ម្តងទៀត វាជាការសំខាន់ណាស់ក្នុងការវិនិយោគលុយរបស់អ្នកលើអ្វីដែលអ្នកអាចមានលទ្ធភាពក្នុងការបាត់បង់ប៉ុណ្ណោះ។
អ្នកគួរជៀសវាង leverage trading រហូតទាល់តែអ្នកមានការយល់ដឹងកាន់តែច្បាស់អំពីការជួញដូរធម្មតា spot trading និងការប្រែប្រួលទីផ្សារ market fluctuations ។ អ្នកជួញដូរជាច្រើនមិនប៉ះពាល់ការជួញដូរ leverage ទាល់តែសោះ ព្រោះតែហានិភ័យវាខ្ពស់ពេក។ យុទ្ធសាស្រ្តជួញដូរដែលមានហានិភ័យខ្ពស់ រង្វាន់ខ្ពស់ផ្សេងទៀត ដូចជា futures និង options ក៏មិនត្រូវបានណែនាំផងដែរនៅពេលអ្នកទើបចាប់ផ្តើមដំបូង។
សង្ខេបឡើងវិញ
ទីផ្សារគ្រីបតូគឺជាកន្លែងថ្មីប្លែក និងគួរឱ្យរំភើប! សព្វថ្ងៃ មានឱកាសជាច្រើនក្នុងការរកប្រាក់ប្រសិនបើអ្នកដឹងថាអ្នកកំពុងធ្វើអ្វី។ ដូចដែលបានរៀបរាប់ខាងលើ អ្នកអាចជៀសផុតពីកំហុសទាំងនេះបាន។ អត្ថបទនេះបានរៀបរាប់អំពីកំហុសទូទៅបំផុតចំនួន 6 ដែលអ្នកជួញដូរថ្មីៗតែងជួប។ ការរៀនដើម្បីជៀសវាងកំហុសទាំងនេះអាចផ្តល់ឲ្យអ្នកនូវឱកាសដ៏ល្អដើម្បីក្លាយជាអ្នកវិនិយោគ ឬអ្នកជួញដូរគ្រីបតូដែលទទួលបានជោគជ័យ។