កាក់ Cronos
គេហទំព័រផ្លូវការ https://crypto.com/
កាក់ Crypto.com បានប្តូរឈ្មោះទៅជា Cronos ។ Cronos (CRO) គឺជា token រូបិយប័ណ្ណគ្រីបតូដើមរបស់ Cronos Chain ដែលជាប្រភេទវិមជ្ឈការ និង blockchain បែប open-source ដែលបង្កើតឡើងដោយ Crypto.com ជាក្រុមហ៊ុនផ្តល់ការទូទាត់ ការជួញដូរ និងសេវាកម្មហិរញ្ញវត្ថុ។
Cronos Chain គឺជាផលិតផលមួយក្នុងចំណោមផលិតផលផ្សេងទៀតរបស់ Crypto.com ដែលត្រូវបានរចនាឡើងដើម្បីពន្លឿនការទទួលយករូបិយប័ណ្ណគ្រីបតូជាសកល ក៏ដូចជាមធ្យោបាយនៃការបង្កើនការគ្រប់គ្រងប្រាក់ផ្ទាល់ខ្លួន ការការពារទិន្នន័យរបស់អ្នកប្រើប្រាស់ និងការពារអត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ Blockchain របស់ CRO ជាយានជំនិះដែលផ្តល់ថាមពលដល់កម្មវិធីទូទាត់តាមទូរស័ព្ទ Crypto.com Pay ។
នៅពេលអនាគត Crypto.com គ្រោងនឹងពង្រីកការឈានទៅដល់វេទិកា CRO ដើម្បីផ្តល់ថាមពលដល់ផលិតផលផ្សេងទៀតរបស់ខ្លួនផងដែរ។ កាក់ CRO បានចេញជាផ្លូវការនៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ 2018 ។
Cronos ត្រូវបានបើកដំណើរការដោយក្រុមហ៊ុន Crypto.com ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ខ្លួនគឺ “ការដាក់រូបិយប័ណ្ណគ្រីបតូនៅក្នុងរាល់កាបូប” ។ Crypto.com ត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ 2016 ដែលមានឈ្មោះថា Monaco Technologies GmbH ដោយ Kris Marszalek, Rafael Melo, Gary Or និង Bobby Bao ។
Kris Marszalek ដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យប៉ូឡូញ Adam Mickiewicz ។ លោកបានបង្កើត និងដឹកនាំក្រុមហ៊ុនចំនួន 3 មុនពេលចាប់ផ្តើម Crypto.com ក្នុងនោះរួមមាន៖
- អាជីវកម្មរចនា និងផលិតគ្រឿងអេឡិចត្រូនិក Starline Polska
- កម្មវិធីទូរស័ព្ទ និងវេទិកាសេវាកម្មផ្អែកលើទីតាំង YIYI
- ក្រុមហ៊ុន E-commerce BEECRAZY
ម្ចាស់ CRO ទាំងអស់អាច stake កាក់របស់ពួកគេនៅលើ Crypto.com Chain ដើម្បីដើរតួជាអ្នកផ្ទៀងផ្ទាត់ និងទទួលបានថ្លៃសេវាសម្រាប់ដំណើរការប្រតិបត្តិការនៅលើបណ្តាញ។ លើសពីនេះទៅទៀត កាក់ CRO អាចត្រូវបានប្រើដើម្បីទូទាត់ថ្លៃប្រតិបត្តិការនៅលើ Cronos Chain ។
នៅក្នុងក្របខណ្ឌ (framework) នៃកម្មវិធីទូទាត់ប្រាក់ Crypto.com អ្នកប្រើប្រាស់អាចទទួលបានប្រាក់ត្រឡប់មកវិញ cashback រហូតដល់ 20% ដោយបង់ប្រាក់ឱ្យពាណិជ្ជករនៅក្នុង CRO និងរហូតដល់ 10% ដោយការទិញកាតអំណោយ gift cards និងធ្វើការផ្ទេរប្រាក់ peer-to-peer ទៅអ្នកប្រើប្រាស់ផ្សេងទៀត។
លើសពីនេះ អ្នកប្រើប្រាស់អាចទទួលបានការប្រាក់ប្រចាំឆ្នាំរហូតដល់ 10 ទៅ 12% លើកាក់ Crypto.com ដោយការ stake នៅលើ Crypto.com Exchange app ឬ Visa Card របស់ Crypto.com ។
Cronos Chain គឺជា Blockchain ដែលអាចប្រើប្រាស់ជាមួយ Ethereum ហើយវាត្រូវបានដាក់ឱ្យដំណើរការស្របទៅនឹង blockchain របស់ crypto.org ។ នេះអាចប្រៀបធៀបដូចទៅនឹង Binance Chain និង Binance Smart Chain ដែលអាចប្រើប្រាស់ជាមួយ EVM ។
Mainnet beta របស់ Cronos Chain បានបើកដំណើរការនៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2021 ហើយត្រូវបានបង្កើតឡើងនៅលើ Cosmos SDK ដោយប្រើ consensus mechanism ប្រភេទ proof-of-authority (PoA) ។ ការដែលអាចប្រើប្រាស់ជាមួយ Ethereum Virtual Machine (EVM) មានន័យថា DApps រាប់ពាន់ដែលបង្កើតឡើងនៅលើ Ethereum អាចត្រូវបានបញ្ជូនទៅ Cronos Chain។ ម្យ៉ាងវិញទៀត វាក៏គាំទ្រ protocol Inter Blockchain Communications (IBC) ដែលអនុញ្ញាតឱ្យវាភ្ជាប់ទៅប្រព័ន្ធអេកូឡូស៊ី Cosmos របស់ DApps ។
កាលពីប៉ុន្មានថ្ងៃមុន មានព័ត៌មានជាច្រើនបានចុះផ្សាយថា crypto.com បានផ្ញើ ETH ចំនួន 320,000 ទៅកាន់ address មួយខុសដែលស្មើនឹងតម្លៃទឹកប្រាក់ $400 លានដុល្លារ។