របៀបបង្កើតគណនី CamAusLife Academy
ការបង្កើតគណនីនៅលើ app ឬ គេហទំព័រ CamAusLife Academy គឺមានភាពងាយស្រួល និងរហ័ស។ ជំហានដំបូង អ្នកគ្រាន់តែចុចលើ “ចុះឈ្មោះ” ហើយធ្វើការបំពេញព័ត៌មានដូចឧទាហរណ៍ដែលបានបង្ហាញខាងក្រោម៖
បន្ទាប់មកអ្នកនឹងទទួលបាន email មួយក្នុងប្រអប់សាររបស់អ្នក អ្នកត្រូវចុចលើ link នោះដើម្បីបញ្ចប់ការផ្ទៀងផ្ទាត់គណនីរបស់អ្នក។
ចូលប្រើគណនីរបស់អ្នក
បំពេញ username ឬ email ជាមួយនឹង password របស់អ្នក បន្ទាប់មកចុច Log in ។
ផ្ទាំងដំបូងដែលអ្នកឃើញក្រោយការ Log in គឺ Edit profile ដែលអ្នកអាចកែ ឬបំពេញព័ត៌មានបន្ថែមដូចជា ប្រទេសដែលអ្នកកំពុងស្នាក់នៅ profile picture និង profile cover ។
Public profile
Choose a plan
អ្នកអាចជ្រើសរើសគម្រោង Silver ឬ Gold ជាមួយនឹងអត្ថប្រយោជន៍ផ្សេងគ្នា ហើយអ្នកក៏អាចជ្រើសយករយៈពេលនៃគម្រោងចន្លោះពី 1 ខែទៅដល់ 12 ខែផងដែរ។
វិធីសាស្ត្របង់គម្រោង
អ្នកអាចបង់គម្រោង Silver ឬ Gold តាមរយៈកាត Visa ឬ Mastercard គ្រប់ធនាគារទាំងក្នុងស្រុក និងក្រៅស្រុក។
បន្ទាប់ពីអ្នកបង់បានជោគជ័យ អ្នកនឹងទទួលបាន email មួយពីក្រុមហ៊ុន Stripe ។ Stripe ជាក្រុមហ៊ុនទូទាត់តាម online ដែលបច្ចុប្បន្នមានអតិថិជនជាង 2 លាននាក់នៅជុំវិញពិភពលោក។ CamAusLife Academy បាននឹងកំពុងសហការជាមួយ Stripe ហើយខាងយើងខ្ញុំមិនបានរក្សាព័ត៌មានកាតរបស់អ្នកឡើយ គឺក្រុមហ៊ុន Stripe ជាអ្នកចាត់ចែងខាងការទូទាត់របស់អ្នកប្រកបដោយសុវត្ថិភាពខ្ពស់។
Current plan
Payment history
Change plan
អ្នកក៏អាចផ្លាស់ប្តូរគម្រោងពី Silver ទៅ Gold ឬពី Gold 1 ខែទៅ 3 ខែ ឬរយៈពេលផ្សេងទៀតបានយ៉ាងងាយស្រួល