skip to Main Content

Bitcoin មានអ្វីអស្ចារ្យ

Bitcoin ទើបតែមានអាយុជាង 10 ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែវាបានជះឥទ្ធិពលយ៉ាងខ្លាំងលើពិភពលោករួចទៅហើយ។ មនុស្សជាច្រើនជឿថា Bitcoin គឺជាអនាគតនៃលុយ។ អ្នកផ្សេងទៀតអះអាងថា Bitcoin គ្រាន់តែជា “លុយអ៊ីនធឺណេតវេទមន្ត” ដែលមិនមានតម្លៃ។ ទោះបីជាយ៉ាងនេះក្តី Bitcoin នៅតែបន្តរីកចម្រើន។ តើ Bitcoin គឺជាអ្វីឲ្យពិតប្រាកដ?

តើ Bitcoin ជាអ្វី?

Bitcoin គឺជារូបិយប័ណ្ណឌីជីថលវិមជ្ឈការ peer-to-peer ដែលជារូបិយប័ណ្ណដំបូងគេនៅលើពិភពលោក។ នេះមានន័យថារាល់ប្រតិបត្តិការទាំងអស់របស់ Bitcoin កើតឡើងរវាងអ្នកចូលរួមលើបណ្តាញដោយមិនចាំបាច់មានអាជ្ញាធរកណ្តាលដូចជាធនាគារកណ្តាលនោះទេ។ នេះអាចធ្វើទៅបានដោយប្រើបច្ចេកវិទ្យាបដិវត្តន៍ blockchain ដែលត្រូវបានណែនាំដោយ Bitcoin ។

ខណៈពេលដែល Bitcoin គឺជារូបិយប័ណ្ណគ្រីបតូដំបូងគេ នេះមានន័យថាមិនមែនមានតែវាមួយនោះទេ។ ប្រជាប្រិយភាព និងភាពជោគជ័យរបស់វាបានត្រួសត្រាយផ្លូវសម្រាប់រូបិយប័ណ្ណគ្រីបតូរាប់ពាន់ផ្សេងទៀត ឬ ‘altcoins’ ។

តើអ្នកអាចប្រើ Bitcoin សម្រាប់អ្វី?

Bitcoin មានការប្រើប្រាស់ជាច្រើនដូចគ្នានឹងរូបិយប័ណ្ណ fiat ដែរ ដូច្នេះអ្នកអាចប្រើ Bitcoin របស់អ្នកជាមធ្យោបាយក្នុងការទិញទំនិញដូចជា កាហ្វេ ឬរថយន្ត នៅពេលអ្នកលក់ព្រមទទួលយក Bitcoin ជាការទូទាត់។ ការប្រើប្រាស់ទូទៅមួយផ្សេងទៀតរបស់ Bitcoin គឺវាជាឃ្លាំងនៃតម្លៃ។ មនុស្សជាច្រើនចាត់ទុក Bitcoin ជា “មាសឌីជីថល” ។

មានរឿងមួយចំនួនដែល Bitcoin ធ្វើបានល្អជាងរូបិយប័ណ្ណ fiat នោះគឺការផ្ញើ និងទទួលប្រាក់ពីក្រៅស្រុក។ តម្លៃនៃការផ្ញើប្រាក់ទៅក្រៅប្រទេសដោយប្រើ Bitcoin ច្រើនតែទាបជាងទម្រង់ផ្ញើប្រាក់ផ្សេងទៀត ហើយវាអាចធ្វើទៅបានដោយមិនចាំបាច់ឆ្លងកាត់ធនាគារ។

ដែនកំណត់មួយនៃបណ្តាញ Bitcoin គឺថាវាអាចដំណើរការបានតែ 7 ប្រតិបត្តិការក្នុងមួយវិនាទី (TPS) ។ បើប្រៀបធៀបទៅនឹងបណ្តាញទូទាត់ដែលបានបង្កើតឡើងដូចជា Visa និង Paypal វាជាឧបសគ្គដ៏ធំមួយសម្រាប់ Bitcoin ដើម្បីក្លាយជារូបិយប័ណ្ណប្រើប្រាស់ប្រចាំថ្ងៃដោយស្របច្បាប់។ បញ្ហានេះត្រូវបានដោះស្រាយដោយ Bitcoin lightning network ដែលយកប្រតិបត្តិការតូច ឬប្រតិបត្តិការញឹកញាប់មួយចំនួនចេញពី blockchain ចម្បង ហើយបញ្ជូនវាត្រឡប់មកវិញជាកញ្ចប់ទិន្នន័យមួយដែលមានប្រសិទ្ធភាព នេះអាចកាត់បន្ថយការកកស្ទះនិងបង្កើនចំនួន TPS បានយ៉ាងច្រើន។

គន្លឹះសំខាន់ៗ Key Takeaway
Bitcoin គឺជារូបិយប័ណ្ណឌីជីថលវិមជ្ឈការ។ វាអាចត្រូវបានប្រើដូចជារូបិយប័ណ្ណ fiat ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្ម។ វាក៏ត្រូវបានចាត់ទុកថាជាឃ្លាំងនៃតម្លៃ ដូចជាមាស។

អត្ថប្រយោជន៍នៃ Bitcoin

Bitcoin ផ្តល់នូវលក្ខណៈពិសេសសំខាន់ៗចំនួនបីដែលធ្វើឱ្យវាមានភាពទាក់ទាញ៖

  1. វាពិបាកក្នុងការលួចកែ ព្រោះថា Bitcoin គឺជាផលិតផលរបស់អ្នកជីករ៉ែ miner រាប់ពាន់នាក់ ដែលប្រតិបត្តិការជុំវិញពិភពលោក។
  2. Bitcoin បង្កើតប្រតិបត្តិការថ្មីរាល់ពេលដែលទឹកប្រាក់ផ្លាស់ទីពីអ្នកប្រើប្រាស់ម្នាក់ទៅមួយទៀត ដែលមានន័យថាពួកវាមិនអាចត្រូវបាន “ចំណាយពីរដង” ដោយអ្នកបោកប្រាស់ឡើយ។
  3. ប្រតិបត្តិការរបស់ Bitcoin អាចត្រូវបានបង្កើតឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងក្នុងពិភពលោក។

ប្រជាជននៅក្នុងប្រទេសមួយចំនួនត្រូវបានដាក់កម្រិតលើរបៀបដែលពួកគេអាចទិញ និងលក់ផលិតផលនៅបរទេសដោយសារតែការកំណត់របស់ធនាគារ។ ឧទាហរណ៍ អ្នកកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ហើយចង់លក់ផលិតផលមួយទៅនរណាម្នាក់ដែលរស់នៅប្រទេសអាមេរិក។ ដោយប្រើវិធីសាស្រ្តបែបបុរាណ អ្នកត្រូវបង់ថ្លៃសេវាខ្ពស់សម្រប់ការបម្លែងរូបិយប័ណ្ណ ហើយជាធម្មតាអ្នកត្រូវរង់ចាំក្នុងការទទួលបានប្រាក់របស់អ្នកផងដែរ។

Bitcoin ដោះស្រាយបញ្ហានេះដោយក្លាយជារូបិយប័ណ្ណឌីជីថលសកលដែលអាចទិញបានដោយប្រើរូបិយប័ណ្ណអូស្ត្រាលី ដុល្លារអាមេរិក អឺរ៉ូ ផោន ឬរូបិយប័ណ្ណប្រទេសផ្សេងៗទៀតតាមរយៈ Bitcoin exchanges និង brokers (ឈ្មួញកណ្តាល)។ លើសពីនេះទៅទៀត ម៉ោងបើកដំណើរការរបស់ធនាគារគឺមិនពាក់ព័ន្ធជាមួយនឹង Bitcoin នោះទេ ព្រោះលុយ Bitcoin  អាចត្រូវបានផ្ញើភ្លាមៗគ្រប់ពេលតែម្តង។

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy