skip to Main Content

កាក់ Binance USD

គេហទំព័រ​ផ្លូវការ https://www.binance.com/en/busd

Binance USD (BUSD) គឺជាកាក់ស្ថិរភាពដែលមានតម្លៃស្មើប្រាក់ដុល្លារអាមេរិក 1 USD = 1 BUSD ។ BUSD ចេញដោយ Binance ដែលជាដៃគូជាមួយ Paxos ហើយត្រូវបានអនុម័ត និងគ្រប់គ្រងដោយនាយកដ្ឋានសេវាហិរញ្ញវត្ថុរដ្ឋញូវយ៉ក New York State Department of Financial Services (NYDFS) ។ របាយការណ៍សវនកម្មប្រចាំខែរបស់ BUSD អាចមើលបាននៅលើគេហទំព័រផ្លូវការ។ បើកដំណើរការនៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2019 BUSD មានគោលបំណងបញ្ជូលស្ថេរភាពនៃប្រាក់ដុល្លារជាមួយនឹងបច្ចេកវិទ្យា blockchain ។ វាជារូបិយប័ណ្ណឌីជីថលដែលចេញជា ERC-20 និងគាំទ្រ BEP-2 ។

ដោយផ្អែកលើស្ថិរភាពតម្លៃ  Stablecoin ដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រតិបត្តិការ ការទូទាត់ និងហិរញ្ញវត្ថុវិមជ្ឈការ (DeFi) ។ ទាំងនេះគឺជាករណីប្រើប្រាស់ BUSD មួយចំនួន៖

  • ផ្ទេរប្រាក់ឌីជីថលរបស់អ្នក (BUSD) គ្រប់ទីកន្លែងក្នុងរយៈពេលតែប៉ុន្មាននាទីជាមួយនឹងតម្លៃទាប និងនៅលើ blockchain
  • ជួញដូរ BUSD នៅលើការ exchange ផ្សេងៗ និង DEX
  • ដាក់ប្រាក់ BUSD ដើម្បីទទួលបានការប្រាក់
  • បង់ BUSD ជាការទូទាត់លើទំនិញ និងសេវាកម្ម
  • ប្រើ BUSD ជាវត្ថុបញ្ចាំ និងជាប្រាក់កម្ចី
  • ប្រើ BUSD ជាទ្រព្យបញ្ចាំសម្រាប់ការជួញដូរ Futures
  • រក្សាទុក BUSD នៅលើ exchange ឬក្នុងកាបូប

ប្រព័ន្ធអេកូឡូស៊ី BUSD បានកើនឡើងជាលំដាប់នៅឆ្នាំ 2021 ។ កាក់ស្ថិរភាពនេះបានកើនឡើងពីមូលធនប័ត្រទីផ្សារប្រហែល 1 ពាន់លានដុល្លារអាមេរិកនៅដើមឆ្នាំ 2021 ដល់ជាង 14.6 ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំ 2021 ។ នេះធ្វើឱ្យវាក្លាយជា stablecoin ធំជាងគេទី 3 តាមតម្លៃទីផ្សារដែលនៅក្រោយ Tether និង USDC ។ កំណើននេះភាគច្រើនដោយសារតែការទទួលយករបស់អ្នកប្រើប្រាស់មានចំនួនកាន់តែច្រើន ជាកាបូប វេទិកា និងសេវាកម្ម។ Decentralized Exchange (DEX) និង Centralized Exchange (CEX) ក៏គាំទ្រ BUSD ផងដែរ។

កាបូបកំពូលៗដូចជា Metamask, Trust Wallet, Trezor, Zapper និងមានច្រើនទៀតដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទុក BUSD ឥឡូវនេះ។ វេទិកា និងសេវាកម្មដូចជាគេហទំព័រកក់ការធ្វើដំណើរ Travala, Payments gateways ដូចជា Moonpay, payment APIs ដូចជា Wyre និងសេវាកម្មទូទាត់រូបិយប័ណ្ណដូចជា ivenPay និង Paylot ឥឡូវនេះក៏កំពុងគាំទ្រ BUSD ផងដែរ។ 

ខណៈពេលដែល PancakeSwap គឺជា DEX កំពូលនៅក្នុងប្រព័ន្ធអេកូ BSC  DEX កំពូលៗជាច្រើនផ្សេងទៀតក៏គាំទ្រ BUSD ផងដែរ ក្នុងនោះរួមមាន Uniswap, 1inch, Curve Finance, SushiSwap, 0x និងជាច្រើនទៀត។ អ្នកប្រើប្រាស់ CEX អាចប្រើ BUSD នៅក្រៅ Binance និង Binance.US ផងដែរជាមួយនឹង exchange កំពូលៗដូចជា Gate.io និង MEXC ។

សម្រាប់អ្នកប្រើប្រាស់ដែលចាប់អារម្មណ៍លើ yield farming និង ការផ្តល់ BUSD ជាប្រាក់កម្ចី វាមាននៅលើ centralized platform ដូចជា Binance ជាដើម។ DeFi protocols កំពូលៗដូចជា Venus, Aave និង yearn.finance ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបាន yield នៅលើ BUSD របស់ពួកគេផងដែរ។ 

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy